ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ​.​ហ​ខេត្ត​នាំ​ខ្លួន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៤​នាក់ និង អ្នក​បើកកាណូត​២​នាក់​បញ្ជូន​ទៅ​សួរនាំ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

អ​.​ហ​ខេត្ត​នាំ​ខ្លួន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៤​នាក់ និង អ្នក​បើកកាណូត​២​នាក់​បញ្ជូន​ទៅ​សួរនាំ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១១​នាក់​បាន​ធ្វើការ​នាំខ្លួន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ចំនួន​៤​នាក់ និង អ្នក​បើកកាណូត​ចំនួន​២​នាក់​បញ្ជូន​ទៅ ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​សួរនាំ​បន្ត  ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ​នៅ​តំបន់​ទន្លេសាប​ ។​ ​នៅ​ក្នុង​ប្រត្តិបត្តិ​ការនាំខ្លួន​ប៉ូលិ​សសេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ទៅ​ភ្នំពេញ​ដើម្បី​សួរនាំ​នៅ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ ។​

​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៤​នាក់​និង​អ្នក​បើកកាណូត​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ ធ្វើការ​ចោទ​ពីបទ កំហែង​យក​នៅ​ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤​និង​បទ​ឃុំឃាំង និង​បង្ខាំង​ដោយ​ ​ខុសច្បាប់​ដែល​ប្រព្រឹត្តិ​នៅ​ចំនុច​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​តាម​ប្រភព​ពី​ប្រជា​នេសាទ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា  ជន​ទាំងអស់នេះ​បាន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​អ្នករកស៊ី​នេសាទ​នៅ​តំបន់​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ចំនួន​៥​ខេត្ត  ដោយ​ពួកគេ​ទាមទារ​លុយ​ពី​អ្នកនេសាទ​ច្រើនពេក ទើប​ប្រជា​នេសាទ​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង​។​

​ប្រភព​បន្តទៀតថា  នៅ​ថ្ងៃ​ទី​៣០​ខែកញ្ញា​កន្លងទៅនេះ​មាន​ករណី​ឃាត់​ទូក​នេសាទ​មួយ​ហើយ ក្រុម​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ខាងលើ​នេះ​ទំនងជា​សុំ​គោល​ការ​ជំនាញ​ឲ្យ​ចាប់ ប៉ុន្តែ​ត្រូវ​ចរចា​គ្នា វិញ​ជា​ថ្នូរ​នឹង​ការដោះលែង ។

​សូម​រំលឹក​ផង​ដែរ​ថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៤​នាក់ និង​អ្នក​បើកកាណូត​២​នាក់​ត្រូវបាន​កម្លាំង​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញ​អម​សាលា​ដំបូងខេត្ត​និង​កម្លាំងប៉េ​អ៊ឹម​ខេត្ត​បាន​ធ្វើ​ការឃាត់ខ្លួន​កាលពី​ថ្ងៃទិ​០១​ខែតុលា​ស្ថិតនៅ​ភូមិសាស្ត្រ​កងមាស​ក្នុង ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ជាប់​ព្រំ​ប្រ ទល់​ខេត្តកំពង់ធំ យក​មក​សួរនាំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ៕

2014_10_04d2 2014_10_04d2 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7534 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.