ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចុមយក្ស កម្លាំង​យោធា​ ​​និ​ង​​ប៉ូលីស​​ព្រំដែ​ន​ ​​ប្រ​ចាំ​​ស្រុ​ក​​កែ​វ​​សី​មា ​​​លួ​ច​​ឈូ​សឆា​យ​​ផ្លូ​វ​​​មួយ​​​ខ្សែ​​ស្ងា​ត់ៗ​ ទុ​ក​​​សម្រា​ប់​​​ឲ្យ​ ​​​​ក្រុ​​ម​​​​ឈ្មួ​ញ​​​​ឈើ​​​​ទុ​​ច្ច​​រិ​ត ​​​លួ​​ច​​​​ដឹ​​​កឈើ​​ខុ​ស​ច្បា​ប់​​​

ចុមយក្ស កម្លាំង​យោធា​ ​​និ​ង​​ប៉ូលីស​​ព្រំដែ​ន​ ​​ប្រ​ចាំ​​ស្រុ​ក​​កែ​វ​​សី​មា ​​​លួ​ច​​ឈូ​សឆា​យ​​ផ្លូ​វ​​​មួយ​​​ខ្សែ​​ស្ងា​ត់ៗ​  ទុ​ក​​​សម្រា​ប់​​​ឲ្យ​ ​​​​ក្រុ​​ម​​​​ឈ្មួ​ញ​​​​ឈើ​​​​ទុ​​ច្ច​​រិ​ត ​​​លួ​​ច​​​​ដឹ​​​កឈើ​​ខុ​ស​ច្បា​ប់​​​

ម​ណ្ឌល​គិ​រី ​៖ ប្រ​ភ​ពព័​ត​មាន​ឲ្យដឹ​ង​ថា ​ ក​ម្លាំ​ងយោ​ធា​​និ​ង​​ប៉ូលីស​​ព្រំ​ដែ​ន​ប្រ​ចាំ​​ស្រុ​ក​​កែ​វ​​សី​មា​ ខេត្តមណ្ឌលគីរី ​​បាន​ស​ហកា​រ​គ្នា​​លួ​ច​​ឈូ​ស​ឆាយ​​ផ្លូ​វ​​មួ​យ​​ខ្សែ​​ស្ងា​ត់ៗ​ ​​ស្ថិត​នៅក្នុ​ង​​ភូមិ​​ឡា​​​ប៉ា​​ខេ ​ឃុំ​​ស្រែ​​ខ្ទុ​​ម​ ​ស្រុក​​​កែវ​​​សីមា​ ​ខេត្ត​មណ្ឌ​ល​គិរី​ ​​ ​ដោយ​​គ្មា​ន​​គោ​លកា​រ​ណ៏​អនុ​ញ្ញា​ត​ពី​​ក្រ​សួង​​និង​​ថ្នា​ក់​​ខេ​ត្តនោះ​ឡើយ​។​តា​ម​​ព័​ត៌មា​ន​​ច្បាស់​កា​រ​​បាន​​ឲ្យ​​​ដឹង​ថា ​កា​រ​​ឈូស​ឆា​យ​​ផ្លូវ​​មួ​យ​​ខ្សែ​​ស្ងា​ត់ៗ​នេះ​ គឺ​​ពួ​ក​គេ​​ទុ​ក​​សម្រា​ប់​​ឲ្យ​​ក្រុ​ម​​ឈ្មួញ​​ឈើ​​ទុ​ច្ច​រិត​​លួ​ច​​ដឹ​កឈើ​ខុ​សច្បា​ប់​ បណ្តា​ល​ឲ្យម​ជ្ឈដ្ឋា​ន​​សា​ធារ​ណៈ​​មា​នកា​រ​​ភ្ញា​ក់ផ្អើ​ល​​យ៉ាង​ខ្លាំង​ និ​ង​ធ្វើឲ្យ​ផ្អើ​លដ​ល់​សម​ត្ថកិ​ច្ចខេ​ត្តចុះ​ត្រួ​តពិ​និត្យ​។​​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ជំនាញ​ទូទាំង​ខេត្តមណ្ឌលគិរី បានចុះ​ស៊ើបអង្កេតហើយ​បាន​រកឃើញថា ពិតជា​មានការ​លួច​ឈូសឆាយ​ផ្លូវលំ​ថ្មី​មួយ​ខ្សែ​ពិតមែន ស្ថិតនៅ​ភូមិឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់​ចំណុច​ប៉ុស្តិ៍​របៀង​ការពារព្រំដែន​កម្ពុជា​វៀតណាម ត្រង់ចំណុច​ប៉ុស្តិ៍យូ​លិ​ត ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែលមាន​ឈ្មោះ វាន់ ច​ន្ធា​រី ជាម​ន្ត្រីយោធា​ព្រំដែន និង​មេបញ្ជាការ​កងអនុសេនាតូច​ទី​២ របស់​កងអនុសេនាធំ​ទី​២ វរៈ​កា​ពារ​ព្រំដែន ១០៣ ឈរជើង​ប្រចាំការ​នៅ​ច្រករបៀងខាងលើ​នោះ ដែល​គ្រប់គ្រង​ផ្ទាល់​ពី​លោក សឹម សំណាង ជា​មេបញ្ជាការ គ​២ ។​

​ចំណែក​មន្ត្រីនគរបាល​មាន លោក ប៊ូ សំអុល ហៅ​សាន មាន​តួនាទី​ជា​ប្រធានប៉ុស្តិ៍​ឡា​ប៉ា​ខេ គ្រប់គ្រង​ច្រករបៀង​ការពារ​ព្រំដែន​ជាច្រើននៅ​ស្រុក​កែវ​សីមា​។ មន្ត្រី​ទាំង ៣​រូប​ខាងលើ ត្រូវបាន​គេ​អះអាងថា ជា​អ្នក​ជាប់សង្ស័យ​ពាក់ព័ន្ធ​ក្នុងការ​លួច​ឈូសឆាយ​ធ្វើ​ផ្លូវលំគ្មាន​ការអនុញ្ញាត ទៅកាន់​ព្រំដែន​វៀតណាម​ប្រវែង​ចន្លោះ​ពី​៤​គីឡូម៉ែត្រ ទៅ​៥​គីឡូម៉ែត្រ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​។​

​លោក ស្វាយ សំអាង អភិបាលខេត្ត​មណ្ឌល​គី​រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ខេត្ត​នឹង​កោះហៅ​មន្ត្រី ឬ​បុគ្គល​ណា ដែលមាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ធ្វើការ​សាកសួរ​ទៅតាម​នីតិវិធី​ក្នុងពេល​ឆាប់ៗ​នេះ ។ លោក​អះអាងថា ចំពោះ​មន្ត្រី​សាលាស្រុក និង​មន្ត្រី​ជំនាញ​មួយចំនួន​ផ្សេងទៀត ដែលមាន​តួនាទី​ទទួលខុសត្រូវ នៅក្នុង​តំបន់​ស្រុក​មួយ​នេះ ក៏ត្រូវ​កោះអញ្ជើញ​មក​សួរនាំ​ផងដែរ ។​

​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ​បាន​សង្កត់ធ្ងន់​លើ​អាជ្ញាធរ​ស្រុក​កែវ​សីមា រួមទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថា បាន​ពាក់ព័ន្ធ​យ៉ាងជ្រៅ ចំពោះ​បទល្មើស​មួយ​នេះ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​មិនត្រូវ​លើកលែង​នោះឡើយ ចំពោះការលួច​ឈូសឆាយ​ផ្លូវ​មួយ​ខ្សែ​ស្ងាត់ៗ​ស្ថិត នៅក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ​ ដោយ​គ្មាន​គោលការណ៍ ការ អនុញ្ញាត ពី​ក្រសួង និង​ថ្នាក់​ខេត្ត ៕

fn-2017-11-08-10-42-57-9fn-2017-11-08-10-42-57-8fn-2017-11-08-10-42-56-3

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.