ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ថុល​ប៉ូលិស​ស្រុក​ប​កែវ​កំពុង​ធ្វើ​អាជីវកម្ម រ៉ែ​ត្បូង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​

ខេត្ត​រតនៈគីរី​ ៖ បច្ចុប្បន្ន​ការ រុករក​រ៉ែ​មាស​និង​រ៉ែ​ត្បូង​កំពុង  មាន​សកម្មភាព​យ៉ាង​គគ្រឹក គគ្រេង​និង​មាន​ភាព​អ​នា​ធិប តេ​យ្យ​ដោយ​ការរុករក​រ៉ែ​បានធ្វើ ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវ ចម្រុះ​ហើយ​ការ​រុករក​នេះ​មាន ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច មូល ដ្ឋា​ន​ផងដែរ ។​

​ការរក​រ៉ែ​មាស​មាន​សកម្ម  ភាព​ខ្លាំង​ជាង​គេ​ត្រូវ​បាន​គេ  ប្រទះ​ឃើញ​មាន​នៅ​ខេត្ត​ក្រចេះ ដែល​សម្បូរ​ទៅដោយ​រ៉ែ​មាស  មាន​នៅ​ខេត្ត​រតនគីរី ខេត្ត​មណ្ឌល  គី​រី​ដែល​សំបូ​ងទៅដោយ​រ៉ែ​មាស  និង​រ៉ែ​ត្បូង ។​

​ដោយឡែក នៅ​ខេត្ត​រតនៈ  គី​រី គេ​ឃើញ​មាន​ពួក​ឈ្មួញ  មួយចំនួន​កំពុង​ជីក​រក​រ៉ែ​មាស  និង​រ៉ែ​ត្បូង​យ៉ាង​អនាធិបតេយ្យ  ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច ជា​មន្ត្រីខេត្ត​ងាប់​ត្រគាក​ស្តួក​ពុំ  មាន​វិធានការណ៍​បង្ក្រាប​នោះ ឡើយ ។ ប្រការ​នេះ​បណ្តាលឱ្យ  មាន​ការរិះគន់​ពី​សំណាក់​មហា ជន​ថា សមត្ថកិច្ច​កំពុង​រួម​ដៃ​ជា  មួយ​ពួក​ឈ្មួញ​បំផ្លាញបរិស្ថាន ធម្មជាតិ​ក្នុង​ការរុករក​រ៉ែ​ដោយ អនាធិបតេយ្យ​ពុំ​ត្រឹមត្រូវ​តាម លក្ខណៈ​បច្ចេកទេស ។​

​តាម​សេចក្តីរាយការណ៍​ពី  ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​នៅ​ឃុំ រ​មិញ ភូមិ​ត្រុម ស្រុក​បរ​កែវ មាន​កន្លែង​រក​ត្បូង អត់​ច្បាប់  មួយកន្លែង ដែល​សមត្ថកិច្ច​មូល  ដ្ឋា​ន​សម្ងំស្ងៀមចាំ​ទទួលយក លាភសក្ការៈ​មិន​ធ្វើ​របា​យ​ការណ៍ ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ចុះ​ត្រួត  ពិនិត្យ​និង​ទប់ស្កាត់​នោះឡើយ ។​

​សេចក្តីរាយការណ៍​ខាងលើ  បានឱ្យដឹង​ទៀត​ថា​ថៅកែ​ការ ដ្ឋា​ន​រ៉ែ​ត្បូង​ខាងលើ​ឈ្មោះ ថុល  ជា​ប៉ូលិស​នៅ​ស្រុក​ប​កែវ​និង  ជា​កុងសែ​ត្បូង​ដ៏​ធំ​ដែល​កំពុង​ជីក រក​ត្បូង​នៅ​ឃុំ​រមិញ ភូមិ​ត្រុម  ស្រុក​បរ​កែវ ដែល​គេ​សង្ស័យថា  ការដ្ឋាន​នេះ​ពុំមាន​ច្បាប់​អនុញ្ញាត ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​រតន គី​រី ឬ​ពី​ក្រសួង​នោះ​ឡើយ ។​

​ការដ្ឋាន​ជី​ករក​ត្បូង​របស់  ឈ្មោះ ថុល មាន​កម្មករ​ប្រមាណ  ជាង ៥០០​នាក់ កំពុងតែ​ជី​ករក  ត្បូង​នៅតាម​រណ្តៅ​ប្រហែល  ២៧០​រណ្តៅ​ដី ដែល​ក្នុង​មួយ  រណ្តៅ​មានកម្មករបី​ទៅ​បួន​នាក់  ជីក​យក​អាចម៍​ដី ។​

​នៅ​ទីនោះ​គេ​ឃើញ​មាន  រណ្តៅ​ដី​ដែល​ជីក​រក​ហើយ​រួច ត្រូវ​បោះបង់ចោល​មាន​រាប់ពាន់ រណ្តៅ​ដី​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់  បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​និង​អាច​ធ្វើ ឱ្យ​បាក់​ស្រុត​ដីនៅពេល​ណា​មួយ​ ។​

​នា​ពេលកន្លងមក នៅ​ថ្ងៃ​ទី  ១៤ ខែ​សីហា ឆ្នាំ​២០១៤ វេលា ម៉ោង ១១​ព្រឹក មាន​អ្នកកាសែត  មក​ពី​អង្គភាព​កាសែត​បី គឺ​កា  សែត​ថ្ងៃនេះ​, ដំណឹង​ថ្ងៃនេះ​, និងអព្យាក្រឹត្យបាន​ចុះ​ទៅ​យក ព័ត៌មាន​នៅ​ការដ្ឋាន​រក​ត្បូង​ខាង លើ ប៉ុន្តែ​ប្រហែលជា​ការដ្ឋាន  មួយ​នេះ​ធ្វើ​ការរុករក​ត្បូង​ដោយ លួចលាក់​ពុំមាន​ច្បាប់​អនុញ្ញាត  ទើប​ឈ្មោះ ថុល ដែល​ជា​ថៅ  កែ​ត្បូង​បាន​ធ្វើការ​គំរាម​អ្នក​កា​សែត​ដោយ​សម្លុត​ថា​ប្រយ័ត្ន​បាត់ ខ្លួន​បើ​ហ៊ាន​ចូល​មក​ការដ្ឋាន ដោយ​ពុំ​សួរ​គេ​ជា​មុន​នោះ ។​

​នៅ​ការដ្ឋាន​នេះ​គេ​ឃើញ  មាន​រណ្តៅ​ដី​ដែល​មាន​រហាត់រវៃ យក​អាចម៍ដី​ជាង ២៧០​រណ្តៅ  ហើយ​មាន​កម្មករ​កំពុងធ្វើកា​រ កាយ​យក​អាចម៍ដី​នៅក្នុង​រណ្តៅ យក​មក​លើ ដើម្បី​រែង​ហើយ​អាច មាន​គ្រោះថ្នាក់​ដល់​ជីវិត​កម្មករ គ្រប់ពេលវេលា​ដោយសារ​ការ បាក់​រណ្តៅ​ដី​ដូច​ករណី​ការរុករក រ៉ែ​នៅ​ទីកន្លែង​ដទៃ​កន្លងមក ហើយ​នោះ ។​

​បញ្ហា​ដ៏​គ្រោះថ្នាក់​ខាងលើ  គួរតែ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត រតនគីរី ព្រមទាំង​អភិបាលស្រុក បរ​កែវ ដែល​ទើប​ឡើងកាន់  តំណែង​ថ្មី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន ត្បូង​របស់​ឈ្មោះ ថុល ថា តើ  មានច្បាប់​អនុញ្ញាត​ឬទេ ?  ហើយ ការរក​ត្បូង​ត្រឹមត្រូវ​តាម  បច្ចេកទេស​ដែរឬទេ បង្កា​ការ  មាន​គ្រោះថ្នាក់​ដល់​កម្មករ​រួច​បើ ពុំមាន​ច្បាប់​អនុញ្ញាត​សុំ​បិទ​តែ ម្រ៉ង​ទៅ កុំ​ស្អី​ឡើង​ចាំ​ក្រសួង  នោះ​ឬ​មួយ​ក៏​អស់លោក​ត្រូវ​សួយ សារ​អារ​ក​របស់​ឈ្មោះ ថុល  ទើប​សម្ងំ​ស្ងៀមឈឹង​ដូច​ចោរ លួច​សេះ​អញ្ចឹង ៕

 

2014_08_22f 2014_08_22f (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.