ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រុមហ៊ុន​ស៊ីណូ​ម៉ិចស៊ីម​គំរាមកំហែង​ឈូសឆាយដី​ប្រជាពលរដ្ឋ​ចំនួន​៨៩​គ្រួសារ​នៅ​ភូមិ​ជី​ត្រេះ​អាជ្ញាធរ​ស្ងាត់ឈឹង​

ខេត្ត​កោះកុងៈ បញ្ហា​វិវាទ​ដីធ្លី  ដោយ​ក្រុមហ៊ុន​ចិន​មួយ​បានមក រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ត្រូវ បានអូសបន្លាយ​មាន​រយៈពេល ជា​យូរ​មក​ហើយ ដោយ​ពុំ​មាន  ដំណោះស្រាយ​សមស្រប​សម្រាប់ ឱ្យ​ប្រជាពលរដ្ឋ​ទទួលយកបាន ឡើយ រី​ឯ​ក្រុមហ៊ុន​ចិន​បាន បង្កើត​សកម្មភាព​គំរាមកំហែង ប្រជាពលរដ្ឋ​ឥតឈប់ឈរ ព្រម  ទាំង​ដឹកនាំ​កម្លាំង​សន្តិសុខ​និង ទាហាន​ដែល​ស៊ីប្រាក់ខែ​រដ្ឋ​ចូល  មក​កាប់​បំផ្លាញ​ផលដំណាំ​ប្រជា ពលរដ្ឋ​និង​ដុត​បំផ្លាញ​ផ្ទះសម្បែង ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង គោលបំណង​បណ្តេញ​ពួកគាត់ ឱ្យ​ចាកចេញ​ពី​ទីជម្រក​លំនៅ ដ្ឋា​ន​របស់​ពួក​គាត់​យ៉ាង​ឃោរ​- ឃៅ​ទោះបីជា​មាន​ការប្រជុំ​រក ដំណោះស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល ក៏ដូចជា សមត្ថកិច្ច​ថ្នាក់​ខេត្ត ម្តង​ជា ២ ដង ក៏ដោយ​ក៏​ល​ទ្ធ​-  ផល​នៃ​ដំណោះស្រាយ​ពុំទាន់ ចេញ​ជា​ផ្លែផ្កា ដែល​ប្រជា​ពល  រដ្ឋ​អាច​ទទួលយកបាន​នៅឡើយ  គេ​នៅតែ​ឃើញ​ក្រុមហ៊ុន​ចិន មួយ​នេះ​បន្ត​ការ​ធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ម្ចាស់​ប្រទេស​ឱ្យ​រង​ទុក្ខវេទនា ឥត​ស្រាកស្រាន្ត​ទៅវិញ ។​

​នា​ពេល​ថ្មីៗ​ក្រុមហ៊ុន​ស៊ីណូ  ម៉ិច​ស៊ីម​បាន​យក​សន្តិសុខ ២៣  នាក់​មក​គំរាមកំហែង ដែល​ដឹក  នាំ​ដោយ​លោក លី តឹក​ហៃ  (​ហៅ​តា​លី​)​ក្នុងនោះ​មាន​តា នូ​ង មេការ​ចិន របស់​ក្រុមហ៊ុន   ស៊ីណូ​ម៉ិចស៊ីម បាន​បំពាន​យក​ដី  ប្រជាពលរដ្ឋ​នៅ​ភូមិ​ជី​ត្រេះ ឃុំ អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ  ខេត្តកោះកុង​ព្រមទាំង​បាន​ដឹកនាំ កំលាំង​សន្តិសុខ​និង​ទា​ហ៊ាន​បាន កាប់បំផ្លាញ ដំណាំ​ប្រជាពលរដ្ឋ  និង​ដុត​បំផ្លាញ​ផ្ទះ​អស់​៤​ខ្នង និង  ដំណាំ​ប្រជាពលរដ្ឋ​ហើយ​មិន ដែល​ឃើញ​លោក អន ភារៈ  ជា​អភិបាលស្រុក​ចូល​មក​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ម្តងណា ឡើយ ខណៈ​អ្នក​សារពត៌មាន  ទូរស័ព្ទ​ទៅ​លោក​មិន​លើក​ទូរ ស័ព្ទ​មានតែ​លោក​មេឃុំ ហ៊ី តាន់  ចុះ​មក​ដោះស្រាយ​ទាន់ពេល វេលា​ចំណែក​ចៅហ្វាយស្រុក គេច​មុខ​ពី​ប្រជាពលរដ្ឋ ។

​អ្នក​សារពត៌មាន​យើង​បាន  សួរ​ឈ្មោះ លី តឹក​ហៃ (​ហៅ តា​លី​)​ប្រាប់​សារពត៌មាន​យើង ថា លោក​អភិបាលស្រុក បាន​ស៊ី  ញ៉េ​ដី​ឱ្យ​ក្រុមហ៊ុន​ស៊ីណូ​ម៉ិចស៊ីម ហើយ ទើបក្រុមហ៊ុន​ហ៊ាន​មក  ឈូសឆាយ​លើដី​ប្រជាពលរដ្ឋ  ចំនួន​៨៩​គ្រួសារ​ដែល​មាន​ទីតាំង នៅ​ភូមិ​ជី​ត្រេះ ។ ឈ្មោះ តា​លី  នោះ​ដើរ​តែ​បំពាន​ដី​ប្រជាពលរដ្ឋ  ហើយ​យក​កំលាំង​ទា​ហ៊ាន​មក ដុត​ផ្ទះ​នៅ​ចំណុច​ជី​សៀត​ជី​ត្រេះ  កន្លងមក​ប្រជាពលរដ្ឋ​បានធ្វើ បាតុកម្ម ០២​លើក​មក​ហើយ ។  ក្រោយមកទៀត​ក៏​មាន​ដំ​ណោះ ស្រាយ​មួយ​មាន​លោក​អភិបាល រង​ខេត្ត​កោះកុង លោក ស៊ុន  ដា​រ៉ា បាន​ដឹកនាំ​កំលាំង​ក្រុម​ការ ងារ​ចំរុះ​ចុះ​មក​ប្រជុំ​នៅក្នុង​ភូមិ ជី​ត្រេះ​ថា និង​កាត់​ដី​ឱ្យ​ប្រជា  ពលរដ្ឋ តែ​ពាក្យ​ទាំងអស់នោះ  គ្មាន​ការ​ពិត​ទេ​ប្រជាពលរដ្ឋ​ថា ថ្នាក់ស្រុក ថ្នាក់​ខេត្ត កុហក​ពួក គាត់ ។

​ប្រជាពលរដ្ឋ​ប្រាប់​អ្នក​សារ  ពត៌មាន​ថា​ចំណែក​លោក​អភិ បាល​ស្រុក​បូ​ទុម​សាគ​រលោក  អន ភារៈ មិន​ដែល​ចេញមុខ​មក ដោះស្រាយ​ពី​រឿង​ដី​ជូន​ពួកគាត់  គឺ​គេច​មុខ​ដូចអណ្តើក​ក្នុងស្នូក   ប្រជាពលរដ្ឋ​និយាយថា លោក  អភិបាលស្រុក អន ភារៈ ធ្វើ​អភិ  បាល​ស្រុក​២​អាណត្តិ​មកហើយ   មិន​ដែល​ចេញ​មុខ​ដោះស្រាយ រឿង​ដីធ្លី​អោយ​ប្រជាពលរដ្ឋ​ទេ  ចំណែក​លោក​អភិបាលស្រុក  អន ភារៈ មាន​ដី​រាប់​រយ​ហិកតា  ហើយ​មាន​ផ្ទះ​វីឡា​មាន​ឡាន ទំនើប ២-៣ គ្រឿង​ទៀត តើ  ថ្នាក់លើ​ដឹង​រឺ​ទេ​គួរតែ​យក​លោក អភិបាលស្រុក អន ភារៈ ទៅ​ដុះ  ក្អែល​ចេញ​ម្តង ហើយ​ប្រជា​ពល  រដ្ឋ​និយាយប្រាប់​អ្នក​សារពត៌មាន ថា​មាន​តែ​លោក​មេឃុំ ហ៊ី តាន់  ទេ​មក​ចេញមុខ​ដោះស្រាយ

​រឿង ដីធ្លី​ហើយ​និយាយ​ជាមួយ​ក្រុម ហ៊ុន​ស៊ីណូ​ម៉ិចស៊ីម ឱ្យ​ក្រុមហ៊ុន  ផ្អាក​ការ​ឈូសឆាយ​ការរុះរើ​និង កាប់​ដាំ​ណាំ​ប្រជាពលរដ្ឋ​ចុង  ក្រោយ​ប្រជាពលរដ្ឋ​សុំ​សំណូម ពរដល់​អភិបាលខេត្ត​កោះកុង ជួយ​ពួក​គាត់​ផង​ហើយ​សុំអោយ សម្តេច ហ៊ុន សែន ជួយ​ពួក​គាត់  ហើយ​កាត់​ដី​ឱ្យ​ពួកគាត់​ផង ៕

 

2014_08_22g 2014_08_22g (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.