ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កាស៊ីណូ​ ជា​ជង្រុក ​បន​​ល្បែង​ស៊ីសង ​គ្រប់​​ប្រភេទ​ ក្នុង​ស្រុក​​សំពៅ​លូន ​ខេត្តបាត់ដំបង សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​ សង្ស័យ​​មាន​​ប្រយោជន៍​ផ្ទាល់​ខ្លួន​

កាស៊ីណូ​ ជា​ជង្រុក ​បន​​ល្បែង​ស៊ីសង ​គ្រប់​​ប្រភេទ​ ក្នុង​ស្រុក​​សំពៅ​លូន ​ខេត្តបាត់ដំបង សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​ សង្ស័យ​​មាន​​ប្រយោជន៍​ផ្ទាល់​ខ្លួន​

ខេត្ត​បាត់ដំបង​ ៖ ក្រោយពី​សម្តេច​អគ្គ​មហា  សេនាបតី​តេជោ ហ៊ុន សែន ប្រ មុខ​រាជរដ្ឋាភិបាល​បានប្រកាស  ក្តែងៗ​តាម​វិទ្យុ​ទូរទស្សន៍​សូមឱ្យ​មន្ត្រីរាជការ​សមត្ថកិច្ច​គ្រប់ លំដាប់ថ្នាក់​ជួយ​ទប់ស្កាត់​រាល់ បទល្មើស​ជួយ​ដូរ​គ្រឿងញៀន ក្មេង​ទំនើង​និង បទល្មើស​ផ្សេងៗ ជាពិសេស​បន​ល្បែងស៊ីសង​គ្រប់ ប្រភេទ​ដូចជា បៀ​រ អាប៉ោង  ភ្នាល់ ​កីឡាប្រដាល់​ចាក់​ឆ្នោត  ជល់​មាន់ ភ្នាល់​ទឹកភ្លៀង ៘  ប៉ុន្តែ​ចំពោះ​ស្រុក​សំពៅ​លូន​វិញ  ល្បែង​បៀរ អាប៉ោង កាស៊ីណូ  សុទ្ឋ​តែ​ខ្មែរ​ចូល​ទៅ​លេង​យ៉ាង  គគ្រឹកគគ្រេង​ទាំង​ចាស់​ទាំង  ក្មេង​និយាយ​រួម​ល្បែងស៊ីសង គ្រប់​ប្រភេទ​អ្នក​ខ្លះ​លក់​ដី​លក់​ផ្ទះ ឡាន​ម៉ូតូ​ហើយ​ឈាន​ទៅដល់ ហ៊ាន​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ ទៀតផង ។

​ តើ​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម  ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង  ឈ្លក់​វង្វេង​និង​លុយ​ដែល​ម្ចាស់ បន​ល្បែង​ញ៉ុក​មាត់​ឱ្យ​មើល​មិន ឃើញ​ទេ​ដឹង ? បានជា​បណ្តោយ  ឱ្យល្បែងស៊ីសង​ស៊ីសង​គ្រប់​ប្រ​- ភេទ​កើតមាន​ក្នុងស្រុក​និង​កាស៊ី ណូ​ខ្មែរ​ចូល​លេង​យ៉ាង​អ​នា​ធិប តេ​យ្យ​យ៉ាង​ដូច្នេះ​…?

​ជាក់ស្តែង​នៅ​ក្នុង​កាស៊ីណូ  ក្រុមហ៊ុន វ៉ា​ណា ធៀន ហ្គ្រេ​ន  រី​ហ្សត អិល​ធី​ឌី ជា​ជង្រុក​បន  ល្បែង​គ្រប់​ប្រភេទ​ស្ថិតនៅ​ជិត មាត់​ច្រក​ទ្វារ​តំបន់ភ្នំ​ដី​ចម្ងាយ ១០០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ  ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង  មាន​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថ កិច្ច​ណា​ចុះបង្ក្រាប​ឡើយ ។​

​បើ​និយាយ​ពី​ល្បែងស៊ីសង  វិញ ពួកគេ​នាំគ្នា​ចាក់​មួយ​ខ្សែៗ  ពី ១០០០​បាត ដល់ ៥០០០ បាត ឬ​១០០០០​បាត “​ប្រាក់ ថៃ​” ។ ម្យ៉ាងទៀត​បន​ល្បែង  កាស៊ីណូ​គ្មាន​ញញើត​សំណាញ់ ច្បាប់​ឡើយ ហើយ​ដែល​អ្នក  ញៀន និង​ល្បែង​ខាងលើ​គេ  សង្កេត​ឃើញ​អ្នក​ខ្លះ​អស់​ម៉ូតូ​អស់ ផ្ទះ ហើយ​អ្នកខ្លះ​ទៀត​បញ្ចាំ  រថយន្ត ខ្លះ​ទៀត​លក់​ដីធ្លី​ដែល​ជា  កេរ្តិ៍​ឪពុកម្តាយ​ចែក​ឱ្យ​មិន​ត្រឹមតែ ប៉ុណ្ណោះ​អ្នកខ្លះ​ទៀត​នៅពេល  អស់​លុយកាក់​ពុំ​ហ៊ាន​ចូល​ផ្ទះ ដាច់ចិត្ត​ប្រើ​អំពើហឹង្សា​វាយ  ដណ្តើម​លុយកាក់​មាសប្រាក់​ពី ប្រពន្ឋ​កូន​ទី​បញ្ចប់​ពូក​ញៀន  ល្បែង​ទាំងនោះ ក្លាយខ្លួនជា  ចោរលួច​ចោរប្លន់​ហ៊ាន​សម្លាប់  មនុស្ស​ធ្វើ​ឱ្យ​សង្គមជាតិ​ច្របូក  ច្របល់​ពិបាក​ថែរក្សា​សន្តិសុខ​ជូន ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ពុំ​ដឹង​រឿង ហេតុ ។​

​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត  ឃើញថា ទាំងប្រុស​ទាំងស្រី​នាំ  គ្នា​ដើរ​ចូល​ទៅ​កាស៊ីណូ​ខ្លះទៀត ជិះ​ម៉ូតូ​,​រថយន្ត​ហូរហែរ​ទៅ  លេង​ជា​រើ​យៗ គ្មាន​សមត្ថកិច្ច  ប៉ូលិស​ប៉េអឹម​ណា​ម្នាក់​អើពើ  ឡើយ​ប្រហែល​ជា​សមត្ថកិច្ច​ខាង លើ​បាន​សើម​មាត់​សើ​មក​ជាមួយ មេ​បន​ល្បែង​កាស៊ីណូ​ទេ​ដឹង​? ឬ​មួយ​សមត្ថកិច្ច​ឥត​អៀនខ្មាស់ ដែល​ប្រចាំការ​នៅ​ចំណុច​ស្រុក សំពៅ​លូន ខេត្ត​បាត់ដំបង​ខាង  លើ​កំពុង​ប្រឆាំង​និង​បញ្ជា  សម្តេច ហ៊ុន សែន ហើយ ។​

​ជាពិសេស​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន  ខេត្ត​បាត់ដំបង តើ​លោក​អធិការ  មាន​បាន​ជ្រាប​ព័ត៌មាន​នេះ​ទេ​ឬ មួយ​លោក​អធិការ​ដឹង​ហើយ  បែរជា​ធ្វើ​មិនដឹង ? ចំណែក  លោក គឹម វី​សនា មេ​ប៉េអឹម មក​ថ្មី​វិញ ហេតុអ្វី​ក៏​លោក​ទៅ  ហួស​មក​ហួស​ឬ​មួយ​បន​ល្បែង កាស៊ីណូ​ខាងលើនេះ​ជា​ឆ្នាំង បាយ​របស់​លោក​មេបញ្ជាកា​រ​? បានជា​បណ្តោយ​ឱ្យ​បន​ល្បែង កាស៊ីណូ​ខាងលើ​បើក​លេង​សុទ្ធ  តែ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅលេង គគ្រឹកគគ្រេង​ម៉ា​ទំហឹង​គ្មាន​ការ ប្រ​ង្ក្រា​ប​យ៉ាង​ដូច្នេះ​​​ ម្យ៉ាងទៀត ងាយ ស្រួល​យក​លុយ​ពី​បន​ល្បែង កាស៊ីណូ​មក​ចិញ្ចឹម​ឆ្នាំង​មែន​ទេ ឬ​??? ​បាន​ជា​នៅ​ជិត​កន្លែង​ខ្លួន ធ្វើការ​ហើយ​មើល​រំលង​ដោយ​ពុំ ញញឹត​ច្បប់​ដែល​រាជរដ្ឋាភិបា​ល បាន
ហាមឃាត់​នោះ ។​

​ពាក់ព័ន្ធ​ បញ្ហា​ខាងលើនេះ  ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យ ដឹងថា​មាន​មន្ត្រី​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ  ប្រចាំ​ច្រក​តំបន់ភ្នំ​ដី​ស្រុក​សំពៅ លូន​ម្នាក់​រហ័ស​នាម ១៩ ជា​អ្នក  កាង​វង់ល្បែង​ខាងលើនេះ ៕
​ដោយ កែវ នាង​

 

casino_battamborng (1) casino_battamborng

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.