ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈើ​គ្រញូង​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​បាន រលូន​អាច​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​

ឈើ​គ្រញូង​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​បាន រលូន​អាច​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​

ខេត្ត​កំពង់ឆ្នាំង ៖ ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ  ប្រណីត​ខុសច្បាប់ ជាពិសេស​ឈើ​គ្រញូង​ដែល​មាន​តម្លៃ​ដូច មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ  តែងតែ​ប្រើ​គ្រប់​មធ្យោបាយ​និង គ្រប់​រូបភាព​ដើម្បី​បន្លំ​ភ្នែក​សមត្ថ កិច្ច​ដឹកជញ្ជូន​ឈើ​គ្រញូង​យក ទៅ​លក់​នៅ​ប្រទេស​វៀត ណា​ម  ដែល​នៅ​ទី​នោះ​ត្រូវ​គេ​ចាត់ទុក ថា ជា​ទីផ្សារងងឹត​សម្រាប់​ការ  ជួញដូរ​ឈើ​គ្រញូង​និង​ឈើ  ប្រណីត​ផ្សេងទៀត​ដូចជា បេង  ធ្នង់ ជាដើម ។​

​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ  ដោយ​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​បាន​ចេញ​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​គ្រប់​ស្ថាប័ន​និង សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់ នូវ​ការដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស វៀតណាម ព្រមទាំង​ព្រមាន  មន្ត្រី​អសកម្ម​ដែល​ឃុបឃិត​ជា មួយ​ឈ្មួញ​ទុច្ចរិត​បើកភ្លើង​ខៀវ ឱ្យ​មាន​ការដឹកជញ្ជូន​អនុផល​ព្រៃ ឈើ​ដោយ​ខុសច្បាប់​ត្រូវ​ដកខ្លួន ចេញ​ឱ្យ​ឆ្ងាយ​ពី​បទឧក្រិដ្ឋ​ខាង លើ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ផ្តន្ទា  ទោស​តាមច្បាប់ ។​

​បច្ចុប្បន្ន​ឈើ​គ្រញូង​ត្រូវបាន  នាំ​ចេញ​ពី​ប្រទេស​ថៃ​ដោយ​ពួក ឈ្មួញ​បាន​អន្ទង​ទាក់ទាញ​ប្រជា ពលរដ្ឋ​ខ្មែរ​ឱ្យ​ចូល​ទៅក្នុង​ដី​ថៃ   លួច​កាប់​ដឹក​ជញ្ជូន​យកចេញ​ពី​ដី ថៃ​ពេលខ្លះ​ក៏​ត្រូវ​យោធា​ថៃ​ដេញ បាញ់សម្លាប់​ដូច​សត្វ​ធាតុ​មួយ ចំនួន​ត្រូវ​រងរបួស​និង​មួយចំនួន ទៀត​ត្រូវ​ភាគី​ចាប់ចង​ដាក់គុក ច្រ​វ៉ាក់​ដោយសារ​ជំនួញ​ឈើ  គ្រញូង​ប្រលាក់​ទៅ​ដោយ​ឈាម ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ គួរ​ឱ្យ​អា​- ណោ​ច​អ​ធម្ម​ទើប​រាជរដ្ឋាភិបាល បាន​ចេញ​អនុសាសន៍​ឱ្យ​ខិតខំ ប្រឹងប្រែង​ទប់ស្កាត់​ការជួញដូរ ឈើ​គ្រញូង និង​ឈើប្រណិត ផ្សេងៗ​ទៀត​ដើម្បី​រក្សា​ព្រៃឈើ ឱ្យ​នៅ​គង់វង្ស​និង​រក្សា​ជីវិត​ប្រ​- ជា​ពលរដ្ឋ ។​

​ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង  ការ​ចរាចរណ៍​ឈើ​គ្រញូង​នៅ តែ​មាន​ភាព​សកម្ម ទោះបីជា  មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ក៏​ដូច  ជា​មន្ត្រី​សមត្ថកិច្ច​ខិតខំ​បង្ក្រាប យ៉ាងណាក៏ដោយ​ក៏​នៅតែមាន ការដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​មួយ នេះ​យ៉ាង​សស្រាក់សស្រាំ​ផង ដែរ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ  បានឱ្យដឹងថា មាន​រថយន្ត​ស៊េរី  ទំនើបៗ​ដឹកឈើ​គ្រញូង​មាន​ប្រភព ចេញមក​ពី​ខេត្ត​បន្ទាយមានជ័យ  ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​ជាប់  ព្រំប្រទល់ និង​ប្រទេស​ថៃ​បាន​ដឹក  ឈើ​គ្រញូង​ឆ្លងកាត់​ខេត្ត​កំពង់ ឆ្នាំ​ង​បាន​ដោយ​រលូន​ដោយ​ពុំ  ជួប​ឧបសគ្គ​មក​រារាំង​នោះឡើយ  នៅតាម​ដងផ្លូវ​ជាតិ​ទោះបីជា មាន​សមត្ថកិច្ច​ជំនាញ​បណ្តាក់ គ្នា​ដូច​ខ្យង​ក៏ដោយ ។​

​ឆ្លើយតប​នឹង​ការសុំ​បំភ្លឺ​របស់  កាសែត​សម្តី​រាស្ត្រ​ពី​ការដឹកជញ្ជូន ឈើ​គ្រញូង​ឆ្លងកាត់​ខេត្ត​កំពង់ ឆ្នាំង លោក ស៊ឹម សា​រ៉ា​ត  នាយក​តំបន់​បឹង​ទន្លេសាប​ប្រចាំ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់  បាត់ដំបង សៀមរាប កំពង់ធំ​នៃ អង្គការ​ការពារ និង​អភិរក្ស​សត្វ  ព្រៃឈើ​ជលផល​កម្ពុជា​បានឱ្យ ដឹងថា លោក​បាន​ត្រឹម​តែ​ឃើញ  ដូច​ប្រជាពលរដ្ឋ​បានឃើញ​រថ​- យន្ត​ស៊េរី​ទំនើប​ដឹកឈើ​គ្រញូង  ឆ្លងកាត់​ខេត្ត​ដែរ តែ​លោក​ពុំ មាន​អ្វី​ទៅ​ទប់ស្កាត់​បាន​ឡើយ  បាន ត្រឹម​តែ​ឃើញ​ប៉ុណ្ណោះ ។​

​ទន្ទឹមនឹងនោះ​ដែរ លោក  ស៊ឹម សា​រ៉ា​ត បានឱ្យដឹង​ទៀត​ថា  ប្រហែលជា​មាន​ការបើក​ភ្លើង ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ  ទើប​ឈើ​គ្រញូង​អាច​លោតឆ័ត្រ ឆ្លង​ផុត​ខេត្តកំពង់ឆ្នាំង​បាន​ដោយ រ​លួ​ន​យ៉ាង​ដូច្នេះ ។​

​នៅ​ទីបំផុត លោក ស៊ឹម  សា​រ៉ា​ត ក្នុងនាម​អង្គការ​ការពារ  និង​អភិរក្ស​សត្វព្រៃ​ឈើ​ជលផល កម្ពុជា បាន​លើក​ជា​សំណូមពរ សុំ​ឱ្យ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញា ធរ​ខេត្តកំពង់ឆ្នាំង​មាន​វិធានការ បង្ក្រាប​ការដឹកជញ្ជូន​ឈើ​គ្រញូង ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ឱ្យបាន  ម៉ឺងម៉ាត់​និង​មាន​ប្រសិទ្ធភាព​ផង  ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់ ប្រជាពលរដ្ឋ​ចូល​ទៅ​ទឹកដី​ថៃ ដោយ​ខុសច្បាប់​លួច​កាប់​ឈើ គ្រញូង​ដែល​បណ្តាល​ឱ្យ​មាន​ការ អន្តរាយ​ដល់​ជីវិត​ឈាម​ហូរ ស្រោច​ប្រថពី​ស្រប​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៥ ៕

2014_09_11b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.