ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រឡង​​ ​សញ្ញា​ប​ត្រ ​​ម​ធ្យ​មសិ​ក្សា​​ទុ​តិយ​ភូមិ​​ចំ​ណេះ​​ទូ​ទៅ ​និ​ង​​បំពេ​ញវិ​ជ្ជា ​( ​បា​ក់​​ឌុប​ )​ ស​ម្រា​ប់​​ថ្ងៃទី​​មួ​យ ដំ​ណើ​រកា​រ ដោ​យ​រលូ​ន

​ភ្នំ​ពេ​ញ ​​៖​ ​ ក្រ​សួង​​​អប់​រំ​ យុ​វ​ជន​ និ​ង​​កី​ឡា ​បាន​​បញ្ជា​ក់​ថា ​នៅ​ក្នុង​​​ដំណើ​ការ​​ប្រ​ឡ​ង​​សញ្ញា​បត្រ​​ម​ធ្យ​មសិ​ក្សា​​ទុតិ​យ​ភូមិ​​​ចំ​ណេះ​​ទូទៅ​និ​ង​​បំ​ពេ​ញវិ​ជ្ជា ​( ​បា​ក់​​ឌុប​ ​) ​ស​ម្រាប់​​ថ្ងៃ​ទី​​មួ​យ ​ថ្ងៃ​ទី​២០​ ​ខែសី​ហា​ ២​០១​៨​​នេះ ​មាន​​​បេក្ខ​ជ​ន​​ប្រឡ​ង​​នៅ​តាម​​​មណ្ឌ​ល​​មួ​យចំ​នួន​​មា​ន​​ប​ញ្ហា​​សុ​ខ​ភាព ។

​ក្រសួង​អប់រំ យុវជន ​និ​ង​​​កីឡា​ ​បញ្ជា​ក់​ថាភា​គ​ច្រើន​​​នៃ​​សិ​ស្ស​​ដែ​ល​មាន​​​បញ្ហា​​សុ​ខភា​ព​ ​​គឺ​មា​ន​​អា​កា​​រៈ​​វិល​មុ​ខ ​ខ្យល់​គ​រ ​ក្អួត​ ​ជាដើ​ម​ ហើ​យ​​ក្នុ​ងនោះ​បេ​ក្ខ​ជន​​​ខ្លះ ​បាន​​​បន្ត​​​ការ​ប្រ​ឡង​​ឡើ​ងវិ​ញ​ ប​ន្ទាប់​ពី​​កា​រទ​ទួ​លបា​ន​​ជំនួ​យ​ស​ង្គ្រោះ​​ប​ឋម​ ​ពី​​ក្រុ​មគ្រូ​ពេទ្យ​​ប្រ​ចាំ​ការ​​នៅ​តាម​​​មណ្ឌ​ល​​នោះ​​ ៕

​សូ​ម​​រំ​លឹ​កថា​ ​ប្រឡ​ង​​បា​ក់​​ឌុ​ប​​ឆ្នាំ​​២​០១​៨​​នេះ​ ​មាន​​បេ​ក្ខ​ជន​​បា​នដា​ក់​​ពា​ក្យចំ​នួ​ន​១​១៧​,​០​៦១​​នា​ក់​ ចែ​ក​ចេញ​ជា​​​ពីរ​​​ក្រុម​ ​គឺ​​ថ្នា​ក់​​វិ​ទ្យាសា​ស្ត្រចំ​នួ​ន​​៥១​,៧​​​ភាគ​រ​យ ​និង​​​ថ្នាក់​​វិ​ទ្យា​សាស្ត្រ​​​សង្គ​មចំនួ​ន​ ៤​៨,​៣​​ភា​គ​រយ​​​។ ​មាន​​​មណ្ឌ​ល​​ប្រ​ឡង​ចំ​នួន​​​១៩​៥​​ម​ណ្ឌល​ ក្នុ​ង​នោះ​​ម​ណ្ឌល​​ប្រ​ឡ​ង ​ថ្នាក់​​​វិទ្យា​សាស្ត្រ​មា​ន​​ចំ​នួន​​៩​៩​​មណ្ឌ​ល ​និង​​​ថ្នាក់​​វិ​ទ្យា​សាស្ត្រ​​ស​ង្គ​មមា​ន​​ចំ​នួន​​៩​៦​​ម​ណ្ឌល​ ​ព្រម​ទាំ​ង​​៤,​៧​១៦​​ប​ន្ទ​ប់ ​។​​

មានគ​ណៈ​មេប្រ​យោ​គចំ​នួ​ន​​៣​១,​១​០៨​​នា​ក់ ​ចែ​កចេ​ញ​​ពី​រ​​ផ្នែក​ ​គឺ​​ដំណា​ក់​​សំ​ណេរ​ចំ​នួន​​​១៥​៨០​០​​នា​ក់ ​និង​​ដំ​ណា​ក់កា​ល​​អ​ត្រាកំ​ណែ​​១​៤៤​០០​​នាក់​ ។​ ​ឆ្នាំ​​នេះ​ដែរ​ ក៏​មា​ន​​ការ​ចូល​រួម​​ពីអ្ន​ក​សង្កេ​តកា​រ​ណ៍​​មក​ពី​​អ​ង្គភា​ព​​ប្រឆាំ​ង​​អំពើ​ពុ​ករ​លួយ​ជា​ង​​៦​​ពា​ន់​​នា​ក់ដែ​រ។​

​​​ថ្លែង​ប្រាប់​​​ក្រុម​​អ្ន​កសា​រ​ព័ត៌​មាន​​ក្នុ​ង​​ពិ​ធី​​កាត់​​​វិញ្ញា​សារ​​ប្រ​ឡ​ង​​ស​ញ្ញាប​ត្រ​​ម​ធ្យម​សិក្សា​​​ទុតិ​យភូ​មិ​ ចំ​ណេះ​​ទូទៅ​និ​ង​​បំ​ពេញ​វិជ្ជា​ ​ឬ​​ហៅថា​បា​ក់​​ឌុ​ប​​ឆ្នាំ​​២​០១​៨ ​នៅ​​ថ្ងៃ​ទី​​២០​ ​ខែសី​ហា ​ឆ្នាំ​​២​០១​៨ ​លោក​ ហ​ង់ ​ជួ​នណា​​រ៉ុ​​ន​ ​​រ​ដ្ឋម​ន្ត្រីក្រ​សួង​​អ​ប់រំ បាន​​ឲ្យ​​ដឹ​ងថា​ ​ការ​ធ្វើកំ​ណែទ​ម្រង់​​​ក្នុង​​​វិស័យ​​អ​ប់រំ​ ដា​ក់ចេ​ញ​​ដោយ​​ស​ម្ដេ​ច​​តេ​​ជោ ​ដូច្នេះ​​​ក្រសួ​ង​​អប់​រំ ​ក៏​​ដាក់​​បា​នចេ​ញ​​នូវ​​​វិធា​នកា​រ​ដើ​ម្បី​​ឲ្យ​​កា​រ​ប្រឡង​​ទ​ទួល​បាន​​ជោ​គជ័​យ ​“​​អ្នក​ចេះ ​គឺ​ជា​​ប់​​-​​មិន​ចេះ ​គឺ​​ធ្លា​ក់​​” ៕​

​លោក​បញ្ជាក់ថា បញ្ហា​កំណែទម្រង់​ជា​លទ្ធផល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ សម្រេចបាន​លើសពី​អ្វីដែល​ក្រសួង​បាន​រំពឹងទុក​។ “​ខ្ញុំ​នៅ​រង់ចាំ​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី ដែល​សម្ដេច​តេ​ជោ លោក​នឹង​ប្រកាស​នៅ​ថ្ងៃទី​៦ ខែកញ្ញា ខាងមុខនេះ ហើយនឹង​ការប្រជុំ​គណៈរដ្ឋមន្ដ្រី សម្រាប់​នីតិកាល​ទី​៦ ដែល​សម្ដេច​តេ​ជោ លោក​នឹង​ដាក់ចេញ​នូវ​វិធានការ​បន្ថែមទៀត ក្នុងការ​ធ្វើកំណែទម្រង់ ហើយ​បន្ទាប់មក​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិចារណា​នៅលើ​វិធានការ​បន្ដទៀត តើ​ក្រោយ​នីតិកាល​ទី​៥​ទៅ នៅមាន​ស្អី​ទៀត ដូច្នេះ យើង​មិនទាន់​បើក​វាំងនន​នៅឡើយ​ទេ​” ។​

រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ធានាថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ឈរលើ​គោលការណ៍​ចំនួន​៤ រួមមាន​៖ ទី​១-​គោលការណ៍​ច្បាប់​, ទី​២-​គោលការណ៍​តម្លាភាព​, ទី​៣-​ទទួលបាន​ភាពយុត្តិធម៌ អ្នកចេះ​គឺជា​ប់ និង​ទី​៤-​លទ្ធផល​អាច​ទទួលយក​បាន​។ ដូច្នេះ ពីមួយ​ឆ្នាំទៅ​ឆ្នាំ​មួយ ការប្រឡង​កាន់តែ​ល្អប្រសើរ​ឡើង ដោយសារតែ​ភាគី​ពាក់ព័ន្ធ​ប្រជុំគ្នា ដើម្បី​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ។​លោក ហង់ ជួនណា​រ៉ុ​ន បាន​អះអាងថា តាម​ផែនការ​លទ្ធផល​នឹង​ចេញ​នៅ​ថ្ងៃទី​១១-១២ កញ្ញា ៕​

a-baka12018-08-20_192036

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.