ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

តាំង​វិរ៉ា​ដាស្រេ​ង​ម៉េង​តាំង​សុផាន់​ណា​ជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ យ៉ាង​សកម្ម​ដោយ​យក​ឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព​ក្នុង​ការប្រមូលទិញ​ឈើ​

​ខេត្ត​ស្ទឹងត្រែង​ ៖ តាម​ប្រភព  ព័ត៌មាន​ពី​ខេត្ត​ស្ទឹងត្រែង បានឱ្យ  ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​រកស៊ី ឈើ​យ៉ាងសកម្ម​ឈ្មោះ តាំង  វិរ៉ា​ដា និង​ឈ្មោះ ស្រេង ម៉េង  ដែល​ជា​យោធា​បាន​យកឈ្មោះ ក្រុមហ៊ុន​ទ្រី​ភាព​បំផុស​ប្រជា​ពល រដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​និង​ស្រុក សេ​សាន​ឱ្យចូល​ព្រៃ​ក្នុង​តំបន់  ហាមឃាត់​កាប់​ឈើ​យកមក លក់​ឱ្យ​ពួកគេ​ដើម្បី​លក់​បន្ត​ឱ្យ ក្រុមហ៊ុន​ទ្រី​ភាព ។​

​ដោយ​ក្រុមហ៊ុន​ទ្រី​ភាព បាន​បង្កើត​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ទើប តាំង វិរ៉ា​ដា និង ស្រេង ម៉េង បាន​ពង្រឹង​អំណាច  របស់​ខ្លួន​ក្នុង​ការធ្វើអាជីវកម្ម​បទ ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ព្រម  ទាំង​សម្របសម្រួល​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ទាំងអស់​ឱ្យ បិទមាត់​និង​ធ្វើ​មិនដឹងមិនឮ​ពី ការរកស៊ី​បទល្មើស​របស់​ខ្លួន ។​

​តាំង វិរ៉ា​ដា នូវមាន​ប្អូន ប្រុស​ឈ្មោះ តាំង សុផាន់​ណា  ជា​អ្នក​ចេញមុខ​សម្របសម្រួល ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច  ពាក់ព័ន្ធ​ហើយ​ក៏​ជា​អ្នក​ជំនួសមុខ ឱ្យ តាំង វិរ៉ា​ដា និង​ស្រេង ម៉េង  ក្នុង​ការដោះស្រាយ​លាភសក្ការៈ ជូន​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដែល ប្រព្រឹត្ត​អំពើ​ពុករលួយ​ជួយ​បិទ បាំង​ការរកស៊ី​បំផ្លាញ​ព្រៃឈើ របស់​មេ​ឈ្មួញ​ទាំង​ពីរ​នាក់ខាង លើ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង  ទៀតថា មេ​ឈ្មួញ​ឈើ​ដ៏​ល្បី  ឈ្មោះ​ទាំងបី​រូប​ខាងលើ បាន  ប្រើប្រាស់​កិត្តិនាម​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ដែល  មាន​អាជ្ញាប័ណ្ណ​ឈើស្របច្បាប់ យកមក​រកស៊ី​ទិញ​ឈើ​ល្មើស ច្បាប់​មក​លក់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព  រក​ផលប្រយោជន៍​ខ្លួនឯង តែ  អ្នករងគ្រោះ​ដែល​ខូច​ឈ្មោះ គឺ  ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាពទៅវិញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ស្រុក  សៀម​ប៉ាង បានឱ្យដឹង​ថា​គេ​បាន  រាយការណ៍​ពី​ស្រុក​សៀម​ប៉ាង  មក​ថា ស្រេង ម៉េង ហៅ​ម៉េង  ៣​ពូថៅ បាន​ប្រមូល​ទិញ​ឈើ គ្រញូង ធ្នង់ បេង នាងនួន​យក  មក​ស្តុក​ទុក​ទីតាំង​ដ៏​ធំ​មួយ ស្ថិត  នៅក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម​របស់ ចិន ក្នុង​ភូមិ​តា​ឃែង ឃុំ​ព្រែក មាស ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង  ត្រែង ។​

​ជាទូទៅ ម៉េង ៣ ពូថៅ  បាន​ប្រមូល​ទិញ​ឈើ​ពី​ប្រជា​ពល រដ្ឋ​សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃ  ឈើ​ដឹក​តាម​ទូក​តាម​រថយន្ត​ប៉ា កុង​កែច្នៃ​យ៉ាង​អនាធិបតេយ្យ  បំផុត​ចេញពី

​តំបន់​ព្រៃ​សួន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជាប់​ព្រំដែន​ខេត្ត  រតនគិរី និង​តំបន់​ព្រៃ​សហគមន៍  ដែល​ត្រូវ​ការពារ​ដោយ​អនុក្រឹត្យ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ថ្ងៃនេះ  មិនអាច​ទាក់ទង​បាន​ពី​លោក  ស្រេង ម៉េង និង​លោក តាំង វិរ៉ា​ដា បានឡើយ ព្រោះ​ពុំ​មាន លេខ​ទំនាក់ទំនង ៕

 

2014_08_22n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.