ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ​ចំណុច​អូរ​អំបិល​ប្រតិកម្ម​បន្ទាប់ពី​ឃើញ​មន្ត្រី​ពីរ​រូប​គាស់​ដើម​ចេក​និង​សង់​បង្គោល​ព្រំដី​អនាធិបតេយ្យ​

ខេត្ត​ឧត្តរមានជ័យ​ ៖ កាលពី ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ​២០១៤  មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ពីររូប​រួមទាំង កម្មករ​របស់​លោក សុខា រិទ្ធ ៤ នាក់​បាន​ទៅ​គាស់​ចេក និង​សង់  បង្គោល​ព្រំ​ដី​នៅ​ចំណុច​អូរ​អំបិល  ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង  ស្រុក​អន្លង់វែង ខេត្តឧ​ត្ត​រមានជ័យ​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់ នោះ សង្ស័យថា មន្ត្រី​ប៉ូលិស​និង  លោក សុខា រិទ្ធ ដែលជា​អ្នក គ្រប់គ្រង​ដី​ទីទួល​សុវត្ថិភាព​ជា អ្នកបញ្ជា​ដោយ​ចង់​បាន​ដី​របស់ ប្រជាពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ ។​

​មន្ត្រីប៉ូលិស​មួយ​ឈ្មោះ ហាប់ ជា​ឈ្មោះ ហៅ​ក្រៅ​បំរើ ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​លំ ទង​ពីរ ស្រុក​អន្លង់វែង ឈ្មោះ  យ៉ាន បំរើការ​នៅ​អធិការដ្ឋាន នគរបាល​ស្រុកអន្លង់វែង ។ រីឯ កម្មករ​របស់​លោក សុខា រិទ្ធ បួន​នាក់​ទៀត មួយ​ឈ្មោះ ១- ខ្វង់​, ២-​ខា​, យាយ​ប្រេង និង ៤-​វែង ។​

​ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ  មិត្ត អៀម ដែល​ត្រូវបាន​គេ​បោះ បង្គោល​រំលោភ​យក​ដី​និង​លើ ផលដំណាំ​បាន ឱ្យដឹងថា លោក បាន​សួរ​ទៅ​កម្ម​ទាំង ៤​នាក់  ដោយ​ឆ្លើយតប​ថា​ដី​នេះ​ផ្តិត​មេ ដៃ​ឱ្យ​គាត់​អស់​ហើយ ។

​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ  មាន​ការរិះគន់​ពី​មហាជន​ថា  លោក សុខា រិទ្ធ ដែល​ជា​ម្ចាស់  គ្រឿងចក្រ​ឈូសឆាយ​នៅ​ដី​ទី  ទួល​សុវត្ថិភាព​ចំណុច​អូរ​អំបិល  ភូមិ​អូ​តា​ម៉េង ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ថា បាន​ឈូស​ឆាយ​បំផ្លាញ  ព្រៃឈើ​រំលោភ​យក​ដី​ចំណុច​អូរ អំបិល និង​ដី​ព្រៃ​សហគមន៍ ។

​លោក សា ថ្លៃ ជា​ប្រធាន  បណ្តាញ​សហគមន៍​ខេត្តឧ​ត្តមាន ជ័យ​បាន​លើកឡើង​ថា​លោក​មិន បាន​យក​ផែនទី​ចាស់ មក​ប្រើការ ទេ ដោយ​លោក​ប្រើប្រាស់​តាម ផែនទី​ថ្មី ដោយ​មាន​កិច្ច​ព្រម ព្រៀង​ពី​លោក ឈាង តុលា  នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សៀមរាប​នៅ​ឆ្នាំ​២០០៩ ។​

​លោក ឆើត លន ប្រធាន គណកម្មាធិការ​ផ្នែក​ដាំ​ដុះ​សហ គ​មន៍​អូរ​តា​ម៉េង​បានលើកឡើង ថា បើ​អនុវត្តតាម​ផែនទី​កិច្ច​ព្រម  ព្រៀង ២០០៩ ឃើញថា ការ  ឈូសឆាយ​ទីទួល​សុវត្ថិភាព គឺ  រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​ទទឹង  ២០០​ម៉ែត្រ បណ្តោយ​រាប់​គី​ឡូ  ដី​បំផ្លិចបំផ្លាញ​ព្រៃឈើ​សហគម ន៍​រាប់រយ​ហិកតា​ដែល​គេ​សង្ស័យ ថា មានការឃុបឃិត​គ្នា​រវាង  គណៈកម្មាធិការ​សហគម​ន៍​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញា ធរ​ដែនដី ។​

​ចំណែក​លោក សុខា រិទ្ធ ជា​អ្នកគ្រប់គ្រង​ទី​ទូល​សុវត្ថិភាព លើកឡើងថា លោក​និង​ស្រាវ  ជ្រាវ​រក​អ្នក​ដែល​សង់​បង្គោល  ដែល​លោក ពុំ បាន​បញ្ជា​នោះ  ឡើយ​ហើយ​លោកមាន​តែ​ជួយ អភិវឌ្ឍន៍​សាលារៀន​បន្ថែម​ដើម្បី ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល រៀនសូត្រ ៕
​ដោយ​ ៖ សាន យន្ត​

 

2014_08_22k (1) 2014_08_22k

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.