ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ​ភូមិ​កោះរ៉ុង​តូច​និង​កោះរ៉ុង​ដាយ​សិន​ធឺ​រង​ការ គាបសង្កត់​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបរ​បស់​ឧកញ៉ា គិត ម៉េង​

ខេត្ត​ព្រះសីហនុ​ ៖ តាម​ប្រភព  ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ រ៉ុង​តូច ភូមិ​ទឹកត្រី និង​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា  ពួកគាត់​ប្រហែល ៧៨០​គ្រួសារ  ដែល​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៩  រហូតដល់​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​មួយចំនួន ប្រកប​របរ​នេសាទ ខ្លះ​ធ្វើ​ស្រែ​ចំការ​ដាំដូង​រាប់រយ ហិកតា និង​ខ្លះ​ទៀត​លក់​អីវ៉ាន់  តាម​ផ្ទះ​រៀងៗ​ខ្លួន ដោយ​គ្មាន  អ្នកណា​មក​រំខាន​រូបគាត់​ឡើយ  ទើបតែ​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០ ០៨​រាជរដ្ឋាភិបាល​បាន​សម្រេច យក​ដី​នៅ​តំបន់ សង្កាត់ កោះរ៉ុង  វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​របស់​លោក​ឧកញ៉ា គិត ម៉េង ទៅវិញ ។

​ដោយ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ធ្វើ​របាយការណ៍​ឃុបឃិត គ្នា​ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី  ឬ​រាជរដ្ឋាភិបាល​ភូត​កុហកថា  គ្មាន​ប៉ះពាល់ ឬ​គ្មាន​ប្រជាពលរដ្ឋ រស់នៅតំបន់​សង្កាត់​កោះរ៉ុង​ទេ​!  ហេតុដូច្នេះ​ហើយ​ទើប​ថ្នាក់លើ សម្រេច​ឱ្យ​តំបង់​សង្កាត់ កោះរ៉ុង  វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​ឧកញ៉ា គិត ម៉េង ។

​ទន្ទឹម​និង​នោះ​ដែរ​គេ​ឃើញ  មាន​ប៉េអឹម​ទៅ​ដេកចាំ​យាម​ឱ្យ ក្រុមហ៊ុន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ឆ្ងល់ ថា កម្លាំង​ប៉េអឹម​ខេត្ត​ព្រះសីហនុ  ជា​មន្ត្រី​កងកម្លាំង​ស៊ីប្រាក់ខែ​រាជរដ្ឋាភិបាល ។ ហេតុអ្វី !​បាន​ទៅ  ដេក​យាម​ចាំ​ដី​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​ទៅវិញ ! ។​

​ម្យ៉ាងវិញទៀត មាន​ខ្យល់  ព្យុះ​ផ្តួល​រលំ​ផ្ទះសម្បែង​ខ្ទេចខ្ទី អស់​ហើយ​ប្រជាពលរដ្ឋ​បាន​ខិតខំ សាងសង់​លំនៅដ្ឋាន ​វិញ ប៉ុន្តែ  ត្រូវ​ពួក​មន្ត្រី​កងកម្លាំង​ប៉េអឹម ខេត្ត​ព្រះសីហនុ ដែល​ដេក​យាម  ចាំ​ដី​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប  របស់​ឧកញ៉ា គិត ម៉េង ហាម ឃាត់ ប្រជាពលរដ្ឋ​នៅ​សង្កាត់  កោះរ៉ុង​មិនឱ្យ​សាងសង់​លំនៅ ដ្ឋា​ន​ឡើងវិញ និង​ធ្វើស្រែ​ចំការ  ឬ​ដាំ​ដុះ​ទេ ។ ដោយ​មន្ត្រី​សាលា  ខេត្ត​ព្រះសីហនុ និង​កម្លាំង​មន្ត្រី ប៉េអឹម​ខេត្ត​ព្រះសីហនុ​រាប់សិប នាក់​ឃាត់ ហើយ​ឱ្យ​ទៅ​សុំ​ការ  អនុញ្ញាត​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប  សិន ! ទើប​អាច​សាងសង់​ផ្ទះ​ធ្វើ  ស្រែ​ចំការ​បាន បើ​មិន​ដូច្នោះ  ត្រូវ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ  ចាប់​ដាក់​ខ្នោះ​ញាត់​គុក​ជា​មិន ខាន​ទេ ! ។​

​លោក​អភិបាលរង​ក្រុង​ព្រះ  សីហនុ​មួយរូប លី វណ្ណា បាន  ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃ​នេះ​ថា  នៅវេលា​ម៉ោង ២ និង​០៥​នាទី ល្ងាច ថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ ២០១៤ ថា​បញ្ហា​ដីតំបន់​សង្កាត់  កោះរ៉ុង​នេះ លោក លី វណ្ណា  គ្មាន​អ្វី​បកស្រាយ​ទេ ! បើ​អ្នក សារព័ត៌មាន​ចង់ដឹង​ទៅ​សួរនាំ លោក​អភិបាលខេត្ត​ព្រះសីហនុ ខ្លួនឯង​ទៅ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បី  សង្កាត់​កោះរ៉ុង សុំ​ឱ្យ​រាជ​រដ្ឋា​ភិ  បាល​ចេញ​ប័ណ្ណ​កាន់កាប់​ដីធ្លី​ជូន ប្រជាជន​ចំនួន​ប្រហែល ៧៨០  គ្រួសារ ងាយស្រួល​រូបគាត់​គ្រប់  រូប​ប្រកបរបរ​ធ្វើស្រែ​ចំការ​ឬ​ធ្វើ ផ្ទះសម្បែង​ផង​ចុះ ! ។ កុំ​ឱ្យ​មន្ត្រី សាលាខេត្ត​មួយចំនួន​តូច​ឬ​មន្ត្រី ខិលខូច​ខ្លះ​និង​កម្លាំង​មួយ​ចំនួន ចេះ​តែ​គាបសង្កត់​ប្រជាជន​គ្រប់ រូបភាព ៕
​ដោយ​ ៖ នាគ​សមុទ្រ​

 

2014_08_22e

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.