ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោកយាយ​ហួត​សា​រុំសុំ​អន្តរាគមន៍​ពី សម្តេច​តេជោ​ខណៈដី​ត្រូវ​គេ​រំលោភ​យក​

លោកយាយ​ហួត​សា​រុំសុំ​អន្តរាគមន៍​ពី សម្តេច​តេជោ​ខណៈដី​ត្រូវ​គេ​រំលោភ​យក​

​ភ្នំពេញ ៖ ដី​មួយ​កន្លែង​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌដង្កោ រាជ  ធានី​ភ្នំពេញ មាន​ទំហំ​៥​ហិកតា  ៦០​អា ១៣​ស​ង្ទី​អា ដែល​កំពុង  កាន់កាប់​ដោយ​លោកយាយ ហួត សា​រុំ តាំងពី​ឆ្នាំ​១៩៧៩​មក  បច្ចុប្បន្ន​ត្រូវបាន​ឈ្មួញ​ដែល​យក ខ្នង​សមូហភាព​ប្រជាពលរដ្ឋ​ក្នុង ភូមិ​កា​កាប​និង​ដោយ​មាន​ការ គាំទ្រ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​មក​អនុវត្ត​រំលោភ​យក​ដី​របស់ លោកយាយ​យ៉ាង​អយុត្តិធម៌​បំផុត  ដើម្បី​យក​ដី​នោះ​មក​ដាក់​រួម  សម្រាប់​ទុក​លក់​ឱ្យ​ឈ្មួញ​ដោយ ពុះ​ជ្រៀក​ទុក​ដី​ឱ្យ​លោកយាយ ត្រឹមតែ ១​ហិកតា​ប៉ុណ្ណោះ ទោះ បី​ជា​លោកយាយ ហួត សា​រុំ និង​ក្រុមគ្រួសារ​បាន​នាំគ្នា​តវ៉ា យ៉ាង​ប្តូរផ្តាច់ និង​បញ្ហា​ទំនាស់​ដី នេះ​កំពុង​ស្ថិត​នៅលើ​ដៃ​ជំនាញ ដោះស្រាយ​នៅឡើយ​ក៏ដោយ ។​

​ចាប់តាំងពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ​២០១៤ រហូតមកដល់ ពេល​នេះ​គណៈកម្មការ​ចម្រុះ របស់​សាលាខណ្ឌ​ពោធិ៍​សែន ជ័យ​បាន​ចុះ​ទៅ​អនុវត្ត​តាម​ស្មា រតីលិខិត​លេខ ៥៦៥ ស​.​ជ​.​ណ  ចុះ​ថ្ងៃ​ទី ២៨ ខែ​មីនា ឆ្នាំ​២០១៣  របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ធ្វើ របង​ហ៊ុំព័ទ្ធ​ដី​ទំហំ​ជាង ៤​ហិកតា  ដែលជា​ដី​របស់​លោកយាយ  ហួត សា​រុំ យ៉ាង​អយុត្តិធម៌​ក្រៃ លែង ។​

​ទន្ទឹមនឹងនោះ​ដែរ ទោះបី ជា​មាន​លិខិត​ពី​ខុទ្ទកាល័យ​សម្តេច នាយករដ្ឋមន្ត្រី​ផ្ញើ​ទៅ​ឱ្យ​រដ្ឋមន្ត្រី  ក្រសួង​ដែនដី​នគរូបនីយកម្ម​និង សំណង​ដើម្បីឱ្យ​ពី​និត្យ​ឡើងវិញ ពី​បញ្ហា​ដី​របស់​លោកយាយ​ហួត  សា​រុំ ក៏ដោយ ក៏​អាជ្ញាធរ​នៅតែ  បន្ត​ធ្វើ​របង​ហ៊ុំព័ទ្ធ​លើ​ដី​មាន ទំនាស់​នេះ​ដោយ​សំអាង​ទៅលើ សមូហភាព​អ្នកភូមិ​ដែល​គេ​ជឿ ជាក់​ថា​មាន​ឈ្មួញ​ដ៏​មានអំណាច កំពុង​ជម្រុញ​ពីក្រោយ​។​

​តាម​ប្រវត្តិ​ដី​ខាងលើ​ដើម  ឡើយ​គឺជា​ដីព្រៃ​ដែល​លោកយាយ  ហួត សា​រុំ ខំ​កាប់ឆ្កា​ក្លាយ​ទៅ  ជា​ដីស្រែ​មាន​ចំនួន ០៥​ហិកតា ៦​អា ១៣​ស​ង្ទី​អា ដែល​អាជ្ញាធរ  ដែនដី​ទទួលស្គាល់​គ្រប់លំដាប់ ថ្នាក់​ទើបតែ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ ១៩៩៩ មាន​មេខ្យល់​ក្នុងភូមិ ចង់​បាន​ដី​លក់​ឱ្យ​ឈ្មួញ​បាន​ដើរ បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ផ្តិតមេដៃ ទាមទារ​ដី​នេះ​មក​ដាក់​ជា​សម្បត្តិ រួម​វិញ ។​

​ប្រជាពលរដ្ឋ​ដែល​តាម​មេ  ខ្យល់​ប្តឹង​ទាមទារ​ដី​គឺ​សំអាង​ទៅ លើ​គ្នា​ច្រើន​ប្រើ​រូបភាព​ជា​សមូ ហ​ភាព​ធាតុ​ពិត​ពួកគាត់​ពុំ ដែល  បង្កបង្កើន​ផល​លើដី​នោះឡើយ​។​

​រឿងក្តី​នេះ  មាន​ឈ្មួញ​មាន  ឥទ្ធិពល​នៅ​ពីក្រោយ​ខ្នង​ប្រជាពលរដ្ឋ​ទើប​បណ្តាលឱ្យ​លោក  សេង យៀ​ន អគ្គនាយក​នៃ​ក្រសួង  ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា  និង​អធិការ ដែល​ពេលនោះ​ជា ប្រធាន​គណៈកម្មាធិការ​ចុះមក អង្កេត​រឿង​ដី​ខាងលើ​និង​លោក ស្រី ឌី ប្រឹម ដែលជា​អ្នក​រត់ការ ដែល​អះអាង​ថា​ជួយ​ប្រជា​ពល រដ្ឋ​ដោយ​ម្នាក់​ជា​អ្នកទទួល​សំណូក ម្នាក់​ទៀត​ជា​អ្នក​សូក​ដើម្បីរ​ត់ ការចេញ ស​.​ជ​.​ណ យក​ដី​របស់ យាយ ហួត សា​រុំ ត្រូវ​មានទោស  ជាប់ពន្ធនាគារ​តាម​អំណាច សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥   ចុះ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១១  របស់​សាលាដំបូង​រាជធានី ភ្នំពេញ ។​

​ស្រាប់តែ​នៅ​ថ្ងៃ​ខាង​លើ  គេ​ឃើញ​មានការ​ជម្រុញ​ឱ្យ​អនុ វត្ត​ន៍ ស​.​ជ​.​ណ​លេខ ៥៦៤ ដែល  គេ​ជឿជាក់ថា​មាន​មេ​ឈ្មួញ​នៅ ក្រោយ​ដោយ​យក​ប្រជាពលរដ្ឋ  ១២០​គ្រួសារ​ជា​សមូហភាព​ធ្វើ ជា​ខែល​ដើម្បី​លេប​យក​ដី​របស់ លោកយាយ ហួត សា​រុំ យ៉ាង អយុត្តិធម៌​ជាទីបំផុត ។

​ស្រប​ពេល​នេះ​ដែរ លោក យាយ​ហួត​សា​រុំ និង​ក្រុមគ្រួសារ  លើកដៃ​សំពះ​សុំ​ក្តីអន្តរាគមន៍​ពី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន ជួយ​រក​យុត្តិធម៌​និង ដោះស្រាយ​ដី​ជូន​លោកយាយ  ខណៈ​ដែល​ដី​ខាងលើ​នេះ​ជា​ដី ដែល​លោកយាយ​កាន់កាប់​ពិត ប្រាកដ​តែ​ត្រូវបាន​គេ​រំលោភ​យក ដោយ​យក​ឈ្មោះ​សមូហភាព និង​អំណាច​មក​គាបសង្កត់ ចំណែក​រូប​លោកយាយ​ប្រៀប ដូចជា​ពងមាន់​យកទៅ​ជល់​នឹង​ថ្ម​យ៉ាង​ដូច្នោះ​ដែរ ។​

​បច្ចុប្បន្ននេះ ការធ្វើ​របង ហ៊ុំព័ទ្ធ​យក​ដី​ខាងលើ​នៅ​តែ​បន្ត ធ្វើ​ក្រោម​សំរែក​ស្វែងរក​យុត្តិធម៌ ពី​យាយ ហួត សា​រុំ ៕
​ដោយ ៖ កែវ ចាន់​ឌួង​

2014_09_30d (2) 2014_09_30d

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.