ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ ៦៥ គ្រួសារ ចោទ​លោក សង ថន ថា រំលោភ​យក​ដី​របស់​ពួកគាត់​

បាត់ដំបង ៖ ប្រជាពលរដ្ឋ ៦៥ គ្រួសារ​នេះ រស់នៅ​ចំណុច​អូរ​ឬ​ស្សី​-​អង្គ្រង​-​កណ្តាល​-​ភ្នំ​កា​ពិញ​-​ភ្នំ​សំរោង​-​ភ្នំ​ក្បាល​ខ្មោច ស្ថិតក្នុង​ភូមិ​សំរោង​ឃុំ​ឆ្នាល់​មាន់ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ ឲ្យដឹងថា លោក សង ថន ដែល​ពី​មុន​គេ​ទទួលស្គាល់​ជា​ឧ​ញ៉ា ត្រូវ​រង​កា​រិះគន់​ថា​ទន្ទ្រាន​យក​ដី​ដាំ​ដុះ​ប្រជាពលរដ្ឋ​៦៥​គ្រួសារ យក​គ្រឿងចក្រ​កាប់​ទន្ទ្រាន​ឈូសឆាយ​ដី​ព្រៃ​យក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​ប្រជាពលរដ្ឋ​ថា​ដីព្រៃ​នៅ​ចំណុចកើតហេតុ​សម្បូរ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ជាពិសេសស​ត្វ​ក្ងោក​មាន​ទាំង​ហ្វូងៗ​ពេលដែ​លោក​សង​ថន​បាន​យក​គ្រឿងចក្រ​កាប់បំផ្លាញ​ព្រៃ​ទាំងនោះ​បណ្តាល​អោយ​សត្វព្រៃ​បាន​រត់​ហោះហើរ​បាត់អស់​។​មិន​ត្រឹមតែ​កាប់​ព្រៃ​ដែល​គ្មាន​អ្នកគ្រប់គ្រង​ទេ​លោក​បាន​កាប់​ដំណាំ​ពោត​ចំនួន​១១​គ្រួសារ​ហើយ​ប្រជាពលរដ្ឋ​ប្តឺង​អជ្ញាធរ​មិនមាន​ចំណាត់ការ​។​រឿង​គួរ​អាណិតអាសូរ​២​នាក់​ប្តី​ប្រពន្ធ​ដែលត​ស៊ូ​រស់នៅ​ស៊ីឈ្នួល​គេ​ទាំង​ស៊ី​អត់​ស៊ី​ឃ្លាន​យូរ​ឆ្នាំ​មកហើយ​មិន​មាន​មុង​ភួយ​ឬ​សំលៀក​បំពាក់​គ្រប់គ្រាន់​បាន​ដាំពោត​ដុះ​បាន​បន្តិចបន្តួច​ហើយ​ត្រូវ​លោក​សង​ថន​យក​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញចោល​និង​មានបំណង​យក​ដី​លំនៅដ្ឋាន​ពួកគាត់​ទៀត​។​

​ឈ្មោះ​ឡូ​ន​ឈឿន​ហៅ​ពៅ​អាយុ​៣៦​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ដូង​រ៉េត​អាយុ​៣៤​ឆ្នាំ​មាន​កូនតូច​៣​នាក់​រស់នៅ​ចំណុច​អង្គ្រង​បានអោយដឹងថា​ពួកគាត់​ជា​ជន​ក្រីក្រ​អត់​ដី​ពី មុន​មិន​ទាន់​មាន​កូន​ស៊ីឈ្នួល​កាប់​គាស់​ដាំ​ដុះ​អោយ​គេ​ក្រោយមក​ឆ្នាំ​២០០៥​បាន​សម្ងំ​កាប់​ព្រៃ​និង​កាំបិត​ពូថៅ​ធ្វើ​ខ្ទម​នៅរ​ហូត​បាន​ដី​២​ហិកតា​(​មិនទាន់​ស្រឡះ​ល្អ​ទេ​)​និង​មានកូន​៣​នាក់​។​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៤​បាន​ដាំពោត​តាម​គន្លង​ព្រៃ​បាន​ជិត​១​ហិកតា​ដុះ​បាន​ប្រហែល​២​តឹក​មិនមាន​ភ្លៀង​ធ្លាក់​ទៀត​ស្រាប់តែ​ចុងខែ​សីហា​នេះ​លោក​សង​ថន​បាន​យក​គ្រឿងចក្រ​មក​ឈូស​លើ​ដំណាំ​ពោត​ព័ទ្ធ​ធ្វើ​ព្រំ​ថា​ជា​ដី​របស់​គាត់​។​

​លោក ប៊ុន សារ៉ាត់ យោធិន​សោធន​និវត្តន៍ (​អតីត​អនុ​បញ្ជាការ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ទី​៥)​បានអោយដឹង​ថា​គាត់​និង​កូន​៣​គ្រួសារ​មាន​ដី​១០​ហិកតា​បាន​កំពង់​ដាំ​ដុះ​ត្រូវ​លោក​សង​ថន​បាន​ប្តឹង​និង​យក​គ្រឿងចក្រ​ឈូសឆាយ​ព័ទ្ធ​យក​ដី​ដោយ​ចោទ​ប្រជាជន​ជា​អ្នក​យក​របស់​គាត់ ។ លោក សង​ថន ប្តឹង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ជីក​ស្រះ​ទឹក អោយ​សង​១៥០០០​ដុល្លា ព្រោះ​ដី​ដែល​ប្រជាពលរដ្ឋ​នៅ​ជា​ដី​របស់​គាត់ ។​

​លោក ប៊ុន សារ៉ាត់ យោធិន​សោធន​និវត្តន៍​បាន​អោយដឹងថា ដី​ចំណុច​ប្រជាពលរដ្ឋ​កំពង់​រស់នៅ​នេះ មិនមែន​ជា​ដី​លោក​សង​ថន​ទេ​។​

​លោក ទេស កែ ដែល​មាន​ដី​នៅ​ចំណុច​នេះ​បានអោយដឹងថា រូប​លោក​ក៏​មាន​ប័ណ្ណ​ដី​នៅ​ចំណុច​នេះ​ដែរ ដែល​របប​យោធា​បែងចែក​និង​បាន​ដាំ​ដុះ​អាស្រ័យ​ផល​ទៀតផង ។ ក្នុងនាម ជា​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​សូម​លើកដៃ​សំពះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ផង ។​

​លោក សង ថន បាន​បកស្រាយ​អោយ​អ្នក​សារ​ព័ត​មាន​ក្នុង​ស្រុក​ដឹង​តាម​ទូរស័ព្ទ កាល​ព្រឹក​ថ្ងៃទី ២៣ ខែសីហា​ថា ដី​នៅ​ចំណុច​ប្រជាជន​តវ៉ា​វា​ជា​ដី​ខ្ញុំ​បាន​ទិញ​តាំងពី​ឆ្នាំ​២០០៧ ពី​មន្ត្រី​ការិយ​ល័យ​ស្រុក​របប​យោធិន​សោធន​ម្នាក់ ៥ ហិកតា​សរុប​ចំនួន ១០០ ហិកតា ។ លុះ​ខែ​៣ ឆ្នាំ​២០១៣ ឈ្មោះ ទេស កែ ឈ្មោះ ប៊ុន សារ៉ាត់ ឈ្មោះ ផល អ៊ិត និង​មនុស្ស​១​ចំនួន​ទៀត​បាន​នាំគ្នា​កាប់ឆ្កា​លើដី​ខ្លួន​ដូច្នេះ​រូប​ខ្ញុំ​ក៏​ប្តឹង​តែ​ម្តង ។ ដី​នៅ​ចំណុច​នេះ លោក​មាន​សំបុត្រ​កាន់កាប់​ត្រឹមត្រូវ​បើ​ចង់បាន​ឯកសារ​ទៅ​យក​ពី​តុលាការ​ចុះ ។​

​លោក ស៊ិន ញ៉ា អភិបាល​ស្រុក​គាស់ក្រឡ​បាន​អោយ​អ្នកសារព័ត៌មាន ដឹង​តាម​ទូរស័ព្ទ​កាល​រសៀល​ថ្ងៃទី​២៣ ខែ​សីហា ថា​ដី​នៅ​ចំណុច​កើតហេតុ លោក សង ថន មាន​ឯកសារ​ខ្លះ​វាយ​ត្រា​ពី​រូបលោក​ជា​អភិបាល​ឯកសារ​ខ្លះ​មាន​វាយ​ត្រា​ឈ្មោះ ណុប វុ​ឌ្ឍី ប្រធាន​សូរិយោដី​ស្រុក​ខ្លះ​ទៀត​គ្មា​នត្រា​ក៏មាន ។ ចំពោះ​ការ​ទំនាស់​គ្នា​ជាមួយ​ប្រជាពលរដ្ឋ រូបលោក​បាន​អញ្ជើញ​លោក សង ថន មក​សាលាស្រុក​២​ដង ដើម្បី​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​តែ​លោក​មិន​ចូល​ខ្លួន​ដោះស្រាយ ។​

​ពាក់ព័ន្ធ​ករណី​នេះ មន្ត្រីរាជការ​នៅ​ស្រុក​គាស់ក្រឡ​មួយចំនួន​មិន​ហ៊ាន​ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ ដោយ​ខ្លាច​អំណាច​លោក សង ថន ពីមុន​មាន​ងារ​ជា​ឧ​ញ៉ា បាន​បង្ហើប​ថា ដី​ដែល​មាន​ទំនាស់​ពី​មុន​លោក សង ថន មានឈ្មោះ​កាន់កាប់​មែន តែ​ដោយ​មិន​មាន​ការអភិវឌ្ឍ ត្រូវបាន​និរាករណ៍​ចោល ទើប​ពេលនេះ​លក់​ដី​កន្លែង​ផ្សេង​អស់ ក៏​មក​ដណ្តើម​យក​ដី​ទាំង​នេះ​ទៀត ។​

​ករណី​វិវាទ​ដីធ្លី​ខាងលើ សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​អនុសាសន៍ សម្តេច​តេជោ ដែល​បញ្ជា​ឲ្យ​អភិបាលខេត្ត ត្រូវ​ដោះស្រាយ​នៅ​មូលដ្ឋាន​ឲ្យ​ចប់​សព្វគ្រប់ ជៀសវាង​ប្រជាពលរដ្ឋ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ ៕

 

DCIM100MEDIA DCIM100MEDIA DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.