ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រីជលផល​ខេត្ត​ពោធិ៍សាត់​អសមត្ថភាព​ក្នុង ការទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​

ខេត្ត​ពោធិ៍សាត់​ ៖ បទល្មើស​នេសាទ​នៅក្នុង  ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ក្នុង  រដូវ​បិទ​នេសាទ​នេះ​បាន​ធ្វើ​សកម្ម ភាព​យ៉ាង​អនាធិបតេយ្យ​ដោយ  ប្រើ​ឧបករណ៍​នេសាទខុសច្បាប់ យ៉ាង​ទំនើប​បំផុត ដែល​គ្មាន​នៅ  ក្នុង​ច្បាប់​ស្តីពី​ជលផល​ដូចជា ប  ណ​រ៉ាវ លូ​សាច់ ខៀវ លូ​សាច់ ក្រហម​រាប់រយ​កន្លែង ដែល​ស្ថិត  នៅ​ចំណុច​ភូមិ​ដី​រនាត ឃុំ​មេទឹក  ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់  គ្រប់គ្រង​ដោយ​លោក​ភុន សុវណ្ណ  នាយ​សង្កាត់​ជលផល​ស្រុក​បាកាន  និង​ចំណុច​ភូមិ​ក្អម​សំណរ ភូមិ  ចា​រុះ ភូមិ​រាំង​ទិល ស្រុក​កណ្តៀរ  ខេត្ត​ពោធិ៍សាត់ គ្រប់គ្រង​ដោយ  លោក កែម ចំរើន នាយ​សង្កាត់  ជលផល​រាំង​ទិល ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា  នេសាទ​ដែល​គាត់​រក​នេសាទ​ជា លក្ខណៈ​គ្រួសារ​រស់នៅ​តំបន់  នោះ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន យើង​ឱ្យ​ដឹង​ថា​បទល្មើស​នេសាទ ខុស​ច្បាប់មាន​រាប់រយ​កន្លែង​រីក ដូច​ផ្សិត​ពុំ​ដែល​ឃើញ​សមត្ថកិច្ច ជំនាញ​អើពើ​និង​ចុះ​បង្ក្រាប ឡើយ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត  ទៀតថា ប្រហែល​ជា​សមត្ថកិច្ច  ទាំងនោះ​មាន​ការ​ត្រូវដង​ត្រូវផ្លែ  ជាមួយ​អ្នករកស៊ី​ប្រព្រឹត្ត​បទល្មើស នេសាទ​ខុសច្បាប់​ទាំងនោះ ហើយមើលទៅ​គ្រាន់តែ​គេ​បាន ឃើញ​មន្ត្រី​ជំនាញ​ជលផល​ចុះ  បង្ក្រាប​ម្តងម្កាល គឺ​បង្ក្រាប​មួយ  គំរាម​ដប់​ដើម្បី​ធ្វើឱ្យ​ល្អមើល​និង  ងាយស្រួល​ធ្វើ​របាយការណ៍​ភូត កុហក​ថ្នាក់លើ​តែប៉ុណ្ណោះ ។

​ជាក់ស្តែង ដូចជា​នៅ​ចំណុច  ចុង​ព្រែក​ក្រ ព្រែក​តា​ឡែន រៀន អំបិល អូរ​តំណាក់​ជី ក្នុងភូមិ​ដី រនា​ត របាំង​ណ​រ៉ាវ មាន​ប្រវែង ពី​៥០០​ម៉ែត្រ ទៅ​១៥០០​ម៉ែត្រ  មាន ៩​ម្ចាស់​និង​របាំង​ណ​រ៉ាវ ពី  ៣០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ  មាន ៤០​ម្ចាស់ ហើយរ​បាំង​ណ  រ៉ាវ​ទាំងនោះ​គេ​ធ្វើ​នេសាទ​ខុស ច្បាប់​ទាំង​រដូវប្រាំង​ដល់​រដូវ​បិទ ហើយ​ពី​បិទ​ដល់​រដូវវស្សា ។ បទ ល្មើស​នេសាទ​ខុស​ច្បាប់​ទាំង នោះ​គឺ​មាន​ក្រុម​ឈ្មួញ​មួយចំនួន មានឈ្មោះ ហ៊ូ​វ ឈ្មោះ ជាតិ  នៅ​ភូមិ​ដី​រនាត ជា​អ្នក​ជួយ​លុយ រត់ការ​គ្រប់​សមត្ថកិច្ច​ទាំងអស់  បាន​យ៉ាង​រលូន​បើកដៃ​ឱ្យ​ជន  ល្មើស​ប្រព្រឹត្ត​បទល្មើស​នេសាទ ពុំ​មាន​ញញើត​ជា​ថ្នូរ​និង​ទឹក ប្រាក់​ដាក់ ហោប៉ៅ​រៀងៗ​ខ្លួន ។

​បទល្មើស​នេសាទ​ខុសច្បាប់  ក្នុង​រដូវ​បិទ​នេសាទ​កើតមាន  យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី ខេត្តពោធិ៍សាត់​ក្នុងស្រុក​មួយ ចំនួន គួរ​ណាស់​តែ​ថ្នាក់លើ​មាន  វិធានការទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធ ភាព​ខ្ពស់បំផុត​កុំ​ជឿ​តែ​លើ​របាយ ការណ៍​ខ្លាំងពេក ព្រោះ​របាយ  ការណ៍​កើន​តែ​រហូត​ក្នុង​មួយឆ្នាំៗ  តែ​ផល​ត្រី​ថយចុះ​យ៉ាង​ត្រដែត ។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ ដល់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់  និង​នេសាទ ទើបតែទទួល តំណែង​ថ្មី និង​ឯកឧត្តម ណៅ  ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល  បន្ទុក​ប្រធាន​ជលផល​ពី​និត្យ  មើល​កូនចៅ​នៅក្រោម​ឱវាទ ផង​ទាន ! ហិនហោច​អស់  ហើយ​ពូជ​ត្រី​ក្នុង​រដូវ​បិទ​នេសាទ នេះ ។

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេ  សាទ​ខុសច្បាប់​ខាងលើ គួរតែ  អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ចាប់អារម្មណ៍​និង​បើក​ការ ស៊ើបអង្កេត​ផង ៕

 

2014_08_27s1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.