ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បទល្មើស​នេសាទ​ត្រី​កើតមាន​ច្រើន​កន្លែង​លោក សេង ប៊ុន​ឈឿន លោក លី ឡា លោក តាត សីហា​ក់ ជាប់រវល់​ត្រួតពិនិត្យ​ត្រី​ចូល​ពង​កូនចៅ​កំពង់ផែ​ផ្សារ​ក្រោម

ខេត្ត​កំពង់ឆ្នាំង ៖ រដូវ​បិទ​នេសាទ​រដ្ឋបាល​ជល  ផល ត្រូវ​ទទួលបន្ទុក​ស្រាវជ្រាវ  និង​តាមដាន​រដូវ​ត្រី​ពង​កូន រដូវ  នេសាទ សម្រាប់​តំបន់​ឬ​ប្រភេទ ធនធាន​ជលផល​ដទៃទៀត​!​ប៉ុន្តែ យើង​ក្រឡេកមើល​ក្នុងភូមិ សាស្ត្រ​ស្រុក​កំពង់លែង ដែល  មាន​ឃុំ​ប្រឡាយ​មាស ឃុំ​ផ្លូវ​ទូក  ឃុំ​ច្រណូក​បទល្មើស​នេសាទ​ត្រី  នា​រដូវ​បិទ​នេសាទ​កើតមាន ឡើង​រីក​ដូច​ផ្សិត ។​

​ឧបករណ៍​ពួក​នេសាទ​នោះ  មានដូចជា របាំង​លប​ណ​រ៉ាវ ដែល​ធ្វើ​អំពី​សាច់​អួន​ទាំង​លប  និង​ប៉ោង​លាតសន្ធឹង​ពី​ផ្ទៃ​ទឹក  ចាប់ពី ៣០០​ម៉ែត្រ ទៅ ៥០០  ម៉ែត្រ ខ្លះ​ទៀត​ប្រវែង ១០០០  ម៉ែត្រ ។ មាន​នៅ​ចំណុច​ក្បាល កោះ​ទន្លា ត្រង់​ចំណុច​គន្លង​មួយ  រយ ចំណុច​ដូនតី​គឺ​ឈ្មោះ ឈា​,  ឈ្មោះ អាន​, ឈ្មោះ ហៃ​,  ឈ្មោះ គង់ មាន​ទូ​កឌុក​ទិញ​ត្រី  ជា​អ្នក​ជួយ​លុយ​ទិញ​ឧបករណ៍ ដាក់​រាំង​លប​ណ​រ៉ាវ​មាន​ចំនួន  ៧ របាំង ។ ចំណុច​អន្លង់​កញ្ចុះ  ចំណុច​ស្លាបកុក​តូច​ចំណុច​ចុង ផ្លូវ ទូក ចំណុច​ចុង​ព្រែក ឈ្មោះ  សិទ្ធ​,​ឈ្មោះ សួរ​, ឈ្មោះ សឿន  (​ឈ្មោះ​ពួយ​ជា​អ្នក​ជួយ​លុយ ហើយ​ប្រមូល​ទិញ​ត្រី​ផង​) ។  ចំណុច​ប្រគាប​ឈ្មោះ ឈឿន  ជា​អ្នកគ្រប់គ្រង​របាំង​ល​បណ​រ៉ាវ នៅ​ទីនោះ ។ (​ទូ​កឌុក​ប្រមូល  ទិញ​ត្រី​ឈ្មោះ​ហន​, ឈ្មោះ​ផល្លា​)  ចំណុច​សោកម៉ោក ចំណុច​ចុង  បឹង ចំណុច​ព្រែក​ទាល់ ឈ្មោះ  ម៉ា​ង ណុ​យ អតីត​ជើងចាស់​ដ៏ ដុះ​ស្លែ​គ្មាន​គួ​ប្រៀប​ដាក់​នៅ​ទី នោះ ? ចំណែក​ភូមិ​ថ្នល់​ឈើ  ទាលរ​បាំង​លប​ណ​រ៉ាវ​ខាងមុខ វត្ត​ឆៀង​ខាងជើង​ចំនួន​១៨​របាំង  ចំណុច​ខាងត្បូង​វត្ត​ចំនួន ៤០  របាំង ទាំងអស់​នេះ​ឈ្មោះ ខៀវ  គៀន មេភូមិ​ថ្នល់​ឈើទាល ជួយ​លុយ​និង​ប្រមូល​ទិញយក ផល​ត្រី ។ ប៉ុន្តែ​ឆ្នាំ​នេះ​មាន ឈ្មោះ វៀង ថៃ​, ឈ្មោះ ចែ  ណុន ជា​អ្នក​រត់ការ​បង់លុយ​ឱ្យ  ជំនាញ​ជលផល និង​មន្ត្រី ពាក់  ព័ន្ធ​មួយរ​បាំង​លប​ចំនួន ២​លាន  ៥០​ម៉ឺន​រៀល ។

​នៅ​ចំណុច​វាល​ស្រ​ង៉ែ ក៏​មានរ​បាំង​លប​ណ​រ៉ាវ​ជាច្រើន ដែរ ។ នៅ​តំបន់​អភិរក្ស​ចំណុច  ព្រែក​ថ្លាន់ មាន​អ្នក​ដាក់​របាំង  ល​បណ​រ៉ាវ​ស្ថិត​ក្ន​ង្មុ​ភូមិស្លត​ក្រៅ ១-​ឈ្មោះ ហុន​, ២-​ឈ្មោះ សល​, ៣-​ឈ្មោះ ខឿន​, ៤- ឈ្មោះ គ្រិន​, ៥-​ឈ្មោះ វ៉េង​,  ៦-​ឈ្មោះ​វិត​, ៧-​ឈ្មោះ ម៉ៅ​។

​យោងតាម​ប្រភព​ពី​ប្រជា  ពលរដ្ឋ​ដែល​មាន​ទីលំនៅ​ភូមិ ច្រណូក​ឃុំ​ច្រណូក​សព្វថ្ងៃនេះ មាន​ក្បាល​ម៉ូទ័​រឆក់​ត្រី ចំនួន  ៦០០​គ្រឿង ជា​ទម្លាប់​របស់  ពួកគេ​ធ្វើការ​ឆក់​ត្រី​មិន​ថា រដូវ  ទឹក​ឡើង និង​ទឹក​ស្រក​ទេ ? គឺ ឆក់​ត្រី​ជា​ប្រចាំ​ថ្ងៃ​ការប្រព្រឹត្ត របៀប​នេះ​ទៅ​បាន​ដោយ​រលូន  គឺ​ពួកគេ​បង់លុយ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍ ឃុំ​ច្រណូក​ក្នុង​មួយ​នាក់ ១​គ្រឿង  ១​ខែ ស្មើ ១០​ម៉ឺន​រៀល ។

​ប្រភព​ព័ត៌មាន​ពី​អនិកជន​វៀតណាម​ម្នាក់​មិន​បញ្ចោ​ញ  ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌ មាន​យើង​ឱ្យដឹង​ថា​បទល្មើស នា​រដូវ​បិទ​នេសាទ​នេះ​សព្វថ្ងៃ ត្រូវបាន​ក្រុម​ពួក​ឈ្មោះ ចាំង  យ៉ាំង​កេ​, ឈ្មោះ ចាំង យ៉ាំង គូ​, ឈ្មោះ ង្វៀង យ៉ាំង​ទឹង ដែល មាន​ទីលំនៅ​ភូមិ​ចុង​កោះ  សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់  ឆ្នាំង ខេត្ត​កំពង់ឆ្នាំង បានឱ្យ ឈ្មោះ យ៉ុង ប៊ុនធឿន ទីលំនៅ  ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិ​-  បូរណ៍​រត់ការ​បង់លុ​យ​ឱ្យ​ជំនាញ ជលផល និង​មន្ត្រី​ពាក់ព័ន្ធ​ចូល  ទៅ​អូស​យ៉ាង​កាវ​ទូក​ពីរ​នៅ  ចំណុច​បាឡត ក្នុង​ទូក ១​គ្រឿង  អស់ប្រាក់​ចំនួន ១៥​លាន​រៀល នា​រដូវ​បិទ​នេសាទ​សម្រាប់​ត្រី ពង​កូន ។ អនិកជន​វៀតណាម  បានដាក់​រហ័ស្ស​នាម​ឱ្យ​មន្ត្រី​ជល ផល​ថា ចាំង យ៉ាំ​ហោ ឬ​ចាំង  ស៊ីដាច់​, យ៉ាប់ យ៉ាំង​ឡា​, ឡ  ដឹក​ហាក់ ជា​មនុស្ស​ខាង​ជំនាញ  ប្រមូល​លុយ​ពី​អ្នក​ប្រព្រឹត្ត​បទ  ល្មើស​នេសាទ​ត្រី​ដាក់​ក្នុង​ហោ  ប៉ៅ​ផ្ទាល់ ខ្លួន ។

​កាលពី​ថ្ងៃ​ទី ១៨ ខែកក្កដា  ឆ្នាំ​២០១៤ កម្លាំង​បរិស្ថាន​បាន  ចាប់​ទូក​អូស​កាវ របស់​ឈ្មោះ  ចាំង យ៉ាំង​គូ ដែល​កំពុង​ប្រព្រឹត្ត បទល្មើស​នៅ​ចំណុច​បាឡត  ហើយ​ពួកគេ​បញ្ជូនទៅ​ឱ្យ​លោក  យ៉ាន វិសាក់ (​ហៅ​សែ​) ជា នាយ​ផ្នែក​ជលផល​ពាម​បា​ង  ស្ថិត​នៅក្នុង​ស្រុក​ស្ទោង ខេត្ត  កំពង់ធំ ក្រោយមក​ចរចា​ត្រូវរ៉ូវ  គ្នា​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ទើប​លោក យ៉ាន  វិសាក់ ធ្វើការ​ដោះលែង ។

​សូមបញ្ជាក់​ថា សព្វថ្ងៃនេះ  ឈ្មោះ​ទាំង​បី​នាក់​ខាងលើ​កំពុង   តែ​ប្រព្រឹត្ត​បទល្មើស​អូស​យ៉ាំង​កាវ  នៅ​ចំណុច​បាឡត​ចំណុច​ពាម បាង​នេះ​តែម្តង ។

​យោង​តាម​ច្បាប់​ស្តីពី​អំពី  ជលផល​បាន​ចែង​យ៉ាងច្បាស់​ថា  មាត្រា ៧៥ ដើម្បី​អនុវត្ត​ភារកិច្ច  របស់ខ្លួន មន្ត្រីរដ្ឋបាល​ជលផល  មាន​សមត្ថកិច្ច​មាន​សិទ្ធ​ដូចតទៅ  ៈ ១-​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម  នេសាទ​និង​ការធ្វើ​វារីវប្បកម្ម គ្រប់ ប្រភេទ ។ ២-​បញ្ឈប់ និង  ត្រួតពិនិត្យ​លើ​គ្រប់​មធ្យោបាយ  ដែល​សង្ស័យ​ថា​មាន​ផ្ទុក​វត្ថុតាង នៃ​បទល្មើស​ជលផល ។ មាត្រា  ៧៦ មន្ត្រីរដ្ឋបាល​ជលផល​ដែល  បាន​ទទួល​នីតិសម្បទា​ជា​មន្ត្រី  នគរបាល​យុត្តិធម៌​មាន​សិទ្ធិ  សម្រេច​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទ ល្មើស​ជលផល​បាន​រយៈពេល  ៤៨​ម៉ោង​យ៉ាងយូរ​ដើម្បី​បំពេញ សំណុំរឿង​បញ្ជូន​ទៅ​តុលាការ   មាត្រា ៨២ បុគ្គល​ដែល​ប្រព្រឹត្ត  បទល្មើស​ជលផល​ដូច​មានចែង នៅក្នុង​ច្បាប់​នេះ​ត្រូវ​ទទួលខុស ត្រូវ​ចំ​ពោះ សកម្មភាព​របស់ ខ្លួន  បាន​ប្រព្រឹត្ត ។ បុគ្គល​ដែល​បាន  ផ្តល់​មធ្យោបាយ ឬ​បាន​បញ្ជា ឬ  បាន​សម្រួល​ឱ្យ​ជន​ណាមួយ ប្រព្រឹត្ត​បទល្មើស ជលផល ត្រូវ  ចាត់ទុកថា ជា​អ្នកសមគំនិត  ហើយ​ត្រូវ​ផ្តន្ទាទោស​តាម​បទ​ប្ប ញ្ញត្តិ​ច្បាប់​នេះ​ដូច​គ្នា​និង​អ្នកប្រ ព្រឹត្ត​បទ ល្មើស​ផ្ទាល់​ដែរ ។​

​ប្រជាពលរដ្ឋ​ជាង ១៤​លាន  នាក់ សំណូមពរ​ដល់ ឯកឧត្តម  បណ្ឌិត ណៅ ធួ​ក ប្រតិភូ​រាជ  រដ្ឋាភិបាល​ទទួល​បន្តុ​ក ជលផល  និង​សួរ​ថា តើ ឯកឧត្តម បាន ប្រកាសប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យដឹង ផល​ត្រី​នៅ​ឆ្នាំ​២០១៤ នេះ បាន កើនឡើង ១៥០% ? តើ​កើន  ត្រង់​ចំណុច​ណា ? ហើយ​បាត់ បង់​ពូជ​ត្រី និង​ថយចុះ​នៅត្រង់  ចំណុច​ណា​ដែរ ? តែ​បើ​មន្ត្រី  ជលផល​នៅក្រោម​ឱវាទ​របស់ ខ្លួន ធ្វើ​តែ​របៀប​ជិះសេះ​លែងដៃ  ឬ​ប្រើល្បិច​ត្រីងៀត​ឆ្លៀត​ពងត្រី ជាប់​មង​ឆ្លៀត​បណ្តើរកូន​នោះ​? បើ​បបូរមាត់​ឆ្លើយ​ថា​ស្រឡាញ់ ជាតិ ការពារ​អភិរក្ស​មច្ឆជាតិ  ថែរក្សា​គង់វង្ស​ហើយ​ធ្វើ​ពិធី លែង​កូន​ត្រី​ចង់​លែង​ឱ្យ​ពេញ​ផ្ទៃ បឹង​ទន្លេសាប​នោះ គឺ​វា​អត់​អំពើ  ដែរ​បើ​មន្ត្រី​ថ្នាក់​ក្រោម​បាន​ឃុប ឃិត​គ្នា​ផ្សំគំនិត​ចូលរួម​បំផ្លាញ  ជាមួយ​ជនល្មើស​អញ្ចឹង​ឬមួយ​?  ក៏​ឯកឧត្តម ណៅ ធួ​ក និង ឯកឧត្តម អ៊ុក រ៉ាប៊ុន បែប​ទទួល លាភសក្ការៈ​និង​សំណែន​ពី​កូន ចៅ​របស់​ខ្លួន​ទៅ​ដឹង ! ទើប​គ្មាន អើពើ​ដូច្នេះ ។

​តើ​សកម្មភាព​ខាងលើ​ជា  អំពើពុករលួយ​ដែរឬទេ ? ឬមួយ  ទុក​ឱ្យ​ពួយ​រលីង​ហិនហោច​អស់ ទេនោះ ! ? ទាន​ប្រុស ? ៕
​ដោយៈ មាស សុខា​

 

2014_08_13 (2) 2014_08_13

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.