ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ទីតាំង​ចត្តា​ឡីស័​កនៅ​ព្រំដែន​ប៉ោយប៉ែ​ត​ជ្រក​ក្រោម តង់​កៅស៊ូ​ឯ​អគារ​របស់​រដ្ឋ​គេ​ជួល​ឱ្យ ឈ្មួញ​លក់ ស្រា​បារី​

ខេត្ត​បន្ទាយមានជ័យ​ ៖ ទីតាំង​តាមដាន​សុខភាព  ភ្ញៀវទេសចរ​បរទេស​ដែល​ចូល មក​កម្ពុជា​នៅ​មាត់​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​ហៅថា ច​ត្តា ឡីស័​ក​មើលទៅ​ដូចជា ពិបាក  ភ្នែក​មើល​ជាងគេ​ក្នុង​ចំណោម ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៅ  មាត់​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត ដោយ​គេ​ធ្វើ​ពី​គ្រោង​ដែ​កបាំង ដោយ​កៅស៊ូ​តង់​មិន​មាន​បំពាក់ ម៉ាស៊ីនត្រជាក់​នោះទេ ខណៈ​អគារ​ច្បាម​ចល័ត្រ​របស់​រដ្ឋ​ជា  ច្រើន​បន្ទប់​គេ​នាំគ្នា​ជួល​ឱ្យ​ឈ្មួញ ដាក់​លក់​ស្រា​បារី​ដើម្បី​កើប​ប្រាក់ ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​រំភើយ​។​

​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន  កម្ពុជា​ថៃ​នៃ​ច្រកទ្វារ​អន្តរជាតិ  ប៉ោយប៉ែ​ត​ខ្លង​លឹក​ភាគច្រើន បាន​រិះគន់​ទៅ​លើ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុង​ពិសេស​អ្នក​ទទួលខុស  ត្រូវ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​តាំងពី​ជំនាន់​លោក ស្រី គឹម កញ្ចះ​នា រហូតដល់ សម័យ​លោក អាន វណ្ណះ ដែល បណ្តោយឱ្យ​អគារ​របស់​រដ្ឋ​មួយ ចំនួន​ក្លាយ​ជា​ទីតាំង​លក់ដូរ​ស្រា បារី ឯ​ទីតាំង​ចត្តា​ឡី​ស័កតាម  ដាន​ពី​សុខភាព​អ្នកដំណើ​រទេស ចរណ៍​បរទេស​ចូលមក​កម្ពុជា  ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់ បែ​ជា  បោះតង់​ជាប់​ដងផ្លូវ​ដូច​ជម្រក អ្នកសុំទាន​ទៅវិញ ។​

​ស្របពេល​ដែល​ប្រទេស  មួយ​លើ​ព​ភព​លោក កំពុង​ផ្ទុះ  ឡើង​នៅ​ជម្ងឺ​មួយ​ដែល​សម្លាប់  មនុស្ស​អស់​យ៉ាងច្រើន​ហៅថា ជម្ងឺ​(​អេ​បូឡា​)​នៅ​បណ្តា​ប្រ​- ទេស​ជាច្រើន​គេ​បានរឹតបន្តឹង តាមដាន​សុខភាព​ភ្ញៀវទេសចរ បរទេស​ចូល​ប្រទេស​រៀងខ្លួនៗ ។ ប្រទេស​កម្ពុជា​ក៏​បាន​ពង្រឹង  ការតាមដាន​សុខភាព​ភ្ញៀវ​ទេស ចរណ៍​បរទេស​ដូចគ្នា​ទៅ​និងបណ្តា​ប្រទេស​ផ្សេងៗ ។​

​ជាមួយគ្នា​នេះ​នៅ​មាត់ច្រក  ទ្វារ​អន្តរជាតិ​នានា​គេ​ឃើញ​ទី តាំង​ចត្តា​ឡី​ស័កបាន​ត្រូវគេរៀប ចំ​យ៉ាង​សមរម្យ​និង​បំពាក់​ដោយ ឧបករណ៍​តាមដាន​សុខភាព “​ម៉ាស៊ីន​ស្កែនមេរោគ​”​ផងដែរ ដោយឡែក​តែ​នៅ​មាត់​ច្រក​ទ្វារ អន្តរជាតិ​ប៉ោយប៉ែ​ត​ទីតាំង​តាម ដាន​សុខភាព​ភ្ញៀវទេសច​រណ៍បរ ទេស​មិនទាន់​សមរម្យ និង​មិន  ទាន់​មាន​បំពាក់​ម៉ាស៊ីន​ដើម្បី តាមដាន​សុខភាព​នៅ​ឡើយ ឃើញ​តែ​ក្រុម​មន្ត្រី​ចែក​ក្រដាស់ អោយ​ភ្ញៀវ​បំពេញបែបបទ​តែ ប៉ុណ្ណោះ ។​

​ការតាមដាន​សុខភាព​ភ្ញៀវ  ទេសចរណ៍​ចូលមក​កម្ពុជា​ក្រោម កៅស៊ូ​តង់​តូចចង្អៀត​ហើយ​មិន មាន​ឧបករណ៍​គ្រប់គ្រាន់​បែប នេះ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​មាន​ការ  រិះគន់​ពីស្រទាប់​មហាជន​ទាំង ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នោះ​ទេ​វា ក៏​មិន​អាច​ឱ្យ​ជឿ​ទុកចិត្ត​បាន​នៅ ការ​ទប់ស្កាត់​ជម្ងឺឆ្លង​នានា​ដែល ពិភពលោក​កំពុង​ព្រួយ​បារ​មណ៍ នោះដែរ ។​

​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​ជា  ចំណែក​មួយ​ដែល​រង​ការរិះគន់  ផងដែរ ព្រោះតែ​បណ្តោយឱ្យ  ក្រុមមន្ត្រី​ចត្តា​ឡី​ស័ក​ធ្វើការ  ក្រោម​ជម្រក​តង់​កៅស៊ូ​ទទួល ភ្ញៀវ​ទេសចរណ៍បែបនេះ ។ ទី  តាំង​លក់​ស្រា​បារី និង​ភេសជ្ជៈ ៣ ទៅ ៤ បន្ទប់ ក្នុង​អគារ​ច្បាម  ចល័ត្រ​ជា​របស់​រដ្ឋ​មជ្ឈដ្ឋាន​នានា បាន​រិះគន់​ថា មិន​គួរ​ឱ្យ​កើតមាន  នោះទេ ហើយ​ប្រភព

​ប្រាប់ថា  តម្លៃ​ជួល​ឱ្យ​ឈ្មួញ​ក្នុង​មួយ​ខែៗ  មិន​ក្រោម​ពី ២ ទៅ ៣ ម៉ឺន​បាត ប្រាក់​ថៃ​យ៉ាងតិច​ក្នុង​មួយ​បន្ទប់ៗ មិនដឹង​ថា​ថវិការ​ទាំងនោះ​ធ្លាក់ ទៅលើ​ដៃ​លោក​ណា​នោះ​ទេ​ ឬមួយ​វា​អាច​បែងចែក​ទៅ​ថ្នាក់ ដឹកនាំ​មួយ​ចំនួន​ដែរ​ទើប​បណ្តោយ ឱ្យ​កើតមាន​ជា​រៀង​រហូត​មក ។​

​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត  គួរតែ​ក្រសួង​ពាក់ព័ន្ធ​បំពាក់​ឧបករណ៍​តាមដាន​សុខភាព​ដល់ ភ្ញៀវ​ទេសចរណ៍​បរទេស​ឱ្យបាន ឆាប់​មិនមែន​ទុក​ទាល់តែ​ជម្ងឺ នោះ​រាតត្បាតមកដល់​កម្ពុជា ទើប​មាន​ការប្រុងប្រយ័ត្ន​ជា ក្រោយ ។ មន្ត្រី​ចត្តា​ឡី​ស័ក  ជំនាន់​អ្នក​មុនៗ​គេ​ឃើញ​តែងតែ មាន​កម្មវិធី​បាញ់ថ្នាំ​ការពារ​ជម្ងឺ ឆ្លង​តាម​កង់​រថយន្ត​ដែល​ឆ្លង កាត់​ពី​ថៃ​មក​កម្ពុជា​ជា​ញឹក  ញាប់ ប៉ុន្តែ​ជំនាន់​មន្ត្រី​ក្រោយៗ  នេះ​គេ​ពុំ​ដែល​ឃើញ​បង្កើត​កម្ម វិធី​ដូច​មន្ត្រី​មុនៗ​ឡើយ​ ៕
​ដោយ​ ៖ កញ្ញា​

 

2014_08_27s1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.