ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់​និង​គ្រឿងញៀន​២​កញ្ចប់​ធំ​

​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់​និង​គ្រឿងញៀន​២​កញ្ចប់​ធំ​

​បាត់ដំបង ៖​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៦​នាក់​កំពង់​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​និង ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​បាន​ចំនួន​២​កញ្ចប់​ធំ កាលពី​ម៉ោង​១៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​០១​ខែតុលា​ឆ្នាំ​២០១៤​នៅ​ភូមិ​ពុកឆ្មា​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ។​

​​លោក ស៊ាន សូ​ណាល់ ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្តីទី បានអោយដឹងថា មនុស្ស​ប្រុស​ស្រី​៦​នាក់​ដែល​ឃាត់​ខ្លួន​មាន​៖​ទី​១​ឈ្មោះ​ឃ​ន​ធារ៉ា​ភេទ​ប្រុស​អាយុ​ ៣២ ​ឆ្នាំ​ម្ចាស់​ថ្នាំញៀន មាន​ទីលំនៅ​ភូមិ​ស្តី​ក្រោម​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។ ទី​២​ឈ្មោះ សុខ ដា​លី​ស ភេទ​ស្រី​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក​ឃុំ​ឈូក ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម ។ ទី​៣ ឈ្មោះ ទូច លឹម​ហឿន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ទី ៤ ឈ្មោះ ជុំ សុខ ​ជា ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ខេត្ត​បាត់ដំបង ។ ទី​៥ ឈ្មោះ ញ៉ិល ឈ​ង ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ប៉ោយ ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ទី​៦ ឈ្មោះ សេង ល័យ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង  ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២ កញ្ចាប់​ធំ មាន​ទំងន់​ស្មើ​១៩១,០៥​ក្រាម និង​រថយន្ត​ចំនួន​៣​គ្រឿង មាន​ម៉ាក​លុច​ស៊ី​ស​កូនកាត់ RX៣០០ ស៊េរី​ឆ្នាំ​២០០៧ ចំនួន​១​គ្រឿង រថយន្ត​ម៉ាក​កូរ៉ូឡា​ចំនួន​១​គ្រឿង និង​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​ស៊េរី​ឆ្នាំ​១៩៩១ ចំនួន​១​គ្រឿង ។​

​កិច្ច​ប្រតិបត្តិការណ៍​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ស ថេត ស្នងការ​បាត់ដំបង​ទើប​កម្លាំង​នគរបាល និង​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​មុខសញ្ញា​បាន​ជោគជ័យ ។ ម្យ៉ាង​ទៀត​ឈ្មោះ ឃ​ន ធារ៉ា ជា​មុខសញ្ញា​ចាស់​លក់​ចែកចាយ​គ្រឿងញៀន​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប និង​មាន​ដីកា​តាម​ចាប់ខ្លួន​ផងដែរ ។

​ក្រុម​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា​ចាត់ការ​តាម​និតិ​វិធី នេះ​បើ​ការ​អោយដឹង​របស់​លោក ជេ​ត វណ្ណ​នី ស្នងការរង ​កណ្តាល​យុត្តិធម៌ ៕

2014_10_04d1 (1) 2014_10_04d1 (2) 2014_10_04d1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.