ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បែកធ្លាយ​រឿង​ញត្តិ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មិន​បាន ធ្លាក់​ដល់ដៃ​នាយករដ្ឋមន្ត្រី តើ​នរណា​ជាអ្នកទទួលខុសត្រូវ​

  • ​សម្តេច ហ៊ុន សែន ស្តីបន្ទោស និង​បញ្ជា​ឱ្យ​មន្ត្រី​ដោះស្រាយ ជម្លោះ​ដីធ្លី​

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ទូទាំង ប្រទេស​នាំគ្ន​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជាដែល​គេ​ចាត់ទុក  ថា ជា​បុរស​ខ្លាំង​នៅ​សម្ងំស្ងៀម  មិន​អើពើ ចំពោះ​ការតវ៉ា​ស្វែងរក អន្តរាគមន៍​ពី​សំណាក់​ប្រជា​ពល រដ្ឋ​ពី​ការរំលោភ​យក​ដីធ្លី​ពី​សំណាក់ ក្រុមហ៊ុន​និង​ក្រុមអ្នកមានអំណាច  ត្រូវបាន​ទំលាយ​ឱ្យដឹងថា ញត្តិ តវ៉ា​ទាំងនោះ​មិន​បាន​ធ្លាក់​ដល់ដៃ  សម្តេ​តេជោ នាយករដ្ឋមន្ត្រី​នោះ  ឡើយ ហើយ​បញ្ហា​អសកម្ម​មួយ  នេះ តើ​នរណា​ជា​អ្នកទទួល ខុស​ត្រូវ​ចំពោះ​ប្រទេសជាតិ ។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា  ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ឆ្នាំ​២០១៤ សម្តេចតេជោ នាយក  រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​កន្លងមក ញត្តិ​ដែលពលរដ្ឋ​ដាក់​សុំ​អន្ត​រា​គ​មន៍​រឿង​ដីធ្លី​នោះ​សម្តេច​ពុំបាន ទទួល​ទេ ហើយ​សម្តេច​បាន​ដាស់  តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ស្ថា​ប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ថ្នាក់  ក្រោម​ជាតិ​ធ្វើការ​ឱ្យបាន​ម៉ត់ចត់ ជាទីបំផុត តាមរយៈ​កម្មវិធី​ដោះ  ស្រាយ​ដីធ្លី​ការផ្តល់​កម្មសិទ្ធិ​ឬ​ការ ផ្តល់​បន្ថែម​ទៅលើ​ដី​សម្បទាន សង្គមកិច្ច ត្រូវតែ​ជា​គោលដៅ  ដែល​ត្រុវ​ជម្រុញ​ហើយ​អនុវត្ត​ឱ្យ បាន​ហ្មឺង​ម៉ាត់ ។​

​សម្តេច​តេជោ បានបញ្ជាក់  ថា ខ្ញុំ​សូម​ដាស់តឿន ជា​ថ្មី​ម្តង ទៀត​បើ​រឿងរ៉ាវ​ដីធ្លី​ចេញពី​ខេត្ត ណា​ខេត្ត​នោះ ត្រូវតែទទួល ខុស  ត្រូវ​វា​ជា​រឿង​ច្រំ​ដែលៗ​ពេក ដែល​ខ្ញុំ​ត្រូវ​និយាយ​សារ​ជា​ថ្មី​ម្តង ទៀត ។​

​ការ​បែកធ្លាយ​ព័ត៌មាន​ខាង  លើ​ក្រុម​អ្នកវិភាគ​មាន​ទស្សនៈ  ថា​មន្ត្រី​មួយចំនួន​ដែល​នៅ​ជុំវិញ ខ្លួន​សម្តេច គឺសុទ្ធតែ​ជា​មន្ត្រី​អែប  អប​ពុករលួយ គ្មាន​មនសិការ  ជាតិ​នោះ​ឡើយ​រឿង​ទុក្ខសោក  របស់​ប្រជាពលរដ្ឋ​ដែល​ធំ​ប៉ុន មេឃ បែរ​ជា​មន្ត្រី​ទាំងនោះ​បិទ  បាំង​លាក់លៀម​និង​សម្តេច​តេជោ  នាយករដ្ឋមន្ត្រី​បណ្តាល​ឱ្យ​ប្រជា ពលរដ្ឋមានការ​អាក់អន់​ស្រ​ពន់ ចិត្ត និង​រាជរដ្ឋាភិបាល​ទៅវិញ​។​

​នៅក្នុង​ពេល​នេះ សម្តេច  នាយករដ្ឋមន្ត្រី​បាន​ស្តីបន្ទោស ដល់​អភិបាល​ខេត្ត​ក្រចេះ​ថា មិន  ព្រម​ដោះស្រាយបញ្ហា​ដីធ្លី​ជូន  ប្រជាពលរដ្ឋ ខណៈ​មាន​ពលរដ្ឋ ជិត ៣០០​នាក់ តំណាងអោយ  ៤១៦​គ្រួសារ បាន​ឡើង​មក​សុំ អន្តរាគមន៍​នៅ​មុខ​រដ្ឋសភា​និង ភូមិគ្រឹះ លោក​រហូត​មាន​ការ​ប៉ះ ទង្គិច​ជាមួយ​អាជ្ញាធរ​ធ្វើ​ឱ្យ​ក្មេង អាយុ ៦ ខែ ម្នាក់ និង​ស្ត្រីម្នាក់ សន្លប់ រីឯ​ប្រមាណ ១០ នាក់ ទៀត​រងរបួស ។​

​សម្តេច​បាន​លើកឡើងថាៈ  “​ឯកឧត្តម អ៊ឹម ឈុនលឹម ដឹង  រឿង​ប្រជាពលរដ្ឋ​ក្រចេះ​មក  ភ្នំពេញ​ទេ ? “​ដឹង​”​បើ​ដឹង​ម្តេច   មិន​ដោះស្រាយ​បណ្តែតបណ្តោយ ដល់​ណា​ទៀត​ហើយ​ចៅហ្វាយ ខេត្ត​បាត់​មុខ​ទៅណា​បានជា​ឱ្យ ពលរដ្ឋ​ឡើង​មកដល់​ភ្នំពេញ​”​។​

​ប្រជាពលរដ្ឋ​ជាង ៣០០  នាក់​តំណាងឱ្យ​៤១៦​គ្រួសារ​មក ពី​៤​ភូមិ​ក្នុង​ឃុំ​ស្វាយ​ជ្រះ​ឃុំ​ស្នួល  ស្រុក​ស្នួល និង​ឃុំ​ដំរី​ផុង ស្រុក ឆ្លូង ខេត្ត​ក្រចេះ ដើរ​ក្បួន​ចេញពី  វត្ត​សាមគ្គី​រង្សី កាលពី​ម៉ោង ៧ ព្រឹក​ម្សិលមិញ​ឆ្ពោះ​មក​រដ្ឋសភា  ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ  និង​បន្ត​មកកាន់​ភូមិគ្រឹះ​លោក នាយករដ្ឋមន្ត្រី​ដើម្បី​សុំ​អន្តរា​​គ​មន៍​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់ ពួកគាត់ ប៉ុន្តែ​ត្រូវ​កងសន្តិសុខ  និង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់  ប្រដាប់​ដោយ​ខែល និង​ដំបងឆក់  រារាំង​នៅ​សួន​នាគ​បាញ់​ទឹក ។

​នៅ​ក្នុង​ការ​រុញច្រាន​ឱ្យ​ពល  រដ្ឋ​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​វត្ត​បទុម វ​តី​នោះ ធ្វើឱ្យ​កុមារ​អាយុ ៨​ខែ  ឈ្មោះ លី កក្កដា និង​ស្ត្រី​ឈ្មោះ  កង សន្លប់ និង​ពលរដ្ឋ​ជិត ១០  នាក់​ទៀត រង​របួសស្រាល​ក្នុង នោះ​មាន​កុមារ​អាយុ ៤​ឆ្នាំ​ម្នាក់  រង​នឹង​ដំបងឆក់​របស់​អាជ្ញាធ​រ​។ ស្ត្រី​ដែល​សន្លប់​ត្រូវបាន​បញ្ជូន​ទៅ កាន់​ពេទ្យ​អង្គការ​លីកាដូ ចំណែក​កុមារ​អាយុ ៨​ខែ បាន  បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា  ដើម្បី​ជួយសង្គ្រោះ ។​

​តំណាង​ពលរដ្ឋ​លោក សួន  វិច្ឆិកា ដែល​ពាក់​អាវ​គណបក្ស  ប្រជាជន​កម្ពុជា​បាន​សម្តែង​ការ សោកស្តាយ​និង​ឈឺចាប់​ចំពោះ ទង្វើ​របស់​អាជ្ញាធរ​ភ្នំពេញ​ដែល ប្រើ​ហិង្សា​លើពលរដ្ឋ ។​

​លោក​និយាយថាៈ​“​ពលរដ្ឋ  ពួក​ខ្ញុំ​គ្រាន់តែ​ឡើង​មក​សុំ​អន្ត​រា គ​មន៍​ឱ្យមាន​ការផ្តល់​កម្មសិទ្ធិ​ដីធ្លី ប៉ុណ្ណោះ ពុំ​មាន​បំណង​ផ្សេង​ទេ  ព្រោះ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន វាស់វែង​ឱ្យ​រួច​ហើយ​កាលពី​ឆ្នាំ  ២០១២” ។​

​នៅ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត  មួយចំនួន​ដែល​អភិបាលខេត្ត​ត្រូវ តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជាបន្ទាន់​ប្រយ័ត្ន​លិចឮ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី​ដូចជា  ករណី​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ តំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គា​រ ស្រុក ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល បាន​វាស់វែង​រួចហើយ ដោយ  ក្រុមនិស្សិត​ស្ម័គ្រចិត្ត​សម្តេច​តេ ជោ ចំនួន ២២៤​ប័ណ្ណ នៅ​ភូមិ តំណាក់​អំពិល ឃុំ​ក្រាំង​ស្គា​រ  ចំនួន ២៧២​ប័ណ្ណ ព្រមទាំង​បាន  បិទ​ផ្សាយ​ប្រកាស​ជា​សាធារណៈ រយៈពេល​មួយ​ខែ នៅ​ថ្ងៃ​ទី ០៥  ខែ​មិនា ឆ្នាំ​២០១៤ លុះ​ជិត​ដល់  ថ្ងៃ​បញ្ចប់​នៃ​ការបិទ​ផ្សាយ ស្រាប់តែ​មាន​ខាង​រដ្ឋបាល​ព្រៃ ឈើ​បាន​មកប្តឹង​ជំទាស់​ហើយ អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​នៅ សម្ងំស្ងៀម​ឈឹង​ពុំ​ព្រម​ដោះ ស្រាយ​ដី​ជូន ប្រជាពលរដ្ឋ ។​

​ពាក់ព័ន្ធ​នឹង​ការមិន​ផ្តល់  ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ខាង លើ ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ  និង​មាន​គម្រោង យក​ញត្តិ​តវ៉ា  សុំ​អន្តរាគមន៍​ពី​សម្តេច​នាយក​រដ្ឋ មន្ត្រី​នាពេលខាងមុខ​នេះ​ប្រសិន បើ​អភិបាលខេត្ត​កំពង់ឆ្នាំង​មិន ព្រម​ជួយ​អន្តរាគមន៍​ដោះស្រាយ នោះទេ ។​

​ប្រជាពលរដ្ឋ​កំពុង​តែ​បើក  ភ្នែក​សម្លឹង​មើល​តើ​មន្ត្រី​ពាក់ព័ន្ធ  និង​អភិបាលខេត្ត​ហ៊ាន​ដោះស្រាយ ដី​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែរ ឬទេ​នៅ​ពេល​ដែល​ទទួលបាន ដាវ​អាជ្ញាសឹក​ពី​នាយករដ្ឋមន្ត្រី ហើយ​នោះ ៕

 

2014_08_22i (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.