ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​សង​ថន​រង​ការចោទប្រកាន់ ថា​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋ ៦៥ គ្រួសារ​

បាត់ដំបង ៖ លោក សង ថន ដែល​ពី​មុន​គេ​ទទួលស្គាល់​ជា​ឧ​ញ៉ា ត្រូវ​រង​ការចោទប្រកាន់​ថា ទន្ទ្រាន​យក​ដី​ដាំ​ដុះ​ប្រជាពលរដ្ឋ​៦៥​គ្រួសារ យក​គ្រឿងចក្រ​កាប់​ទន្ទ្រាន​ឈូសឆាយ​ដី​ព្រៃ​យក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​នេះ រស់នៅ​ចំណុច​អូរ​ឬ​ស្សី​    ​-​អង្គ្រង​-​កណ្តាល​-​ភ្នំ​កា​ពិញ​-​ភ្នំ​សំរោង​-​ភ្នំ​ក្បាល​ខ្មោច​ស្ថិតក្នុង​ភូមិ​សំរោង​ឃុំ​ឆ្នាល់មាន់​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២២​ខែ​សីហា​ឆ្នាំ​២០១៤ បានឲ្យដឹងថា ដីព្រៃ​នៅ​ចំណុចកើតហេតុ​សម្បូរ​សត្វព្រៃ​ជាច្រើន​ប្រភេទ ជាពិសេស​សត្វ​ក្ងោក​មាន​ទាំង​ហ្វូងៗ ពេលដែល​លោក សង ថន បាន​យក​គ្រឿងចក្រ​កាប់បំផ្លាញ​ព្រៃ​ទាំងនោះ បណ្តាល​អោយ​សត្វព្រៃ​បាន​រត់​ហោះហើរ​បាត់អស់ ។ មិន​ត្រឹមតែ​កាប់​ព្រៃ​ដែល​គ្មាន​អ្នកគ្រប់គ្រង​ទេ លោក​បាន​កាប់​ដំណាំ​ពោត​ចំនួន​១១​គ្រួសារ​ហើយ​ប្រជាពលរដ្ឋ​ប្តឺង​អាជ្ញាធរ​មិន​មាន​ចំណាត់ការ ។ រឿង​គួរ​អាណិតអាសូរ ២ នាក់​ប្តី​ប្រពន្ធ​ដែលត​ស៊ូ​រស់នៅ​ស៊ីឈ្នួល​គេ​ទាំង​ស៊ី​អត់​ស៊ី​ឃ្លាន​យូរ​ឆ្នាំ​មកហើយ​មិន​មាន​មុង​ភួយ ឬ​សំលៀកបំពាក់​គ្រប់គ្រាន់​បាន​ដាំពោត​ដុះ​បាន​បន្តិចបន្តួច​ហើយ​ត្រូវ​លោក​សង​ថន​យក​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញចោល​និង​មាន​បំណង​យក​ដី​លំនៅដ្ឋាន​ពួកគាត់​ទៀត​។​

​ឈ្មោះ ឡូ​ន ឈឿន ហៅ​ពៅ​អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ដូង​រ៉េត​អាយុ​៣៤​ឆ្នាំ​មាន​កូនតូច ៣ នាក់​រស់នៅ​ចំណុច​អង្គ្រង​បានអោយដឹងថា​ពួកគាត់​ជា​ជន​ក្រីក្រ​អត់​ដី​ពី​មុន​មិនទាន់​មាន​កូន​ស៊ីឈ្នួល​កាប់​គាស់​ដាំ​ដុះ​អោយគេ​ក្រោយមក​ឆ្នាំ​២០០៥​បាន​សម្ងំ​កាប់​ព្រៃ​និង​កាំបិត​ពូថៅ​ធ្វើ​ខ្ទម​នៅ រហូត​បាន​ដី​២​ហិកតា​(​មិនទាន់​ស្រឡះ​ល្អ​ទេ​)​និង​មានកូន​៣​នាក់ ។ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៤ បាន​ដាំពោត​តាម​គន្លង​ព្រៃ​បាន​ជិត​១​ហិកតា​ដុះ​បាន​ប្រហែល​២​តឹក​មិនមាន​ភ្លៀង​ធ្លាក់​ទៀត​ស្រាប់តែ​ចុងខែ​សីហា​នេះ​លោក​សង​ថន​បាន​យក​គ្រឿងចក្រ​មក​ឈូស​លើ​ដំណាំ​ពោត​ព័ទ្ធ​ធ្វើ​ព្រំ​ថា​ជា​ដី​របស់​គាត់​។​

​លោក ប៊ុន សារ៉ាត់ យោធិន​សោធន​និវត្តន៍ (​អតីត​អនុ​បញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ទី​៥) បានអោយដឹងថា គាត់​និង​កូន​៣​គ្រួសារ​មាន​ដី​១០​ហិកតា បាន​កំពង់​ដាំ​ដុះ​ត្រូវ​លោក សង ថន បាន​ប្តឹង​និង​យក​គ្រឿងចក្រ​ឈូសឆាយ​ព័ទ្ធ​យក​ដី​ដោយ​ចោទ​ប្រជាជន​ជា​អ្នក​យក​របស់​គាត់ ។ សង ថន ប្តឹង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ជីក​ស្រះ​ទឹក​អោយ​សង​១៥០០០​ដុល្លា ព្រោះ​ដី​ដែល​នៅ​ជា​ដី​របស់​គាត់ ។​

​លោក ប៊ុន សារ៉ាត់ យោធិន​សោធន​និវត្តន៍​បាន​អោយដឹងថា ដី​ចំណុច​ប្រជាពលរដ្ឋ​កំពង់​រស់នៅ​នេះ មិនមែន​ជា​ដី​លោក​សង​ថន​ទេ ។​

​លោក ទេស កែ ដែល​មាន​ដី​នៅ​ចំណុច​នេះ​បានអោយដឹង​ថា​រូបលោក​ក៏​មាន​ប័ណ្ណ​ដី​នៅ​ចំណុច​នេះ​ដែរ ដែល​របប​យោធា​បែងចែក​និង​បាន​ដាំ​ដុះ​អាស្រ័យ​ផល​ទៀតផង​។​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​សូម​លើកដៃ​សំពះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ជួ​យ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ផង​។​

​លោក សង ថន បាន​បកស្រាយ​អោយ​អ្នកសារព័ត៌មាន​ក្នុងស្រុក ដឹង​តាម​ទូរស័ព្ទ កាល​ព្រឹក​ថ្ងៃទី ២៣ ខែសីហា​ថា ដី​នៅ​ចំណុច​ប្រជាជន​តវ៉ា​វា​ជា​ដី​ខ្ញុំ​បាន​ទិញ​តាំងពី​ឆ្នាំ​២០០៧​ពី​មន្ត្រី​ការិយ​ល័យ​ស្រុក​របប​ថោ​ធិ​ន សោធន​ម្នាក់​៥​ហិកតា​សរុប​ចំនួន​១០០​ហិកតា ។ លុះ​ខែ ៣ ឆ្នាំ​២០១៣ ឈ្មោះ ទេស កែ ឈ្មោះ ប៊ុន សារ៉ាត់ ឈ្មោះ​ផល​អ៊ិត និង​មនុស្ស​១​ចំនួន​ទៀត​បាន​នាំគ្នា​កាប់ឆ្កា​លើដី​ខ្លួន ដូច្នេះ​រូប​ខ្ញុំ​ក៏​ប្តឹង​តែម្តង ។ ដី​នៅ​ចំណុច​នេះ លោក​មាន​សំបុត្រ​កាន់កាប់​ត្រឹមត្រូវ​បើ​ចង់បាន​ឯកសារ​ទៅ​យក​ពី​តុលាការ​ចុះ ។​

​លោក ស៊ិន ញ៉ា អភិបាល​ស្រុក​គាស់ក្រឡ​បាន​អោយ​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​កាល​រសៀល​ថ្ងៃទី​២៣ ខែ​សីហា ថា​ដី​នៅ​ចំណុច​កើតហេតុ​លោក សង ថន មាន​ឯកសារ​ខ្លះ​វាយ​ត្រា​ពី​រូបលោក​ជា​អភិបាល​ឯកសារ​ខ្លះ​មាន​វាយ​ត្រា​ឈ្មោះ​ណុប​វុឌ្ឍី​ប្រធាន​សូរិយោដី​ស្រុក​ខ្លះ​ទៀត​គ្មា​នត្រា​ក៏មាន​។​ចំពោះ​ការ​ទំនាស់​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​រូបលោក​បាន​អញ្ជើញ​លោក​សង​ថន​មក​សាលាស្រុក​២​ដង​ដើម្បី​សម្របសម្រួល​ជាមួយ​ប្រជា​ពលរដ្ឋ​តែ​លោក​មិន​ចូលខ្លួន​ដោះស្រាយ ៕

 

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7962 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.