ខេត្តកំពង់ធំ ៖ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានចុះឃាត់ខ្លួនជន សង្ស័យ ខេត្តកំពង់ធំ វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ តាមដីកាលេខ ១៧៧១ ចុះថ្ងៃទី ២៣ ខែមិថុនា របស់ចៅក្រមស៊ើបសួរ លោក ខៀវ សន សាលាដំបូងខេត្តកំពង់ធំ ពីបទជួញដូរគ្រឿងញៀន និងករណីចោរលួចគោ និងស្ត្រីម្នាក់ឈ្មោះ ម៉ិច វិន អាយុ ២៧ឆ្នាំ រស់នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឃាត់ខ្លួនបាននៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៥ល្ងាច ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏គួរសមមួយ ចំណែកឯប្តីរបស់ ម៉ិច វិន ត្រូវបានគេចខ្លួនបាត់ ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍លោក ឃុន ប៊ុនហួរ បានបញ្ជូនជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ គិត ចាន់ ចាប់តាមដីកា ស្ត្រីម្នាក់ទៀតឈ្មោះ ម៉ិច វិន ជនសង្ស័យជួញដូរគ្រឿងញៀនបញ្ជូនទៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ធំ និងកសាងសំណុំរឿងទៅកាន់តុលាការសាលាដំបូងខេត្តកំពង់ធំ ដើម្បីផ្តន្ទាទោសទៅតាម ផ្លូវច្បាប់ ៕
ដោយ ៖ តេច ឆេង