ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុ​ម​​​បាញ់​​​ប្ល​ន់​ ​​យ​ក​​​ម៉ូតូ​​​បាន​២​នាក់​ ​និ​ង​​ក្រុ​ម​​គ្រឿ​ង​ញៀន​៥​នាក់ ត្រូវបានសមត្ថ​កិច្ច​ប៉ូ​លីស​ ​តា​ម​ប្រ​មាញ់​ចា​ប់ខ្លួ​ន​

ក្រុ​ម​​​បាញ់​​​ប្ល​ន់​ ​​យ​ក​​​ម៉ូតូ​​​បាន​២​នាក់​ ​និ​ង​​ក្រុ​ម​​គ្រឿ​ង​ញៀន​៥​នាក់ ត្រូវបានសមត្ថ​កិច្ច​ប៉ូ​លីស​ ​តា​ម​ប្រ​មាញ់​ចា​ប់ខ្លួ​ន​

ភ្នំ​ពេ​ញ​ ៖​ ក្រុ​ម​​​ដៃដ​ល់​​​ដែ​ល​​បា​ញ់​​​ប្លន់​​​យក​​​ម៉ូតូ​​​មួយ​គ្រឿ​ង ​នៅ​​ស​ង្កា​ត់​​វា​ល​វង់​ ​ខណ្ឌ​៧​មក​រា​ ប​ណ្ដា​ល​​ឲ្យ​​ស្ដ្រី​​​ម្ចាស់​​​ម៉ូតូ​​​រង​រ​បួស​​​ធ្ងន់​ ​និង​​​បាញ់​​ប្ល​ន់​​យ​ក​​ម៉ូ​តូ​​មួ​យ​គ្រឿង​​​ទៀត​ ​នៅ​​ស​ង្កាត់​​​កា​​កា​ប១​ ​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​ ​កា​លពី​​​ប៉ុន្មា​ន​​ថ្ងៃ​មុ​ន​​នោះ​ ​ត្រូវ​បា​ន​​ក​ម្លាំ​ង​​ន​គរ​បា​ល​​រា​ជ​ធានី​​​ភ្នំពេ​ញ​ ​បើក​​​ប្រតិ​ប​ត្តិ​ការ​​​តាម​​​បង្ក្រា​ប​ និ​ង​​ចា​ប់​ខ្លួ​ន​​ចំ​នួន​២​នាក់​ ​ព្រ​មទាំ​ង​​ដ​ក​ហូត​​​កាំភ្លើ​ង​ ​ម៉ូតូ​ ​និ​ង​​ស​ម្ភារ​​​ជា​​វ​ត្ថុ​តាង​​​ជាច្រើ​ន​​ផ្សេ​ង​ទៀត​។​

ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​នេះ កម្លាំង​នគរបាល​ក៏បាន​ឃាត់ខ្លួន​ក្រុម​ជក់​គ្រឿងញៀន ចំនួន៥នាក់​ផងដែរ ខណៈដែល​ពួកគេ​កំពុងស្ថិត​នៅក្នុង​ផ្ទះជួល​តែមួយ តាមផ្លូវ​បេតុង ភូមិ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​ទាំង២នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកមក​បង្ហាញ​មុខជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មុន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស។

ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ទាំងនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ក្រោម​ការបញ្ជា​ផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី ព្រះរាជអាជ្ញារង សៀង សុខ ដោយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​នគរបាល​ខណ្ឌទួលគោក កម្លាំង​នគរបាល​ខណ្ឌ៧មករា និង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ទី១៖ ឈ្មោះ ម៉ែន រ័ត្ន អាយុ៣៤ឆ្នាំ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម៦ ភូមិ-សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និង​ជនសង្ស័យ​ទី២៖ឈ្មោះ ឥន ចាន់​ដា​រ៉ូ​ត អាយុ២៤ឆ្នាំ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ទេព​ថន សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក ដែល​ពួកគេ​ទាំង២នាក់ អមដោយ​ក្រុម​ជក់​គ្រឿងញៀន៥នាក់​ទៀត ដដែល​បក្ខពួក​ត្រូវបាន​បង្ក្រាប​នៅ​ថ្ងៃ​តែមួយ។

ក្រោយ​ចាប់ខ្លួន​កម្លាំង​នគរបាល​បាន​ដកហូត​កាំភ្លើងខ្លី ថ្នាំញៀន ម៉ូតូ និង​ស្លាក​លេខ​ម៉ូតូ ព្រមទាំង​វត្ថុតាង​ជាច្រើន​ផ្សេងទៀត។

បើ​យោងតាម​របាយការណ៍​ជនសង្ស័យ​ទាំងនេះ ដែលមាន​គ្នា៣នាក់ បាន​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ស្ដ្រី​ម្នាក់ នៅ​យប់​ថ្ងៃទី០៧ ខែវិច្ឆិកា នៅ​សង្កាត់​វាលវង់ ខណ្ឌ៧មករា បណ្ដាល​ឲ្យ​ស្ដ្រី​ម្ចាស់​ម៉ូតូ​រងរបួស​ជា​ទម្ងន់ ហើយ​មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី១០ ខែវិច្ឆិកា ជន​ដដែល​នេះ បាន​ទៅ​ប្លន់​បុរស​ម្នា​ក់នៅ​សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាញ់​គំរាម​មួយ​គ្រាប់​ផងដែរ៕

IMG-20171113-WA0090IMG-20171113-WA0089

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9511 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.