ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង៤៨នាទីព្រឹកមានករណីគ្រោះថ្នាក់ចរាចរនៅបណ្តោយផ្លូវជាតិលេខ៥៩ស្ថិតក្នុងភូមិបន្ទាយទី១ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បង្ករដោយរថយន្តកាំមារីស៊េរីឆ្នាំ ១៩៩៣ពណ៌ខ្មៅ មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកប្រុសក្មេងកំពុងដើរលើផ្លូវជាតិ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតុតែម្តង ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុខកើតហេតុគេឃើញក្មេងប្រុសដើរនៅតាមចិញ្ចើមផ្លូវជាតិលេខ៥៩ ម្នាក់ឯង ស្រាប់តែដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកកាំមារីសេរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2A 9897លេខម៉ាស៊ីន 5S5202729 បុកក្មេងប្រុសពីក្រោយ បណ្តាលឲ្យដេកស្លាប់នៅកន្លែងកើតហេតុតែម្តង ភ្លាមនោះម្ចាស់រថយន្តឃើញដូច្នោះក៏គេចខ្លួនបាត់ស្រមោល បានបង្សល់ទុករថយន្តនៅកន្លែងកើតហេតុតែមិនបានប៉ុន្មាននាទីផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពីកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលចរាចចុះមកកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបង្កភ្លាមៗតែម្តង និងបានស្រាវជ្រាវរកឪពុកម្តាយសពក្មេងប្រុស ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។
សមត្ថកិច្ចបានប្រាប់ថា ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡៅ ផាណិត ភេទប្រុស អាយុ១៥ឆ្នាំ បណ្តាលឲ្យស្លាប់នៅនិងកន្លែង មានលំនៅឋានភូមិថ្មី ឃុំផ្នៀត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។រីឯជនបង្ករឈ្មោះ ស៊ឹង លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបជាអ្នករត់តាក់ស៊ីមានលំនៅឋានភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ក្រោយសមត្ថកិច្ចបានយករថយន្តនិងជនបង្ករឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបណ្តុះអាសន្ន ដើម្បីរងចាំការដោះស្រាយគ្នាចំពោះមុខច្បាប់នាពេលក្រោយ ៕