ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​តវ៉ា​លោក ​អ៊ឹង ​ស៊ីណា ​ប្រធាន​កសិកម្ម​ស្រុក​ថ្មគោល​ធ្វើ​របង​ប៉ះ​ផ្លូវ​

បាត់ដំបង​៖ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ នាំគ្នា​តវ៉ា​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល ធ្វើ​របង​ប៉ះ​ផ្លូវ​បណ្តាលអោយ​ពួក​គាត់​ដឹក​កសិផល ឬ​ចរាចរណ៍​មាន​ការលំបាក នៅ​ភូមិ​ស្នួល​កោង​ឃុំ​បឹង​ព្រីង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​

​តាម​ប្រភព​ផ្សព្ធផ្សាយ​ព័ត៌មាន​មួយចំនួនបា​ន​អោយដឹងថា​មាន​អ្នកមានអំណាច​ធ្វើ​របង​ព័ទ្ធ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ បិទ​ប្រឡាយ​ឃាំង​ទឹក​មិន​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នួល​កោង​ប្រើប្រាស់​។​

​ប្រជាពលរដ្ឋ​ភូមិ​ស្នួល​ថា ពួកគាត់​មិន​មាន​បំណង​ទាមទា​យក​ដី​ពី​លោក​អ៊ឹង​ស៊ីណា​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល​ទេ​គឺ​សំណូមពរ​អោយ​ដក​របង​ថ្ម​ចេញ​ពី​ព្រោះ​ធ្វើ​របង​ថ្ម​ប៉ះ​ផ្លូវ​ធ្វើ​អោយ​ផ្លូវ​តូច​ចង្អៀត​ពេល​ពួកគាត់​ដឹក​កសិផល​ឬ​ចរាច​រណ៍​មាន​ការលំបាក​ដោយ​គោយន្ត​ឬ​រថយន្ត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ប្រឡាយ​ទឹក​។​

​លោក ស្មា​ន់ សុភាព មេ​ភូមិ​ស្នួល​បានអោយដឹងថា​រូបលោក​បាន​ផ្តល់​ដំណឹង​នេះ​ជូន​លោក​មេឃុំ​តាំងពី​ឆ្នាំ​២០១៣ តែ​លោក​មេឃុំ​មិន​រក​ដំណោះស្រាយ ។​

​លោក លឹម វែង មេឃុំ​បឹង​ព្រីង​បានអោយដឹងថា​នៅ​ព្រឹក​នេះ លោក​បាន​សម្របសម្រួល​ជាមួយ​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល​អោយ​គាត់​ដក​របង​ចេញ ។​

​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល​បាន​អោយដឹងថា​បញ្ហា​ដែល​កើតឡើង​ផ្អើល​ដល់​ការផ្សព្ធផ្សាយ​ព័ត៌មាន​មួយចំនួន​ថា រូប​ខ្ញុំ​ធ្វើ​របង​ព័ទ្ធ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ បិទ​ប្រឡាយ​ឃាំង​ទឹក​មិន​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នួល​កោង​ប្រើប្រាស់​នោះ​ជា​ការផ្សាយ​ខុស ។ តាមពិត ប្រឡាយ ឬ​ផ្លូវ​នៅ​ភូមិ​ស្នួល​កោង ជា​ការស្តារ​សំរាប់​អភិវឌ្ឍន៍​កសិកម្ម មិនមែន​ជា​របស់​បុគ្គ​ល​ទេ នៅ​ឆ្នាំ​២០១៣ រូបខ្ញុំ​បាន​ជីករណ្តៅ​និង​បន្សល់​អាច​ដី​មួយចំនួន ដែល​មិន​ទាន់​ឈូសឆាយ​ពង្រាប​ដោយសារ​ទឹក​ជន់​លិច ។ ការធ្វើ​របង​ថ្ម​ការពារ​ផល​កសិកម្ម​សំរាប់​ប្រជាពលរដ្ឋ​ហើយ បើ​របង​នេះ​វា​ប៉ះពាល់​រូបលោក និង​រុះរើ​ឬ​រក​វិធី​សម្រួល​ផ្លូវ​អោយបាន​ធំ​ជាង​នេះ ។ សូម​ប្រជាពលរដ្ឋ​កុំ​បោះ​សំរាម​ចូល​ប្រឡាយទឹក​បណ្តាល អោយ​រីង​រាក់​និង​បូមទឹក​កាត់​ផ្លូវ​វា​ងាយ​ខូចខាត​ពិបាក​ធ្វើ​ចរាចរណ៍ ៕

 

2014_08_31d (1) 2014_08_31d

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.