ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម័យ​ស៊ឹម​សំអាត​សូម្បីតែ​កាត​ចូល​ផ្សារ​ថៃ​ក៍​យកប្រាក់​ដែរ​ប័ណ្ណឆ្លងដែន​ក៏​ថ្លៃ​កប់​ពពក​ទៀត​

ខេត្ត​បន្ទាយមានជ័យ​ ៖ អ្នកក្រុង​ប៉ោយប៉ែត​ក៏ដូចជា អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​បាន​នាំ គ្នា​រអ៊ូរទាំ​ថា​ការធ្វើ​កាត​អន្តោ ប្រវេសន៍​ចេញចូល​ដី​ថៃ​(​ផ្សារ រុងក្លឿ​)​ដើម្បី​ប្រកប​របរផ្សេងៗ ក្នុងសម័យ​លោក ស៊ឹម សំអាត គ្រប់គ្រង​ជា មេ​ប៉ុស្តិ៍​នគរបាល អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែ​ត​យកប្រាក់ និង​ការធ្វើ​ប័ណ្ណឆ្លងដែន​ក៍​ថ្លៃ​កប់ ពពក​ទៅទៀត ។​

​ការធ្វើ​កាត​អន្តោប្រវេសន៍ ឆ្លងដែន​អ្នកក្រុង​ប៉ោយប៉ែត​និង ស្រុក​អូរជ្រៅ​និយាយថា​កាលពី សម័យ​លោក សៅ ប៊ុន​រឹទ្ធ គ្រប់ គ្រង​នៅ​ច្រកទ្វារ​អន្តរជាតិ​មួយ នេះ​មិន​បានតម្រូវ​ឱ្យ​យក​ប្រាក់​ទេ ឱ្យតែ​មាន​ឯកសារ​បញ្ជាក់​អត្ត សញ្ញាណ​ត្រឹមត្រូវ ។

​គេ​ចាំ​បាន​ថា កាលពីដើម  ឡើយ​នៅ​ច្រកទ្វារ​អន្តរជាតិ  ប៉ោយប៉ែ​ត​មួយ​នេះ​មិន​ថា​អ្នក  មកពី​ខេត្ត​ណា​នោះ​ទេ​អាច​ចេញ ចូល​ដី​ថៃ​(​ផ្សារ​រុងក្លឿ​)​ដោយ សេរី​ឱ្យតែ​ទិញសំបុត្រ ០១​សន្លឹក  នៅ​មាត់​ច្រក​ទ្វារ​ព្រំដែន​ខាង​ដី ខ្មែរ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ  ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ខ្លង លឹក​នេះ​ត្រូវបាន​គេ​តម្រូវ​ឆ្លងទៅ មក​ផ្សារ​រុងក្លឿ​បាន

ចំពោះតែ  អ្នក​រស់នៅ​ក្រុង​ប៉ោយប៉ែត​និង ស្រុក​អូរជ្រៅ​ទៅវិញ ដែល​ការ  ធ្វើកា​ត​អន្តោប្រវេសន៍​ឆ្លងដែន នេះ​ដោយសារ​មើលឃើញ​ពី​ទុក្ខ លំបាក​របស់​អ្នក​ប្រកប​របរ​នៅ​ដី ថៃ​នោះ​ភាគច្រើន​ជា​អ្នកក្រ​ផង  លោក​ឧបនាយករដ្ឋមន្ត្រី កែ  គឹមយ៉ាន មិន​បាន​តម្រូវឱ្យ​យក ប្រាក់​ទេ ក្នុងសម័យ​កាលដែល  គ្រប់គ្រង​ដោយ​លោក សៅ ប៊ុន រឹ​ទ្ធ ។

​លុះ​មក​ដល់​សម័យ​លោក  ស៊ឹម សំអាត ការធ្វើ​កាត​អន្តោ  ប្រវេសន៍​ចេញចូល​ដី​ថៃ​ត្រូវគេ យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់  ១២០​បាត “​ប្រាក់​ថៃ​” និង  ៦០០០​រៀល ថ្លៃ​ថតរូប​និង  ឯកសារ​ផ្សេងៗ ។ ចំណែក​ការ  ធ្វើ​ប័ណ្ណឆ្លងដែន​វិញ សម័យ  លោក ស៊ឹម សំអាត នេះ​អ្វី​ក៏  ហ៊ាន​ធ្វើ​ដែរ​មានន័យថា​ការ​គ្រប់ គ្រង​របស់គាត់​មាន​ភាព​អ​នាធិ បតេ​យ្យ​តែ​ម្តង​ប័ណ្ណឆ្លងដែន​ក៏  ថ្លៃ​កប់​ពពក​ឯ​អ្នក​រត់​ការ​ធ្វើ​ប័ណ្ណ នេះ​ក៏​ធ្វើ​បាន​ដោយ​សេរី​ដើចែក  ចាយ​តាម​សណ្ឋាគារ តាម​ទី សាធារណៈ​ធ្វើឱ្យ​មាន​ការរិះគន់ ពី​គ្រប់​មជ្ឈដ្ឋាន ។​

​ពលករ ៩ នាក់ ដែល ៦ នាក់  មកពី​ខេត្ត​ព្រៃវែង និង ៣​នាក់  មកពី​ខេត្ត​កំពត​កាលពី​ប៉ុន្មាន​ថ្ងៃ មុន​ក្នុង​ខែ​សីហា ២០១៤ បាន​ផ្ទុះ ការតវ៉ា​រករឿង​អ្នក​រត់​ការ​ធ្វើ​ឯកសារប័ណ្ណឆ្លងដែន​ដោយនិយាយ ថា ពួកគេ​ចំណាយ​ប្រាក់​ម្នាក់  រហូតដល់​ទៅ ១៥០០​បាត​ប្រាក់  ថៃ​គិត​ជា​ប្រាក់​ខ្មែរ​ជិត ២០​ម៉ឺន  រៀល​យូរ​តែ​មិន​បាន ។ ការតវ៉ា  រករឿង​អ្នក

​រត់​ការ​ធ្វើ​ប័ណ្ណ​ឆ្លង ដែន​នេះ​គ្រា​នោះ​បាន​បែកធ្លាយ ដល់​នគរបាល​រដ្ឋបាល​សង្កាត់ ប៉ោយប៉ែ​ត​ហើយ​សមត្ថកិច្ច​ក៏  ហៅ​ក្រុម​ពលករ​ទៅ​សួរនាំ​ទើប មាន​អ្នកពាក់ព័ន្ធ​ចេញមុខ​យក ប័ណ្ណឆ្លងដែន​ឱ្យ​ក្រុម​ពលករ​វិញ នៅ​ប៉ុស្តិ៍​ប៉ូលីស​រដ្ឋបាល ។​

​ករណី​មួយ​នេះ​គេ​ឃើញ លោក ដួង ម៉ាន់ និង​លោក ចក់ ភារុន នាយរង​ប៉ុស្តិ៍​នគរបាល  អន្តោប្រវេសន៍​បាននាំគ្នា​ចេញ មុខ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ប៉ោយប៉ែតទទួលយក  ក្រុម​ពលករ​ទាំងអស់​និង​ឯកសារ ពាក់ព័ន្ធ​ទៅ​អង្គភាព​ដោយ​ទាម  ទារ​ឱ្យ​នគរបាល​រដ្ឋបាល​ធ្វើ​កំណត់ ហេតុ​ប្រគល់​ទទួល​តែ​នគរបាល រដ្ឋបាល​មិន​ព្រម​មិនដឹងថា​ពាក់ ព័ន្ធ​យ៉ាងដូចម្តេច​នោះទេ ។​

​គេ​ចាំ​បាន​ថា ក្នុងពេលដែល  លោក ស៊ឹម សំអាត ឡើងមក  កាន់តំណែង​ជា​មេ​ប៉ុស្តិ៍​នគរបាល ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែ​ត​ថ្មីៗ​មាន​កាសែត​ក្នុងស្រុក បាន​ស​សេរពី​ការធ្វើ​ប័ណ្ណ​ឆ្លង ដែន​ថ្លៃ​រហូតដល់​ទៅ ១៥០០  បាត ម្នាក់​បំពាន​លើ​អនុក្រិត្យ  របស់​រាជរដ្ឋាភិបាល ។ ដែល  បន្ទាប់​ពី​ការ​ស​សេរ​នោះ​លោក  ស៊ឹម សំអាត បាន​ធ្វើ​សន្និសិទ្ធ  កាសែត​មួយ​ដល់​អ្នកយកព័ត៌មាន ទាំង​កុហកថា វា​ជា​រឿង​មិន​ពិត  ដោយ​ខាង​អង្គភាព​របស់​លោក មិន​បាន​យក​ថ្លៃ​ម្នាក់​១៥០០​បាត ឡើយ គឺ​យក​ត្រឹម​តែ​ម្នាក់ ២៥.០០០​រៀល​តែ​ប៉ុណ្ណោះ និង​អនុ ញ្ញាតិ​ធ្វើឱ្យ​ចំពោះតែ​អ្នករស់នៅ ស្រុក​ក្រុង​ជាប់​ព្រំដែន​រួមមាន ក្រុង​ប៉ោយប៉ែត​និង​ស្រុក​អូរជ្រៅ ខណៈ​ភស្តុតាង​ជា​ច្រើន​គេ​រកឃើញថា អង្គភាព​មួយ​នេះ​បាន  យក​ប្រាក់​ក្នុង​ការធ្វើ​ប័ណ្ណ​ឆ្លង ដែន​ថ្លៃ​កប់​ពពក​មិន​ត្រឹម​តែ​ម្នាក់ ១៥០០​បាត​ទេ អ្នកខ្លះ​ថា​អស់ រហូតដល់​ទៅ​ជាង​២០០០​បាត​ក៏​មាន​ដែរ ។​

​អ្នក​ស្រឡាញ់​ស្មោះស្ម័គ្រ និង​គណបក្ស​ជ​ភ​ភ​ជាច្រើន និយាយថា សម័យ​អ្នកគ្រប់គ្រង  មុនៗ​មិន​ថា​ខ្លា​កំណាច​បាក់​ចង្កូម  ពេជ្រ សារ៉ន ឬ​តោ​កំណាច  សៅ ប៊ុន​រឹទ្ធ នោះទេ ពួកគេ​បាន ហែក​សន្លឹកឆ្នោត​ច្រើន​តាមរយៈ ជម្រឹត​ទា​ប្រាក់​ពី​ពលករ​ដែល​ថៃ បញ្ជូន​ត្រឡប់​ព្រោះ​ឱ្យ​ឡាន​ទ្រុង របស់​ថៃ​ដឹក​ពលករ​ចូលទៅក្នុង ប៉ុស្តិ៍​រួច​ទាញ​ទ្វារ

​បិទ​ជម្រិត​ទារ ប្រាក់​ម្នាក់ៗ ២០០​បាត បើ​អ្នក  គ្មាន​ប្រាក់​គេ​ទុក​ឱ្យ​អង្គុយ​កេះដី  ជម្រិត​លែង​បាន​ទើប​ឱ្យ​ចេញ តាម​ក្រោយ​បង្ករ​ឱ្យ​ក្រុម​ពលករ មាន​កំហឹង​ខឹង​តែ​ថ្នាក់​ដឹកនាំប្រមុខ​រាជរដ្ឋាភិបាល ពិសេស​បក្ស  ដែល​មិន​បាន​ជាប់​ពាក់ព័ន្ធ​អ្វី សោះ ។​

​សម័យ​គ្រប់គ្រង​ដោយ  លោក ស៊ឹម សំអាត វិញ​ថ្វី​ត្បិត  តែ​មិន​បាន​ប្រឡូកប្រឡាក់​និង ការ​ជម្រិត​ទា​ប្រាក់​ដូច​សម័យ​អ្នក  គ្រប់គ្រង​មុនៗ​ព្រោះ​ពលករ​ថៃ ដឹក​ត្រឡប់​គេយក​ទៅ​ប្រគល់ឱ្យ គណៈកម្មការ​ដែល​មាន​អាជ្ញាធរ គ្រប់គ្រង​វិញ ប៉ុន្តែ​មិន​ខុស​អី​ពី អ្នក​មុន​នោះទេ ព្រោះ​បាន​យក  ប្រាក់​ពី​ពលករ​ក្នុង​ការធ្វើ​ប័ណ្ណ ឆ្លងដែន​ថ្លៃ​កប់​ពពក​ដែល​ពលករ ខ្លះ​ចង​ការបុល​ប្រាក់​ពី​ធនាគារ​ឬ អង្គការ​ផ្សេងៗ​ប្រចាំ​ដីស្រែ​លក់ គោ​ក្របី​ក៍មាន​ដែរ​ហើយ​ការធ្វើ កាត​អន្តោប្រវេសន៍​ឆ្លងដែន (Im migration Card) យកប្រាក់  ខុស​ពី​អ្នក​មុន​ដែល​គេ​មិន​យក សោះ ៕
​ដោយ​ ៖ កញ្ញា​

 

polkor_poipet polkor_poipet (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.