ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សាច់​មាន់​ខូចគុណភាព​និង​មាន់​ទា​រស់​ថៃ​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែ​ត​គ្មាន​អ្នក​ទប់ស្កាត់​

ខេត្ត​បន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព​និង មាន់​ទា​រស់ ត្រូវ​ប្រភព​រាយ​ការ  ណ៍​ថា ឈ្មួញ​ធ្វើការ​នាំចូល​ពី  ប្រទេស​ថៃ​តាម​ច្រករបៀង​មួយ ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​និង  ស្រុក​ម៉ាឡៃ​យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​មាន​ការទប់ស្កាត់​ឡើយ​។​

​ប្រភព​ពី​ស្រុក​ម៉ាឡៃ​ប្រាប់  ថា ច្រករបៀង​មួយកន្លែង​ក្នុង  ឃុំ​អូរ​ស្រឡៅ​មាន​ឈ្មួញ​ខ្មែរ​និង​ថៃ​ឃុបឃិត​គ្នា​លួច​នាំ​ចូល​សាច់ មាន់​ខូចគុណភាព និង​មាន់​ទា  រស់​នៅ​ពេល​យប់​ដែល​ច្រក  របៀង​មួយ​នេះ ពេល​ថ្ងៃ​គេ​នាំ  ចូល​ហ្គាស​របៀប​កន្ទេល​ធំ​បន្លំ ដេក​ទៀតផង ។​

​មន្ត្រី​ជំនាញ​មួយក្រុម​និយាយ  ថា ច្រករបៀង​ខាងលើ​ពួកខ្លួន  ធ្លាប់​ចុះ​ទៅ​ដល់​នៅពេល​យប់  ប៉ុន្តែ​ក្រុម​ឈ្មួញ​ហាក់​ដឹង​ជា​មុន បាន​យក​របស់​លាក់ទុក​ក្នុង​អូរ​ព្រំ ដែន​អស់​បន្សល់​នៅតែ​ទឹកកក  ដែល​យក​មិន​ទាន់​ជាច្រើន​កា​រ៉ុង ទំនង​សម្រាប់​ទុក​ចាក់​ដាក់​លើ សាច់​មាន់​កុំឱ្យ​ខូច​នៅពេលដែល ដឹកជញ្ជូន​តាម​រថយន្ត​ចេញពី មាត់​អូរ​ព្រំដែន​ទៅ​តាម​បណ្តា ខេត្ត ។

​ដោយឡែក ច្រករបៀង​នៅ  ខាងត្បូង​ផ្លូវជាតិ​លេខ ៥ ក្នុង  ក្រុង​ប៉ោយប៉ែត​វិញ គេ​ឃើញ  ឈ្មួញ​នាំ​ចូល​មាន់​ទា​រស់​ពី​ថៃ  យ៉ាង​អនាធិបតេយ្យ​តាម​ច្រក  របៀង​មួយចំនួន​ដូចជា ច្រក  របៀង​ដែល​គ្រប់គ្រង​ដោយ លោក ឆែម ចំ​ប៉ា​, លោក ឡុង សំណាង នគរបាល​ការពារ​ព្រំ​-​ដែន​គោក​លេខ ៨៩១ ។​

​បើទោះជា​បច្ចុប្បន្ន​មន្ត្រី ជំនាញ​និយាយថា ការ​នាំចូល  មាន់​ទា​រស់​ពី​ប្រទេស​ថៃ​ត្រូវបាន ក្រសួង​អនុញ្ញាតិ ប៉ុន្តែ​គេ​ដឹងថា  មានកំណត់​ត្រឹមត្រូវ​មិនមែន​នាំ ចូល​របៀប​កន្ទេល​ធំ​បន្លំ​ដេក​នាំ ចូល​ហួសកំណត់​នោះទេ ។ ហើយ  ការនាំ​ចូល​មាន់​ទា​រស់​ទាំង​នោះ ពុំ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ នោះ​ទេ​តាម​មាត់​ច្រករបៀង​ឬ ការបាញ់​ថ្នាំ​ការពារ​ជម្ងឺឆ្លង​ម្តង ណា​ឡើយ ។​

​ជាក់ស្តែង​មាន់​កសិកម្ម​នាំ  ចូល​ពី​ប្រទេស​ថៃ​មួយ​រថយន្ត តាម​ច្រករបៀង​ចំណុច​ដី​ឡូតិ៍  លោក​ខូយ​ប្រការ និង​គ្រប់គ្រង  ដោយ​លោក ភោគ វិបុល មេ  ប៉ុស្តិ៍​បុរី​ថ្មី​នៃ​នគរបាល​ការពារ  ព្រំដែន​គោក​លេខ​៨៩១ កាលពី  វេលា​ទាបភ្លឺ​ព្រឹក​ថ្ងៃទី ៣ សីហា  ២០១៤ បាន​ផ្អៀង​រថយន្ត​ព្រោះ  កង់​ម្ខាង​ជាប់ផុង​មិនអាច​ទៅ  មុខ​រួច​បាន​យក​រថយន្ត​ផ្សេង​មក សាង​ឬ​ផ្ទេរ​ហើយ​គេ​ឃើញ​មាន់ នៅលើ​រថយន្ត​ប្រភេទ​អ៊ីណូ​នោះ ហាក់​ផ្ទុក​លើស​ចំណុះ​និង​មាន មាន់​ងាប់​ជា​ច្រើន​ក្បាល​មិនមាន មន្ត្រី​ជំនាញ​ណា​ម្នាក់​មក​ពិនិត្យ ឡើយ ។ ចំពោះ​សាច់មាន់​ខូច គុណភាព​វិញ តាម​ទីផ្សារ​នៅ   ក្នុង​ខេត្ត​បន្ទាយមានជ័យ​ពិសេស នៅ​ក្រុង​ប៉ោយប៉ែ​ត​គេ​ឃើញ ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​និង អាំង​លក់​តាម​រទេះរុញ​តាម​ដង ផ្លូវ​សង្ស័យ​ជា​សាច់​នាំចូល​ពី តាម​ច្រករបៀង ។​

​គេ​ចាំ​បាន​ថា កន្លងមក  លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក  នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល  ធ្លាប់​លើក​ឡើង​នៅ​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​ថា អ្នក​នាំ​ចូល  សាច់​មាន់​ខូច​គុណភាព​ជា​ឃាតក​ឈាម​ត្រជាក់​ដែល​មិនត្រូវ  លើកលែង​ឡើយ ព្រោះ​អ្នក  ទទួលទាន​សាច់​ខូច​គុណភាព​វា និង​ប៉ះពាល់​ដល់​សុខភាព​ព្រោះ សាច់​ខូចគុណភាព​មុន​នាំចូល​ពី ប្រទេស​ថៃ​ត្រូវ​គេ​ដាក់​ថ្នាំ​ប្រភេទ ហ្វូ​ម៉ុល ៕
​ដោយ ដួង គឹម​ឆៃ​

 

2014_08_13 (10) 2014_08_13 (11)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.