ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ព្រលាន​យន្តហោះ​វិល្ល​យាវ ក្លាយជា​កន្លែង​ចាក់សំរាម អាជ្ញាធរ​ខេត្ត​ចង់​បំបាត់​ប្រវត្តិសាស្ត្រ​

កំពង់ធំ ៖ ព្រលាន​យន្តហោះ​វិល្ល​យាវ បាន​បង្កើតឲ្យមាន​តាំងពី​ជំនាន់​សម្តេច ន​រត្ត​ម ស៊ី ហ​នុ ឬ​សម័យ​បារាំង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វិល្ល​យាវ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ឥឡូវ​ដោយសារ​អំណាច​ដុល្លា  ស្រុក ក្រុង ហ៊ាន​កុងត្រា​លក់​ព្រលានយន្តហោះ ឲ្យ​ក្រុមហ៊ុន​ចាក់សំរាម​ដោយ​មិន​ខ្វល់ ពី​ការអភិរក្ស នឹង​ថែរក្សា ទ្រព្យសម្បត្តិ​រដ្ឋ បែប​ជា​ចង់​លុបបំបាត់​ប្រវត្តិសាស្ត្រ​។​

​ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​ដែល​បាន​ដឹក​សំរាម ចេញពី​ផ្សា​កំពង់ធំ និង​ផ្សារ​ចាស់ បាន​ដឹក​យក​ទៅ​ចាក់ រាយ ប៉ាយ​នៅលើ​ផ្ទៃ​ដី​របស់​ព្រលានយន្តហោះ វិល្ល​យាវ ដែល​មាន​ទំហំ​នៃ​ការចាក់សំរាម រហូតដល់​ទៅ ២០០​ម៉ែត្រ បង្ករ​ភាព​ភ័យព្រួយ​ដល់​ប្រជា​ល​រដ្ឋ ដែល​បាន​ទទួល​ឥទ្ធិពល​ក្លិន​សំរាម ស្អុយរលួយ រសាត់​រាយប៉ាយ ពេល​ផ្ទៃ​ព្រលានយន្តហោះ ដោយ​គ្មាន​ការ​អើពើ​សំណាក់ អាជ្ញា​ក្រុង​ស្ទឹងសែន និង​បរិស្ថាន​នោះទេ ។​

​ជាទូទៅ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កំពង់ធំ បាន​សម្តែង​នូវ​ការសោកស្តាយ ដែល​ខេត្ត​កំពង់ធំ​ធ្លាប់តែ​ជា​ខេត្ត មួយ​ដែល​ធ្លាប់មាន ព្រលាន​យន្តហោះ​ដូច​ខេត្ត​ដ៏​ទៃ និង​ជា​ទីកន្លែង​ដែល​ធ្លាប់​ប្រារព្វ​ពិធី ទទួល​សម្តេច ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែ​មកដល់​ពេលនេះ ព្រលាន​យន្តហោះ​នេះ​បាន​ក្លាយទៅជា​ទី​ចាក់សំរាម​ដ៏​ធំ​របស់​ក្រុមហ៊ុន​មួយ ដែល​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​ក្រុង អនុញ្ញាតិ​ចាក់សំរាម​បំពុល​បរិស្ថាន​។​

​ពាក់ព័ន្ឋ​ទៅនឹង​ការដណ្តើមយក​ព្រលានយន្តហោះ ពី​បេះ​ដូង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​ឲ្យ​ព្រលាន​នេះ​ក្លាយទៅជា​របស់​បុគ្គល របស់​ក្រុមហ៊ុន​ឯកជន​នេះ ទាំង​អាជ្ញាធរ​ខេត្ត ទាំង​បរិស្ថាន ទាំង​អាជ្ញាធរ​ក្រុង បាន​ឆ្លើយថា ខាង​ក្រុមហ៊ុន​បាន​សុំ​ចាក់​សំរាម​នៅ​លើ ព្រលាន​នេះ​ជា​រៀងរាល់ឆ្នាំ ដោយសារ​តែ​នៅ​រដូវវស្សា​នេះ ទឹក​លិច ហើយ​ជាប់ផុង រថយន្ត​ចាក់សំរាម​ចូល​មិន​ដល់​គោលដៅ ទើបបាន​ជា​ចាក់​នៅ​លើ​ផ្ទៃ​ព្រលាន​នេះ រហូតដល់​ពេល​អស់​ភ្លៀង​ទើប​កើប​សំរាម​នេះ​ទៅ​ចាក់​ក្នុង​អន្លុង ។​

​ទោះជា​មាន​ការ​អះអាង​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ដល់​អាជ្ញាធរ​ខេត្ត និង​អាជ្ញា ធរ​ក្រុង ព្រមទាំង​មន្ទីរ​បរិស្ថាន ខ្វះ​លទ្ធភាព​ឆ្លើយ​ឲ្យ​រួច​តែ​ខ្លួន ដោយ​ពួកគាត់​អះអាងថា សកម្មភាព​នេះ​បាន ចាក់សំរាម​ពេញ​ផ្ទៃ​ព្រលានយន្តហោះ វល្លិ​យាវ បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ដែល​ទឹកស្អុយ ហូរ​ពាសពេញ​ទីកន្លែង និង​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សំរាម លើក​ផ្លូវលំ​សម្រាប់​រថយន្ត របស់​ខ្លួន​ដឹក​សំរាម​ទៅ​ចាក់​ដល់​គោលដៅ ព្រោះ​មិនមែន​រកស៊ី​តែ​មួយ​ថ្ងៃ​នោះ​ទេ ។​

​ក្នុងនោះដែរ មហាជន​ទូទៅ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ថែរក្សា​ព្រលាន​យន្តហោះ​វិល្ល​យាវ​នេះ ព្រោះ​ជា​ទ្រព្យសម្បត្តិ​របស់​មនុស្ស ក្នុង​ខេត្ត​កំពង់ធំ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស  ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត បានដឹងថា ខេត្ត​កំពង់ធំ​ក៏​មាន​ព្រលាន​យន្តហោះ​ដែរ​។​

 

2014_08_31b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.