ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច ឃុបឃិត​គ្នា​ជា​ប្រព័ន្ឋ​

ខេត្ត​កំពង់ធំ​៖ បទល្មើស​ព្រៃឈើ​បាន​ធ្វើ​សកម្មភាព សារជាថ្មី បន្ទាប់​ពី​ទីផ្សា​នៅ​ប្រទេស​វៀត​ណា បើកចំហរ ទទួល​ការទិញ​ឈើ​ម្តងទៀត បន្ទាប់ពី​បាន​ផ្អាក​មួយ​រយះ ទទឹម​គ្នា​នោះ​ដែរ​ក៏​គេ​សង្កេតឃើញថា សមត្ថកិច្ច មេព្រៃ​នៅ​ក្នុង​ខេត្ត​កំពង់ធំ រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ឋ ហាក់ដូច​ជិះទូក​ទះដៃ​ជាមួយគ្នា សម្ងំស្ងៀម ឈឹង​ដោយ​ពុំ​មាន​ការ​បញ្ជេញ​ស្នាដៃ​បង្ក្រាបបទ​ល្មើស​ដែល​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​កំពង់ធំ​នោះទេ​។​

​ជាក់ស្តែង​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណិត បាន​ដឹក​បន្តកន្ទុយ​គ្នា​ដូច​គោ​ហ្វូង ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិនមាន ការ​ខ្លាចញញើត​ពី​ច្បាប់​នោះ​ទេ តែ​ផ្ទុយទៅវិញ​ក្រុម​ឈ្មួញ​បាន​ដឹក​ដោយ​រំភើយ ទោះជា​មាន​ការ​ទូរស័ព្ទ​ប្រាប់ ដល់​អស់លោក សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​តួនាទី​បង្ក្រាប​នៅតាម​ដងផ្លូវ ក៏​ជា​ការ​ឥតប្រយោជន៍ ដោយសារតែ​មាន​នាយ​ផ្នែក នាយ​សង្កាត់​ខ្លះ ឃើញ​រថយន្ត​ដឹក​បទល្មើស ហើយ​បែរជា​មិន​ព្រម បង្ក្រាប ហើយ​ឆ្លើយ​ថា​អត់​ឃើញ ពេលខ្លះ​រថយន្ត​ដឹក​បទល្មើស​ឆ្លងកាត់​នៅ​នឹង​មុខ លោក​មេព្រៃ​ឆ្លើយថា អត់​មាន​កំលាំង និង​ស្ទាក់ចាប់​ដែរ​តែ​ចាប់​ពុំបាន ទោះជា​មាន​ការ​ទូរស័ព្ទ​បញ្ជា​ពី​លោក ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ក៏ដោយ លោក​មេព្រៃ ឆ្លើយ​ថា​ដេញចាប់​ដែរ​តែ​ពុំ​អាច​ចាប់បាន​។​

​ករណី​និង​ទង្វើ​របស់​មេព្រៃ និង​សមត្ថកិច្ច​មួយចំនួន ដែល​មាន​តួនាទី​ចូលរួម​សហការ​បង្ក្រាប​បទល្មើស បាន ក្លាយទៅជា​អសមត្ថភាព ព្រោះ​ជាប់​ត្រគៀគ​ងើប​មិន​រួច​នោះទេ ដោយសារតែ​ឥទ្ធិពល​របស់​ឈ្មួញ បាន​ក្រសោប​ទិញ​ទឹក ចិត្ត​របស់​អស់លោក​ទាំងនេះ​ទៅ​ហើយ​នោះ ទើបបាន​ជា​រថយន្ត​ដឹក​បទល្មើស​ដឹកជញ្ជូន​យ៉ាង​រំភើយ តែ​គ្មាន ឃើញ​មាន​ការបង្ក្រាប​នោះទេ ។​

​តាម​ប្រភព​ពត៌មាន បានឲ្យដឹងថា ក្បួន​ការដឹក​ជញ្ជូ​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ខេត្ត​កំពង់ធំ ត្រូវបាន​ប្រភព បញ្ជាក់ថា ក្នុងនោះ​មាន​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត សេដ្ឋកិច្ច​ក្រសួង ជាច្រើន​នាក់ និង​មន្ត្រី​នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ធំ មួយចំនួន​មាន​ជាប់​រឿង​ពាក់ព័ន្ឋ រកស៊ី​ធំ​នៅក្នុង​ខេត្ត​កំពង់ធំ និង​បាន​បញ្ជា​ឲ្យ​រថយន្ត​ដឹក​បទល្មើស​ចេញ នៅ​ពេល​ថ្ងៃ និង​ពេលយប់ ។​

​ក្នុងនោះដែរ​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​ពី​ស្ថានភាព នៃ​អំពើ​ពុករលួយ​ដែល ត្រូវ​បាន​ចងក្រង​ជា​ប្រព័ន្ឋ​បង្ហាញ ឲ្យឃើញថា ទោះជា​មាន​ការបង្ក្រាប​ពី​ស្ថាប័ន​ខាង​ណា​នោះ​ក៏​មិន​អាច​ធ្វើ​ទៅ​រួច ដោយសារតែ ទាំង​ស្គរ ទាំង ចា​ប៉ី ទាំង​មន្ត្រី​តូច ធំ បាន​ឈ្លក់​វង្វេង​សំណល់​ដុល្លា​ពី​ឈ្មួញ​ទុក​ជូន​សម្រាប់​ហូប​បបរស បាន​ធ្វើឲ្យ​មន្ត្រី​នៃ ស្នងការ​ខេត្ត​កំពង់ធំ និង​លោក សមត្ថកិច្ច​ជំនាញ​មេព្រៃ​ភ្លេច​អស់​តួនាទី ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​លោក ឳ​ម យិនទៀង បើក​ករណី​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​កំចាត់​អំពើពុករលួយ ដែល​កើតចេញ​ពី​មន្ត្រី​ពុករលួយ កំពុងតែ​ធ្វើ​សកម្មភាព ៕

 

2014_08_19slsc3 2014_08_19slsc3 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.