ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម​ចក់​ស៊ា​ង​លី​ទីប្រឹក្សា​ឯកឧត្តម​ស​ខេង​ឧបនាយក​រដ្ឋមន្ត្រី​អញ្ជើញ​បញ្ចុះ​បឋមសិលា​កសាង​ខ្លោងទ្វារ​វត្ត​កំប្រង់​

ឯកឧត្តម​ចក់​ស៊ា​ង​លី​ទីប្រឹក្សា​ឯកឧត្តម​ស​ខេង​ឧបនាយក​រដ្ឋមន្ត្រី​អញ្ជើញ​បញ្ចុះ​បឋមសិលា​កសាង​ខ្លោងទ្វារ​វត្ត​កំប្រង់​

​ខេត្ត​បាត់ដំបង  ៖ ព្រះពុទ្ធសាសនា​ជា​សាសនា  របស់​រដ្ឋ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ  នៅ​ទូទាំង​ប្រទេស​តែង​បាន​គោរព បូជា​ជាទី​សក្ការៈ នៅ​តាម​ទី​វត្ត  អារាម​នានា​ដោយ​ប្រជាពលរដ្ឋ ខ្មែរ គឺជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ប្រសើរ​ក្រៃលែង​ក្នុង​ការលើក តម្កើង​វិស័យ​ព្រះពុទ្ធសាសនា  ឱ្យ​រីកចំរើន​គ្រប់​កាលៈទេសៈ ។​

​មនុស្ស​គ្រប់រូប​តែង​ប៉ងប្រាថ្នា  នូវ​សេចក្តីសុខ​ចម្រើន​សិរី​សួស្តី លាភ​យស​ថ្កុំថ្កើង​សម្រាប់​ជីវិត រស់​នៅ​នា​បច្ចុប្បន្នកាល​ក៏ដូចជា  អនាគតកាល ប៉ុន្តែ​សេចក្តីសុខ  ទាំងអស់​នោះ​មិនមែន​កើតឡើង ពី​ការ​បួងសួង​ឧទ្ទិស​ចំពោះ​នោះ ទេ គឺ​បានមកពី​ការប្រព្រឹត្ត​តាម  គន្លង​សុច្ចរិត​និង​ស្រប​តាម​ច្បាប់ របស់​រដ្ឋ​ផង ដែល​លោក​អោយ ឈ្មោះ​ថា​ជា​ការតម្កល់​ខ្លួន​ដោយ ប្រពៃរ៍​រឺ​ការប្រព្រឹត្តតា​ម​បទដ្ឋាន  សង្គម​ដោយ​បង្ហាញ​ថា​តម្កល់​ខ្លួន ទុក​ដោយ​ប្រពៃរ៍​ជាមង្គល​ឧត្តម ។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប្រកាន់  យក​យ៉ាង​ខ្ជាប់ខ្ជួន​គោរព​ប្រណិបត្តិ​តាម​គន្លងធ​ម៌​ព្រះពុទ្ធសាសនា  របស់​រដ្ឋ និង​មាន​ព្រះ សង្ឃ​ជា ស្រែ​បុណ្យ​គង់​នៅ​ចាំ​ព្រះវស្សា សម្រាប់​គោរព​ប្រណិបត្តិ​ធម៌អាថ តាម​ការ​ទូន្មាន​ប្រៀនប្រដៅ របស់​ព្រះ​បរម​សាស្ត្រ​ចារ្យ​ព្រះ  សមណ​គោត្ត​ម​បណ្តាលឱ្យ​វិស័យ ព្រះពុទ្ធសាសនា​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា​មាន​ការរីក​ចំរើន យ៉ាងខ្លាំង ។​

​ក្នុងនាម​ជា​ពុទ្ធសាសនិកជន  មួយរូប​ដែល​តែងតែ​មាន​ទឹកចិត្ត ជ្រះថ្លា​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា  ឯកឧត្តម ចក់ ស៊ា​ង​លី ទីប្រឹក្សា  ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង  ជា​អគ្គនាយករង​អង្គការ​ការពារ អភិរក្ស​សត្វព្រៃ​ឈើ​ជលផល  កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី  ក្នុង​ការបញ្ចុះ​បឋមសិលា​កសាង ខ្លោងទ្វារ​វត្ត​ឧត្តម​ត្រ័យ​សិក្ខារាម  ហៅ​វត្ត​កំប្រង់ នៅ​ឃុំ​តា​គ្រៃ  ស្រុក​កំរៀង ខេត្ត​បាត់ដំបង​កាល  ពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ចក់ ស៊ា​ង​លី បាន​មាន  ប្រសាសន៍​ពាំនាំ​នូវ​ការ​នឹករលឹក  និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ  ពី​សំណាក់​សម្តេច​ទាំងបី គឺ  សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល  ជា ស៊ីម ប្រធានព្រឹទ្ធសភា  សម្តេច​អគ្គ​មហា​ពញា​ចក្រី  ហេង សំរិន ប្រធានរដ្ឋសភាជាតិ  និង​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ  មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​ជានិច្ចកាល សម្តេច​ទាំង​បី  តែងតែ​គិតដល់​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​ព្រោះ​ថា សេចក្តី  សុខ​សេចក្តី​រុងរឿង​របស់​ប្រជា​- ពលរដ្ឋ គឺជា​សេចក្តីសុខ​របស់  សម្តេច ជា​ពិសេស​គណបក្ស  ប្រជាជន​កម្ពុជា​ដែល​បាន​រំដោះ  ប្រជាពលរដ្ឋ​អោយ​រួចផុត​ពី​បន  ប្រល័យពូជសាសន៍​ប៉ុលពត បាន  និង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ ទៅរក​ការអភិវឌ្ឍន៍​ការរីកចំរើន លើ​គ្រប់​វិស័យ ទន្ទឹមនឹងនោះ​ដែរ  ខាង​វិស័យ​ពុទ្ធចក្រ​ក៏​ដូច​អាណា ចក្រ​មាន​ការរីកចំរើន​យ៉ាងខ្លាំង ស្របតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ដែល​ថា រដ្ឋ​និង  រាស្ត្រ​រួមគ្នា​កសាង​ថែរក្សា​ព្រះ  ពុទ្ធសាសនា​ឱ្យនៅ​គង់វង្ស​រហូត ដល់​ប្រាំ​ពាន់​ព្រះវស្សា ។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី  បញ្ចុះ​បឋមសិលា​កសាង​ខ្លោង ទ្វារ​វត្ត​កំប្រង់​មាន​ទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ពី​ព្រះគ្រូ សែម  សុ​មុនី ព្រះចៅអធិការ​វត្ត​កំប្រង់  និង​ជា​ប្រធាន​មន្ត្រី​អភិបាលកិច្ច សង្ឃ​ស្រុក​កំរៀង និង​មាន​ព្រះគ្រូ  សុខ សុខន ព្រះ​អនុគណ​ស្រុក  កំរៀង​ក៏​បាន​និមន្ត​ចូលរួម​ផងដែរ​។​

​ទន្ទឹមនឹងនោះ​ដែរ ព្រះ​វិសុទ្ធិ វង្ស អ៊ុក មុត ព្រះ​មេគណ​ខេត្ត បាត់ដំបង និង​ជា​ព្រះ​រាជាគណ  ថ្នាក់​កិត្តិយស​ក៏​បាន​និមន្ត​ចូលរួម ជា​អធិបតី​រួមទាំង​លោក​ប្រធាន ការិយាល័យ​ធម្មការ​ស្រុក​កំរៀង  ព្រមទាំង​លោក​មេឃុំ មេភូមិ  ពុទ្ធបរិស័ទ​តាជី​យាយជី និង​ប្រ ជា​ពលរដ្ឋ​នៅ​ជុំវិញ​វត្ត​កំប្រង់ ។​

​ឯកឧត្តម ចក់ ស៊ា​ង​លី ទី  ប្រឹក្សា​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី​បាន​ប្រគេន​នូវ​ស៊ី ម៉ង់ត៍​ចំនួន ០៥ តោន សម្រាប់  កសាង​ខ្លោងទ្វារវត្ត​ខាងលើ ។​

​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​បាន​សម្តែង​នូវ​ការ ត្រេកអរ និង​ដឹងគុណ​ចំពោះ  ឯកឧត្តម ចក់ ស៊ា​ង​លី ដែល​នាំ  យក​សម្ភារៈ​មានដូចជា ស៊ីម៉ង់ត៍  មក​ជួយ​កសាង​សមិទ្ធផល​នៅ ក្នុង​វត្ត​កំប្រង់​ដែល​ជា​ការបង្ហាញ នូវ​សទ្ធា​ជ្រះថ្លា​ក្នុងការ​ទ្រទ្រង់  វិស័យ​ពុទ្ធសាសនា​ឱ្យ​នៅ​គង់វង្ស គ្រប់​សម័យកាល​ជា​រៀងរហូត ៕
​ដោយ​ ៖ កាំ​ង ឈៀង​ឈុន​

 

2014_09_11a 2014_09_11c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9741 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.