ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ចាប់​មុខសញ្ញា​ជួញដូរ​សត្វព្រៃ​

​ខេត្ត​កំពង់ធំ​ ៖ កាលពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៥​ទៀប​ភ្លឺ លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ដឹកនាំ​កងកម្លាំង​អាវុធហត្ថ​ស្រុក​ចុះ​ប្រតិបត្តិការ​ចាប់បាន​ជនសង្ស័យ​ពីរ នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​សត្វព្រៃ ព្រមទាំង​វត្ថុតាង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្នៅ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​

​តាម​មន្ត្រី​អ​.​ហ​ស្រុក​បារាយណ៍ បានឱ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ សេង សុខ​នី​ម ភេទ​ស្រី អាយុ ៤៩​ឆ្នាំ រស់នៅ​ឃុំ​ត្រពាំងប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ជា​អ្នក​ជួញដូរ​សត្វព្រៃ និង​ឈ្មោះ លឹម ស៊ីណូ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់ ឃុំ​ក្រចាប់ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ជា​អ្នករត់​ម៉ូតូឌុប និង​វត្ថុតាង​ដែល​រឹបអូស​បាន​រួម មាន ពស់​វែង ចំនួន ៨​ក្បាល មាន​ទម្ងន់​សរុប ១៤​គីឡូក្រាម ពស់ សង់​សឿ ១២​ក្បាល មាន​ទម្ងប់​សរុប ១៩​គីឡូក្រាម រួមទាំង​ម៉ូតូឌ្រឹ​មសង់ ស៊េរី​ឆ្នាំ ០៩ ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន ។​

​ជនសង្ស័យ​ឈ្មោះ សេង សុខ​នី​ម បានឱ្យដឹងថា សត្វព្រៃ​ត្រូវបាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ និង​បាន​នាំយក ទៅ​លក់​នៅ​ភោជនីយ៍ដ្ឋាន​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ ។​

​មន្ត្រី​អ​.​ហ​ស្រុក​បារាយណ៍​បាន​ឱ្យដឹងទៀតថា ជនសង្ស័យ គឺជា​មុខសញ្ញា​ចាស់​រកស៊ី​ជួញដូរ​សត្វព្រៃ ចំណែក ជនសង្ស័យ​ទាំង​ពីរ​រូប ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍ ដើម្បី​កសាង​សំណុំ ឯកសារ​បញ្ចូនទៅ​តុលាការ​ខេត្ត​តាម​នីតិវិធី​ច្បាប់ ។​

​នេះ​ជា​ស្នាដៃ​ថ្មី​មួយទៀត​របស់​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ផ្សេងៗ តាម​ការចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ និង​អនុវត្តន៍​តាម បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​/
​ដោយ​ ៖ តេច ឆេង​

 

2014_08_18slsc1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6799 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.