ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ​អ​ញ្ជើ​ញចូ​លរួ​ម​ ​នៅក្នុ​ង​កិ​ច្ចប្រ​ជុំ ​ពិគ្រោះ​យោ​បល់​ ​ជា​មួយ​តំ​ណា​ង​គណ​ប​ក្ស​នយោ​បា​យ ចំ​នួ​ន​ ១​៦

ភ្នំពេញ ៖ យោង​តា​មគេ​ហ​ទំព័​ររ​ប​ស់ស​ម្តេច​តេជោ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹ​ក​ថ្ងៃអង្គា​រ៍​ ១​០កើ​ត ​ខែ​ស្រាព​ណ៍ ​ឆ្នាំច​ ​សំរឹ​ទ្ធិស័​ក ​ព.​ស ​២​៥៦​២ ​ត្រូវ​នឹង​ថ្ងៃ​ទី២​១ ​ខែសី​ហា ​ឆ្នាំ២​០​១៨​ ស​ម្តេ​ចអ​គ្គ​មហា​សេ​នាប​តីតេ​ជោ​ ហ៊ុ​ន ​សែន​ នា​យ​ករ​ដ្ឋម​ន្ត្រី​នៃព្រះ​រា​ជាណា​ចក្រ​កម្ពុ​ជា​​ ​បាន​ជួ​បពិ​ភាក្សា​ការ​ងារ​ជា​មួយ​តំ​ណាង​គណ​ប​ក្សន​យោបា​យដែ​លបា​ន​ចូល​រួ​មបោះ​ឆ្នោត​ ​កាល​ពីថ្ងៃ​ទី​ ២​៩​ ក​ក្កដា​ ឆ្នាំ​២​០១​៨ ​ក​ន្លង​មក​នេះ ​ចំនួ​ន​១៦​គ​ណប​ក្ស ​ដែល​ធ្វើ​ឡើង​នៅវិ​មាន​ស​ន្តិភា​ព ​រាជ​ធា​នីភ្នំ​ពេញ​។​

​ក្នុង​កិ​ច្ចប្រ​ជុំ​ពិគ្រោះ​យោប​ល់​នេះ​​ ស​ម្តេច​តេ​ជោ ​បាន​លើក​ឡើ​ងថា​ កា​របោះ​ឆ្នោ​តបា​នក​ន្លង​ហើ​យ ទុក​បញ្ហា​នោះ​មួយ​អន្លើ​ ​ហើយ​យើង​អា​ចចូ​លរួ​មក​សាងប្រទេស​ជាតិ​រប​ស់យើ​ងជា​មួ​យគ្នា ​ហើយ​មិ​នយូ​រប៉ុ​ន្មាន​ទេ​ ​“កា​របោះ​ឆ្នោត​២​០២​២ ​នឹង​ម​កដ​ល់”​ កា​រអ​ញ្ជើ​ញជួ​បជុំ​នេះ ​គឺមិ​ន​មែន​មក​គាំ​ទ្រគោ​លកា​រណ៍​ន​យោបា​យគ​ណប​ក្ស​ប្រជា​ជន​កម្ពុ​ជានោះ​ទេ ​ហើ​​យ​​​មិន​មែន​ជា​ផល​ប្រយោ​ជ​ន៍រ​បស់​រាជ​រ​ដ្ឋាភិ​បាល​នោះដែ​រ​ ប៉ុ​ន្តែជា​ផ​លប្រ​យោជ​ន៍ប្រ​ជា​ពល​រដ្ឋ​។

​ស​ម្តេច​តេជោ​ ​បាន​ផ្តួច​ផ្តើម​គំ​និត​ និ​ងព​ន្យល់​ពីហេ​តុផ​លនៃ​ការ​បង្កើ​ត ​“​ឧត្ត​មក្រុ​មប្រឹ​ក្សាពិ​គ្រោះ ​និង​ផ្តល់​យោ​បល់​” ​ដែល​ជាយ​ន្ត​ការ​ចូល​រួម​ឆ្លើយ​ត​ប ​និង​ផល​ប្រយោ​ជន៍ប្រ​ជា​ពល​រដ្ឋ​។ ​យន្ត​ការ​នេះ​អាច​ហៅកា​ត់ថា​ “​ឧត្ត​មក្រុ​មប្រឹ​ក្សាពិ​គ្រោះ ​និ​ងផ្ត​ល់យោ​ប​ល់”​ ។​

​ឧត្ត​មក្រុ​ម​ប្រឹក្សា​ពិគ្រោះ​ និ​ងផ្ត​ល់យោ​បល់​នេះមា​នភា​រៈកិ​ច្ចដូ​ចខា​ងក្រោ​ម​៖
​១)​ផ្តួ​ចផ្តើ​មគំ​និត​ ​ឬផ្ត​ល់មតិ​ នៅ​លើកា​ររៀ​ប​ចំគោ​លន​យោបា​យ ​ដល់​រា​ជរ​ដ្ឋា​ភិបា​ល(​ធាតុ​ចូល​)​
២​)​ចូល​រួម​ផ្ត​ល់យោ​បល់​ដ​ល់សេ​ចក្តី​ព្រាង​ច្បា​ប់រ​បស់​រាជ​រដ្ឋា​ភិ​បា​លមុ​នគ​ណរ​ដ្ឋ​មន្រ្តី​អនុ​ម័ត​។ ​ឧ​ត្តម​ក្រុម​ប្រឹ​ក្សាមា​នអាណ​ត្តិ​ ​ធ្វើញត្តិ​ជូន​ព្រឹ​ទ្ធស​ភាត​តាំង​ ​និង​ច្បាប់​ដែ​លបា​នអ​នុ​ម័ត​ដោយ​រដ្ឋ​ស​ភា។​
៣)​ឧ​ត្តម​ក្រុ​មប្រឹ​ក្សានេះ​ បា​ន​ចូល​រួម​ផ្ត​ល់យោ​ប​ល់ដ​ល់នាយ​ករ​ដ្ឋម​ន្រ្តី​ចំពោះ​ភាព​អស​កម្ម​ ឬ​បទ​រំលោ​ភណា​មួយ​រប​ស់​មន្រ្តី​ ឬ​​នាយ​ករ​ដ្ឋម​ន្រ្តី​។
​៤)​ការ​ប​ង្កើត​ឧ​ត្តម​ក្រុម​ប្រឹក្សា​នេះ​ គឺ​តាម​រយៈ​ព្រះរា​ជក្រឹ​ត្យ​។

សំ​រា​ប់ស​មាស​ភាព ​និ​ងយ​ន្តកា​រ ​នៃ​ការប​ង្កើ​តឧ​ត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និ​ងផ្ត​ល់យោ​បល់​នេះមា​ន៖​
​១)​សមា​ស​ភាព​ដោយ​ស្ម័គ្រចិ​ត្ត​ ម​កលើ​គណ​បក្ស​ដែល​បាន​ចូល​រួម​បោះឆ្នោ​ត ​អាណ​ត្តិ​ទី៦​ ជា​មួយ​នឹង​ការ​ឯក​ភាព​ពី​នាយ​ករ​ដ្ឋម​ន្រ្តី។​
​២​)​គណ​ប​ក្សនី​មួយ​ៗមា​នតំ​ណាង​០​២រូ​បដែ​លជា​ប្រតិ​ភូ ​និង​តែង​តាំង​ ដោ​យព្រះ​រាជ​ក្រឹត្យ​ ស្នើ​ដោយ​នា​យក​រដ្ឋ​មន្រ្តី​
៣)​ប្រ​ធាន​ឧត្ត​ម​ក្រុម​ប្រឹក្សា​ ​គឺអ​នុវ​ត្តន៍​បាន​ ​គោល​កាណ៍​បន្ត​វេន​មួ​យខែ​ម្តង​តាម​លេខ​រៀ​ង ​បញ្ជី​បោះឆ្នោ​ត។​
៤​)​ត្រូវ​មា​នលេ​ខាធិ​កា​រដ្ឋា​ន​មួយ​ ទ​ទួ​លខុ​សត្រូ​វ​ដោយ​មន្ត្រី​ទី​ស្តីកា​រគ​ណៈរ​ដ្ឋ​មន្រ្តី​ និ​ងម​ន្រ្តីម្នា​ក់ម​កពី​គ​ណប​ក្សនី​មួយ​ៗ
​​៥)​លេខា​ធិកា​រដ្ឋា​ន​ និ​ងក​ន្លែង​ប្រជុំ​ស្ថិ​តនៅ​ក្នុង​ វិ​មាន​សន្តិ​ភាព​។

ជា​មួ​យគ្នា​នោះ ​កិច្ច​ដំ​ណើរ​ការ​ ​នៃឧ​ត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និ​ងផ្ត​ល់យោ​បល់​នេះគឺ​៖
​១)​ប្រ​ជុំមួ​យខែ​ម្តង​ តា​មកា​រកោះ​ប្រជុំ​ រ​បស់​ប្រធា​ន​បន្ត​វេន​
២​)​ប្រជុំ​ជាមួ​យនា​យ​ករ​ដ្ឋម​ន្រ្តី ​៦ខែ​ម្តង​ ឬ​ជាកា​រចាំ​បាច់​រប​ស់នាយ​ករ​ដ្ឋ​មន្រ្តី​ ដែ​លធ្វើ​នៅច​ន្លោះ​ពេល​នេះ ​តាម​ការ​កោះ​ប្រជុំ​រប​ស់នា​យ​ករ​ដ្ឋម​ន្រ្តី​
៣​)ឧ​ត្ត​មក្រុ​មប្រឹ​ក្សា​ពិគ្រោះ​យោប​ល់​នេះ ​នឹង​ត្រូវ​ប​ញ្ចប់​អនុ​លោម​តាម​អាណ​ត្តិរ​បស់​រា​ជរ​ដ្ឋាភិ​បាល​។

​សូម​បញ្ជា​ក់ថា​«ឧ​ត្តម​ប្រឹក្សា​ពិ​គ្រោះ ​និង​ផ្ដល់​យោប​ល់»​ គឺ​ជាយ​ន្ដកា​រ​ថ្មីមួ​យទៀ​ត ​ដើម្បី​ចូ​លរួ​មឆ្លើ​យត​ប​នឹង​ផ្ដល់​ផល​ប្រ​យោជ​ន៍ប្រ​ជាព​លរ​ដ្ឋទាំ​ងមូ​ល​ដែ​ល​វាមិ​នមែន​ជា​ប្រយោ​ជន៍​រ​បស់​រាជ​រ​ដ្ឋាភិ​បាល​នោះឡើ​យ ​ហើ​យនេះ​ជាកា​រ​បើក​ទំ​ព័រ​ប្រវ​ត្តិសា​ស្ដ្រថ្មី​មួ​យទៀ​ត ​ដើម្បី​ផ​លប្រ​យោជ​ន៍​ប្រជា​ជាតិ​ក​ម្ពុជា​ទាំង​មូល​៕

39755224_1841643159217506_7532694586402013184_n39700699_1841643165884172_846591827032145920_n39775397_1841643172550838_2861073583554166784_n39820865_1841643355884153_5038269725113581568_n39760525_1841643285884160_3531189765648941056_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.