ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បរិយាយ​ថ្ងៃនេះ​ ៖ ជំងឺ​ដំបៅ​មហារីក​ដីធ្លី​នឹង​អាច​ព្យាបាល​ឱ្យ ជា​ក្រោយ​ពេល​អ្នកនយោបាយ​ឯកភាពគ្នា​

ការបោះឆ្នោត​សកល​ឆ្នាំ​២០១៣​កន្លង​ទៅ​ពោរពេញ​ទៅ ដោយ​ការបាត់បង់​ជីវិត​មនុស្ស​ជាច្រើន​នាក់ ការរង​របួស ការ​ហូរ​ឈាម​ខ្មែរ​គ្នាឯង ការតវ៉ា​តាម​ដងផ្លូវ​នានា ហើយ​វា បាន​រំ​លេចចេញ​នូវ​ភាពភ័យខ្លាច​ក្នុង​អារម្មណ៍​របស់​ប្រជា​ពល រដ្ឋ​ថា​ខ្មែរ​អាច​នឹង​និយាយ​លែង​ស្តាប់​គ្នា​លាប​ពណ៌​ឱ្យ​គ្នា​ដែល ឈាន​ទៅ​ដល់​សង្គម​កើត​កលិយុគ

​ជាមិនខាន ។​

​ប៉ុន្តែ​វា​ពិត​ជា​សំណាង​របស់​សង្គម​យើង​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន អាសនៈ​នៅ​រដ្ឋសភា​បានរួម គ្នា​ធានា​ថា​កម្ពុជាមាន​ឯកភាព​ជាតិ​ដ៏​ពិតប្រាកដ​ចាប់ពីពេលនេះ តទៅ ។​

​ប៉ុន្តែ​តើ​អ្នកនយោបាយ​ទាំង​ពីរ​បក្ស​នឹង​អាច​រក្សា​ពាក្យ​សម្តី របស់​ខ្លួន​បាន​កម្រិត​ណា​នោះ វា​នឹង​ត្រូវ​បង្ហាញ​តាម​រយៈពេល វេលា​ទៅ​អនាគត​ហើយ​នេះ​គឺជា​កិច្ចការ​អាទិភាពដែល​គណ​បក្ស​ទាំងពីរ​ត្រូវ​រួមគ្នា​ធ្វើ ដើម្បី​ចៀសវាង​ភាព​ច្រំ​ដែល នៃ​ប្រវត្តិ សាស្ត្រ​ដែល​តែងតែ​មាន​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ ។​

​វា​ជា​សំណាង​មួយទៀត​របស់​កម្ពុជា​នៅពេល​ដែល​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី ២១ ខែ សីហា ផ្ញើ​លិខិត​គាំទ្រ​ការ​ថ្លែង​របស់លោក ហ៊ុន សែន កាលពី ថ្ងៃ ១៨ ខែ​សីហា អំពី​ដំណោះស្រាយ​វិវាទ​ដីធ្លី​ដែល​កើតឡើង ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១០​ឆ្នាំនេះ ។ ទន្ទឹម នោះ លោក សម រង្ស៊ី សុំ​ផ្តល់​ជូន​ប្រមុខ​រដ្ឋាភិបាល​នូវ​ព័ត៌មាន របាយការណ៍ និង​ញត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​ក៏​សុំ​សហការ​ក្នុង​ការលើក​ទឹក ចិត្ត​អ្នកវិនិយោគ​ត្រឹមត្រូវ​ដែល​រួមចំណែក​អភិវឌ្ឍ​ពិតប្រាកដ សម្រាប់​កម្ពុជា​រយៈពេល​វែង ។​

​នរណា​ក៏​ដឹង​ដែរ​ថា ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ចាប់ផ្តើម កក្រើក​តវ៉ា​ឡើងវិញ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ បន្ទាប់​ពី​ការ ជាប់គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​រួចមក ។ គណបក្ស​សង្គ្រោះ ជាតិ​មាន​កម្មវិធី​នយោបាយ​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​វិបត្តិ ដីធ្លី​ជូន​ពលរដ្ឋ ។ រីឯ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់​ពី​ជំហរ​ក្នុង​ការដោះស្រាយ​វិបត្តិ​ដីធ្លី ដែរ ។ ថែមទាំង​បាន​ស្តីបន្ទោស​ទៅ​មន្ត្រីក្រោមឱវាទ មាន​ទាំង រដ្ឋមន្ត្រី​អភិបាលខេត្ត​និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​ថា​មិនបាន យកចិត្ត​ទុក​ខិតខំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​។​

​ក្នុងករណី​ដី​ទំនាស់​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន សេដ្ឋកិច្ច សម្តេច​តេជោ​បញ្ជាក់​ច្បាស់​ថា គឺ​ត្រូវ​គិត​ពលរដ្ឋ​ជាធំ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវ​អនុវត្តគោលនយោបាយ​ស្បែក ខ្លា​ជាដាច់ខាត ។ សម្តេច​ក៏​បាន​បន្ទោស​ទៅ​មន្ត្រីក្រោមឱវាទ របស់​លោក​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មើល​តែ​តាម​ផែន ទី​និង​មិន​បាន​ចុះ

​ទៅ​មើល​ផ្ទាល់​ពិសេស​មិន​បាន​អនុវត្ត​អនុសាសន៍ របស់​សម្តេច​ឱ្យ​មាន​ប្រសិទ្ធភាព ។​

​ធាតុពិត អ្នក​ទន្ទ្រាន​យក​ដីធ្លី​ពី​ពលរដ្ឋ គឺ​សុទ្ធសឹង​ជា​ឧកញ៉ា ជា​មន្ត្រី​គ្រាក់ៗ ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល និង​ក្នុងគណ បក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ គណបក្សសង្គ្រោះ​ជាតិ​អាច​ពិបាក នឹង​ធ្វើ​កំណែទម្រង់​ដីធ្លី​ឬ​ចាប់​ឧកញ៉ា​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​យក​មក​ផ្តន្ទាទោស ។ ពិសេស ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន សេដ្ឋកិច្ច​ច្រើន​ជាង​គេ​នោះ គឺជា​ក្រុមហ៊ុន​វៀតណាម និង​ក្រុម ហ៊ុន​ចិន ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​មក​លើ​គណបក្ស​កាន់ អំណាច​។​

​ដូច្នេះ​ការដោះស្រាយ​វិបត្តិ​ដីធ្លី​បាន​ជោគជ័យ ឬ​មិន​ជោគ ជ័យ គឺ​អាស្រ័យ​ទៅលើ​បក្ស​កាន់​អំណាច​មាន​ឆន្ទៈ​ពិតប្រាកដ ដោះស្រាយ​រឿង​នេះ​ដែរ​ឬ​អត់ ? និយាយ​អីចឹងមិនមែន​ផាត់ ចោល​មិន​ទទួលស្គាល់​តួនាទី​របស់​បក្ស​ប្រឆាំង​នោះឡើយ ។​

​អ្នកវិភាគ​យល់ឃើញថា គណបក្ស​ទាង​ពីរ​ចៀស​មិន​ផុតពី ការ​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​នោះ​ឡើយ​គឺ​ប្រៀប​ដូច ជា​ទូក​និង​ច្រវា បើ​ចង់​ចេញដំណើរ​តាម​ផ្លូវទឹកលុះត្រាតែ​មាន ទូក និង​ច្រវា ទើប​អុំ​ទៅ​មុខ​រួច ។​

​បក្សប្រឆាំង​ដើរតួនាទី​ជា​អ្នកឃ្លាំង​មើល​បក្ស​កាន់​អំណាច ត្រូវតែ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ ភាព ទើប​អាច​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ហើយ​កម្ពុជា ត្រូវតែ​ប្រែក្លាយ​ភាព​តានតឹង​ឱ្យទៅជា​ឱកាស​ពិតប្រាកដ​សម្រាប់ ភាព​រីកចំរើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ៕

Filed in: បរិយាយ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.