ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមស្ទាវ​ដេញ​វាយ​យុវជន​ម្នាក់​សន្លប់ រួច​រត់គេច​បាត់​ស្រមោល​តែ​ម្តង​

ក្រុមស្ទាវ​ដេញ​វាយ​យុវជន​ម្នាក់​សន្លប់ រួច​រត់គេច​បាត់​ស្រមោល​តែ​ម្តង​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុមស្ទាវ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​យុវជន​រងគ្រោះ​ម្នាក់​បណ្តាលឲ្យ​ដួល​សន្លប់​ហើយ​គេចខ្លួន​បាត់​ស្រមោល​។​ ​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​០២​តុលា​២០១៤​នៅ​ផ្លូវ​ចូល​វត្ត​ព្រះ​ពន្លា​ខាងកើត​រង្វង់​មូល​ស្រី​គ្រប់ល័ក្ខ​ស្ថិតក្នុង​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់ថា យុវជន​រងគ្រោះ​ដោយ​ក្រុមស្ទាវ​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឲ្យ​សន្លប់​មានឈ្មោះ ផល វាសនា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​បាន​បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-4690​។

​តាម​សំដី​ជនរងគ្រោះ​ឈ្មោះ ផល វាសនា បាន​ប្រាប់ នៅ​កន្លែង​កើតហេតុ​ថា ៖​នៅពេល​ក្រុម​ស្ទាវ​ធាក់​ម៉ូតូ​ដួលសន្លប់​គឺ​ខ្លួន​បាន​មក​ពី​ដើរលេង​ម្នាក់ឯង​ហើយ​ត្រឡប់​ទៅផ្ទះ វិញ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជន​ដែល​បង្ក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ធុន​(HUMMER.X)​ដែល​មក​ស្រប​ទិស​គ្នា​ហើយ​ឡើង​វ៉ា​ខាងស្តាំ​ហើយ​ធាក់​ម៉ូតូ​ដែល​កំពុង​ជិះ ​បណ្តាល​ដួល​សន្លប់​តែម្តង​។ ជនរងគ្រោះ​បាន​បន្តថា​ក្រោយពេល​ធាក់​ផ្តួល​ក្រុមក្មេងស្ទាវ​ក៏​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែម្តង​។​

​បើ​តាម​ប្រភព​បាន​បង្ហើប​ប្រាប់ថា​យុវជន​រងគ្រោះ​បាន​បន្តថា​ក្រុម​ស្ទាវ​៣​នាក់​ដែល​បង្ក​គេ​បាន​ស្គាល់​គឺ​ក្រុមស្ទាវ​រស់​នៅ​ខាងកើត​វត្ត​ព្រះ​ពន្លា​ដែលជា​ក្រុមបងធំ​បងតូច​បង្ក ​កាប់​ចាក់​គ្នា​និង​អសន្តិសុខ​ស្ទើ​រាល់ថ្ងៃតែ​មិនដែល​ឃើញ​មាន​សមត្តកិច្ច​ណាមួយ​មាន​វិធានការ​បង្ក្រាប​នោះឡើយ ចំណែក​ខ្លួន​ដែល​សន្លប់​ត្រូវបាន​អ្នកជិតខាង​ឃើញ​ជួយ ​អោយ​បាន​ដឹង​ខ្លួន​បន្ទាប់​មក​បាន​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង បាន​អោយ​រថយន្ត​ដឹក​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ និង ​តាម​ស្រាវជ្រាវ​រក​មុខសញ្ញា ជនដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជាមិនខាន ៕

2014_10_04d3 2014_10_04d3 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.