ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បរិយាយថ្ងៃនេះ ៖ ​ក្រោយពេល​មាន​ព្យុះ​ភ្លៀង​ផ្គរ​រន្ទះ​មេឃ​ប្រែជា​ស្រឡះ​ល្អ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​

​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដ៏​ធំ​តែមួយ​គត់​នៅ​កម្ពុជា បាន​ព្រម​ដើរ​ចូល​រដ្ឋ​សភា​ដោយ​បាន​ទទួល​សុពលភាព​និង​ស្បថ ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​ពេញ សិទ្ធិ​ក្លាយទៅជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​បញ្ចប់ ទាំងស្រុង​នូវ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ (២០១៣-២០១៨) អស់ រយៈពេល​មួយ​ឆ្នាំ​និង​ឈាន​ទៅ​បើ​កសក​រាជ្យ​ថ្មី​មួយទៀត​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​

​គេ​អាច​និយាយបាន​ថា ក្រោយពេល​មាន​ព្យុះ​ភ្លៀង​ផ្គរ រន្ទះ​ដ៏​កាច​សាហាវ​មេឃ​បាន​ប្រែជា​ស្រឡះ​ល្អ វិបត្តិ​នយោបាយ នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​មុន​និង​ឈាន​ដល់​ការបិទ​បញ្ចប់ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អស់​រយៈពេល​ប្រមាណ ១ ឆ្នាំ​កន្លង ទៅ​នេះ​គឺ​អ្វីៗ​ត្រូវបាន​ចំណាយ​យ៉ាងច្រើន​ក្រាស់ក្រែល​ដែល​យើង ត្រូវ​ចងចាំ​មិន​ភ្លេច ទាំង​ជីវិត​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ទាំង​ទ្រព្យ សម្ភារៈ ដូចជា​មាន​ឈាម​ប្រជាជន​ត្រូវ​ហូ​វ​ជោគ​ដី​នៅ​ស្ពាន អាកាស​ក្បាលថ្នល់ នៅ​ស្ពាន​ស្ទឹងមានជ័យ នៅ​ផ្លូវ​វ៉េងស្រេង​ជា ដើម ។ បេក្ខជន​តំណាងរាស្ត្រ​បក្សប្រឆាំង​ជាប់ឆ្នោត និង​សកម្ម ជន​មួយចំនួន​ត្រូវ​ជាប់គុក កង​សន្តិសុខ​របស់​គ​ណ​បក្ស កាន់​អំ​-​ណា​ចរង​របួសធ្ងន់​ស្រាល កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ​មួយ ចំនួន​ស្លាប់ និង​រងរបួស​ការ​លា​ប​ពណ៌​ដាក់គ្នា ដោយ​គេ​មិនទាន់ ដឹងថា តើ​អ្នក​នយោបាយ​របស់​គណ​បក្ស​ទាំងពីរ​និង​ប៉ះប៉ូវ​ទទួល ខុស​ត្រូវ​ក្នុង​កម្រិត​ណា​នោះ​នៅឡើយ នៅពេលដែល​មាន​ការ ស្រុះស្រួល​គ្នា ឈាន​ទៅ​ដល់​ការបញ្ចប់​វិបត្តិ​នយោបាយ ។​

​សម័យប្រជុំ​សភា​នីតិកាល​ទី ៥ នា​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ ២០១៤ របស់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​១២៣​រូប ស្របតាម កិច្ចព្រមព្រៀង​រវាង​គ​ណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក៏​បាន​បិទ​ទំព័រ នូវ​ការចោទប្រកាន់​ថា សភា​ឯក​បក្ស ឬ​សភា ដែល​មាន​បក្ស​តែ មួយ​ដែល​ខុស​និង​គន្លង​លទ្ធិប្រជាធិបតេយ្យ ។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង ក្នុង​កិច្ចប្រជុំ​សភា​ថា “​ដើម្បី ធានា​ថា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ បាន បើក​យ៉ាង​ត្រឹមត្រូវ​ដូច​យើង​បានដឹង​ទាំង អស់​គ្នា ខ្ញុំ​យល់​ថា យើង​ត្រូវតែ​បញ្ចប់​វប្បធម៌​ចាស់​មួយ​ហើយ​នឹង​បើក​វប្បធម៌​ថ្មី ។ វប្បធម៌​ចាស់​ដែល​យើង​ត្រូវតែ​បញ្ចប់​គឺ​វប្បធម៌​សង្គ្រោម​សង្គ្រាម ក្តៅ ឬ​សង្គ្រាមត្រជាក់ ។ សង្គ្រាម​នេះ​គឺ​ចាត់ទុក​ខ្មែរ​យើង​ដូចគ្នា ដែល​មាន​គំនិត​ផ្សេងគ្នា​ចាត់ទុក​ជា​សត្រូវ ។ យើង​មិនមែន​ជា សត្រូវ​រវាង​ខ្មែរ​នឹង​ខ្មែរ​ទេ ។ វប្បធម៌ ដែល​យើង​បំបាត់​គឺ​វប្បធម៌ ហិង្សា និង វប្បធម៌​សងសឹក​គ្នា​ទៅវិញទៅមក ដូច​សម្តេច តេជោ​នាយករដ្ឋមន្ត្រី​ធ្លា​ប់​បាន​លើកឡើង​វប្បធម៌​មួយ​ដែល​យើង ត្រូវតែ​បញ្ចប់​គឺ​វប្បធម៌​ដែល​ខ្មែរ​ហៅថា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច ស៊ី​ត្រី ។ យើង​ទាំងអស់​គ្នា​មិនមែន​ជា​ត្រី ហើយ​ក៏​មិនមែន​ជា​ស្រមោច​ដែរ​យើង​ទាំងអស់គ្នា​ជា​មនុស្ស​ដូច គ្នា យើង​ទាំងអស់គ្នា​ជា​ខ្មែរ​ដូច​គ្នា យើង​ទាំងអស់គ្នា​ត្រូវ​រស់​ជា មួយ​គ្នា​ត្រូវ​ធ្វើ​ការសហការ គ្នា​ដើម្បី​ការពារ កសាង​ជាតិ​យើង ត្រូវ ធ្វើការ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ​រហូត ដល់​សស​វសាន កាល​” ។​

​លោក សម រង្ស៊ី បន្តទៀតថា​“​វប្បធម៌ ថ្មី​ដែល​យើង​ត្រូវ បង្កើត​គឺ​វប្បធម៌​សន្ទនា សន្ទនា​ក្នុង​ការគោរព​គ្នា​ទៅវិញ​ទៅ មក ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​រាល់​បញ្ហា​ទាំង អស់ ។ វប្បធម៌​សហការ​ធ្វើការ​ជាមួយ​គ្នា​ជជែក​គ្នា​មិន​ដណ្តើម យកឈ្នះ​យក​ចាញ់ មិន​សំខាន់ នរណា​ឈ្នះ នរណា​ចាញ់ ។ អ្វី ដែល​សំខាន់ យើង​ត្រូវ​រក​គន្លឹះ គំនិត​ដែល​ល្អ គំនិត ដែល​ត្រឹមត្រូវ គំនិត​ដែល​ការពារ​ប្រទេស ជាតិ​យើង គំនិត​ដែល​ជួយ​កសាង ទាំង អស់​គ្នា​ដល់​ប្រទេសជាតិ​យើង​ឱ្យមាន ភាពរុងរឿង ។​

​ចំណែក​សម្តេច​តេជោ ហ៊ុន សែន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​បាន​ថ្លែងថា “​ខ្ញុំ​សង្ឃឹមថា​ថ្ងៃនេះ​លោក សម រង្ស៊ី និង​សហការី​របស់​ខ្លួន​នឹង​កត់ត្រា​នូវ​សម្តី​ទាំងអស់នេះ​ហើយ ដែល​យើង​បាន​និយាយ​ជាមួយ​គ្នា​តាំងពី​ថ្ងៃ​ទី​១៦-១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​និយាយ​ជាមួយ​គ្នា​សាជាថ្មី​ម្តង​ទៀត​តាម​ទូរស័ព្ទ ថ្ងៃទី​៩ ខែ​មេសា និង​សាជា​ថ្មី​ម្តទៀត​គឺ​បាន​និយាយ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤” ។ ក្នុងន័យនេះ លោក​សម​រង្ស៊ី​បាន​រំលឹក ពាក់ព័ន្ធ​ជាមួយ​បញ្ហា​បញ្ចប់​នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ។ សម្តេច​តេជោ​ស្នើឱ្យ​ប្រជាពលរដ្ឋ កម្ពុជា​ទាំងមូល​កត់ត្រា​ទុក​នូវ​សម្តី​របស់​ថ្នាក់ដឹកនាំ​គណបក្ស ទាំង​២ ។ ព្រោះថា អ្នក​ដែល​និយម​ជ្រុល​ចូល​ចិត្ត​និយាយ​ថា បើ បាន​ឡើង​កាន់​អំណាច​នឹង​ចាប់​ឯង​ដាក់គុក​នឹង​ប្តឹង​ទៅ​នេះ​ប្តឹង ទៅ​នោះ​ដែល​ចេញពី​ប្រភព​ណា ហើយ​យើង​អាច​យល់​បាន​ទាំង អស់​គ្នា​ពី​បញ្ហា​នេះ ។​

​ឥឡូវនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច អ្នក​ទាំងឡាយ​អាច​រស់នៅ​ជាមួយគ្នា​បាន​។ នេះ​គឺ​បង្ហាញឱ្យឃើញ រួចមក​ហើយ​និង​កំពុង​បន្ត​បង្ហាញ​តទៅទៀត ។ អ្វី​ដែល​យើង បាន​និយាយ​គ្នា ថា​យើង​ចាស់ៗ​ហើយ យើង​ត្រូវ​កសាង​អំពើ​ល្អ សម្រាប់​ប្រជាជន​របស់​យើង​។ យើង​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​យើង ខ្ញុំ​ជា​គណបក្ស​ប្រជាជន​មិន​ក្លាយទៅជា​អាយ៉ងយួន​ទៀត​ទេ យោង​ទៅលើ​អ្វី​ដែល​សម្តី​លោក​ថា ខ្ញុំ​ជា​យួន​ទៅហើយ ដូច្នេះ មាន ន័យ​ថា យើង​នៅតែ​ជា​សត្រូវ​ជាមួយគ្នា គ្រាន់តែ​មក​និយា យ​ដូច្នោះ​យក​ល្អ​រៀងខ្លួន​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស កត់ត្រា​ទុក​សម្តី​ទាំងឡាយ​ដែល បានលើកឡើង​”​។​

​សម្តេច​តេជោ​នៅតែ​មាន​ពាក្យ ស្វាគមន៍​និង​អរគុណ​នូវ ពាក្យពេចន៍​របស់លោក សម រង្ស៊ី ហើយ​សូម​ព្រះសង្ឃ​ប្រជា ពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កត់​ត្រា​សម្តី​ទាំង​សម្តី របស់ លោក សម រង្ស៊ី និង​ទាំង​សម្តី​របស់​ខ្ញុំ​ថា យើង​បញ្ចប់ នៅ​ពាក្យ​ថា “​ទឹក​ឡើង​ត្រី​ស៊ី ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី ត្រី​”​។ “​មាន​គេ​អត់​អញ មាន​អញ​អត់​គេ​” “​ឯង ឈ្នះ​ឯង​ចាប់ អញ​ដាក់គុក​” ហើយ​នឹង​វប្បធម៌​លាប​ពណ៌ ។ សូមមេត្តា​យោគ យល់ ព្រោះ​ស្រគៀ​ត្រចៀក​ណាស់ ហើយ​បើសិនជា​រឿងនេះ បាន​កើត​ឡើង​តាំងពី មួយ​ឆ្នាំ​មុន​វា​គ្មាន​រឿង​អ្វី​កើតឡើង​ទេ ប៉ុន្តែ​វា​អាច​កើត​យឺត​ប្រសើរ​ជាង​វា​មិន​បាន​កើត ។ មក​យឺត​ប្រ សើរ​ជាង​មិន​បាន​មក ។ ប៉ុន្តែ​ទោះបី​វា​បាន​កើត​១០​ខែ​មុន​បង្ក​ឱ្យ មាន​បញ្ហា​ក៏​ថ្ងៃនេះ​រឿងរ៉ាវ​ទាំងឡាយ​បាន​បញ្ចប់ ហើយ​ខ្ញុំ​បាន ឯកភាព​ជាមួយ​លោក សម រង្ស៊ី លើ​បញ្ហា​នយោបាយ​ស្មុគស្មាញ ត្រូវបាន​បញ្ចប់​ទាំងស្រុង​នៅ ថ្ងៃនេះ ។​

​អ្នកវិភាគ​យល់ឃើញថា ការសម្រេចចិត្ត​ដើរ​ចូល​អង្គុយ ក្នុង​សភា​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ដោយ​មិន​ចុះ ចូលធ្វើ​រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​កាន់អំណាច គឺ ជា​ជម្រើស​ដ៏​ល្អ​តែមួយគត់​ដែល​គណបក្សប្រឆាំង​ត្រូវ​តែ​ទទួល យក ព្រោះ​មាន​ចំណុចខ្លាំង​ពីរ​ដែល​ត្រូវ​លើក​មក​ពិចារណា គឺ​ការទទួល​មុខតំណែង​របស់​អ្នកតំណា​ងារ​ស្ត្រ គណបក្ស​ប្រ​-​ឆាំង​ត្រូវបាន​ទទួល​អភ័យឯកសិទ្ធិ​សភា​និង​មិន​អាច​លើក​អ​ភ័យ ឯកសិទ្ធិ និង​ស្វែងរក​ចាប់​ខ្លួន​ដូច​បក​ចេក​ទុំ ដូច​អាណត្តិ​មុន បានឡើយ ព្រោះ​សភា​ខ្វះកូរ៉ុម​ពីរភាគបី ក្នុង​ការដក​អភ័យ ឯកសិទ្ធិ​នា​អាណត្តិ​នេះ និង​សភា​មិន​ជិះសេះ​លែង​ដៃ ដូច​អា​-​ណ​ត្តិ​មុនៗ​ឡើយ ដូច្នោះ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការបំពេញ​ការងា​រ​មិន​ព្រឺ​រងារ​ដូច កាលពី​អាណត្តិ​មុន​ឡើយ ។​

​ទោះបីយ៉ាងណា ការព្រម​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ ជាតិ​ត្រូវបាន​ទទួល​ការរិះគន់​ការស្តីបន្ទោស​យ៉ាងច្រើន​ពី​សំ​-​ណាក់​សមាជិក​មួយចំនួន​របស់​ខ្លួន​និង​ពី​ស្រទាប់​ប្រជាពលរដ្ឋ​ខ្លះ ដែល​គាំទ្រ​បក្សប្រឆាំង​ប៉ុន្តែ​មតិ​ទាំង​នោះ​គឺ​គ្រាន់តែ​ជា​សិទ្ធិ​របស់  ពលរដ្ឋ​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​សំខាន់​គឺ​ផលប្រយោជន៍​ជាតិ​ត្រូវ​ចាត់ទុក​ជា​អាទិភាព​បំផុត ហើយ​ការចូល​សភា​របស់​បក្ស ប្រឆាំង​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អបអរសាទ​រ​គាំទ្រ  ព្រោះថា ការតវ៉ា​នៅ​ក្នុង​សភា​ដែល​មាន​អាវ​អភ័យឯកសិទ្ធិ​វា ប្រសើរ​ជាង​ការតវ៉ា​នៅតាម​ដងផ្លូវ​ប្រឈមមុខ​នឹង​ការហូរ ឈាម​របស់​ប្រជាពលរដ្ឋ និង​ពុំ​បាន​ទទួល​ផ្លែផ្កា​អ្វី​នោះឡើយ រហូតដល់​មាន​អ្នក​ឌឺដង​ថា ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះតែ​ដើរ ។

​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់ តែ​ទោះ​បី​យ៉ាង ណា​ល្បែង​នយោបាយ គឺ​អាច​ប្រែប្រួល​គ្រប់​វិនាទី សំខាន់​គឺ​នៅ លើ​ឆន្ទៈ​របស់​អ្នកនយោបាយ​ដែល​ត្រូវ​គិត​យក​ផលប្រយោជន៍ ជាតិ​ជា​ធំ ទើប​វិបត្តិ​នយោបាយ​បាន​បញ្ចប់ និង​មាន​ស្ថេរភា​ពប្រ ជា​ពលរដ្ឋ និង​រង់ចាំ​មើល​តទៅទៀត ៕

 

Filed in: បរិយាយ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.