ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​សកម្មភាព​ដឹកឈើ​ប្រណិត​ខុស​ច្បាប់​នៅ​តែ​បន្ត​យ៉ាង​អ​នា​ធិប តេ​យ្យ​ជ្រក​ក្រោម​អំណាច​នៃ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី​ភាព​

ខេត្ត​មណ្ឌលគិរី ៖ សកម្មភាព​ដឹកឈើ​ប្រណីត  ខុស​ច្បាប់​នៅ​តែ​បន្ត​យ៉ាង​អ​នាធិ បតេ​យ្យ​ដោយ​គ្មាន​អាជ្ញាធរ​មាន សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ឋ​និង  រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ចុះ បង្រាបបាន​ម្តង​ឡើយ​ព្រោះ​ខ្លាច អំណាច​របស់​ក្រុមហ៊ុន​ទ្រី​ភាព ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា  ពលរដ្ឋ​រស់នៅ​ក្រុម​ពូ​លា ភូមិ​ពូ  ហ៊ាម ឃុំ​សែន​មនោ​រម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី​បាន​ប្រាប់  អ្នកសារព័ត៌មាន​មតិ​មហាជន​ឱ្យ ដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​ម៉ាក​ឡង់​គ្រីស័រ ម៉ាក​រ៉េវ​ឬ   ប៉ា​កុង​ដឹក​ឈើប្រណិត​ប្រភេទ ធ្នង់​ឆ្លងកាត់​ភូមិ​ឃុំ​ខាងលើ មិន  ក្រោម​ពី ១០ ទៅ ២០​គ្រឿង នោះ​ទេ​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​គេ​មិន  ដែល​ឃើញ​សមត្ថកិច្ច​ឬ​ស្ថាប័ន ពាក់ព័ន្ឋ​និង​រដ្ឋបាល​ព្រៃឈើ​មួយ រូប​ណា​ចុះបង្ក្រាប​ម្តង​ឡើយ ជួនកាល​ពួកគាត់​ចុះ​មក​ដល់  កន្លែង​ឃើញ​បទល្មើស​ជាក់  ស្តែង​បានត្រឹមតែ​ឈរ​មើល​រថយន្ត​ដឹក​ឈើប្រណិត​ពេញៗ​តែ មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច​ប្រហែល ជា​ពួកគាត់​ខ្លាច​អំណាច​ក្រុមហ៊ុន ទ្រី​ភាព​ហើយ​តាមមើលទៅ ។​

​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​និង​កម្មករ​ដើរ​តាម​រថយន្ត ដឹកឈើ​ទាំង​នោះ​បាន​ឱ្យដឹងថា  តាម​ការ​ពី​ត​ពូក​គាត់​គ្រាន់តែ​ជា អ្នកស៊ីឈ្នួល​ដឹក​ប៉ុណ្ណោះ ហើយ  ម្ចាស់​ឈើប្រណិត​ទាំងអស់នោះ មិន​ជា​តំណាង​ក្រុមហ៊ុន​ទ្រី​ភាព ទេ គឺជា​លក្ខណៈ​ឯកជន​ហើយ  ពួកគេ​បាន​បង់ប្រាក់​ជា​កញ្ចប់ៗ ឱ្យ​ទៅ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ឋ និង​រដ្ឋបាល​ព្រៃឈើ​រួចរាល់ ហើយ​គឺ​រៀង​រាល់​ពេល​ដឹក​ចេញ ម្តងៗ ។ គាត់​បាន​ប្រាប់ទៀតថា  ឈើ​ទាំង​នោះ​ដឹក​ចេញពីផ្ទះ ក្រហម ឬ មេ​ម៉ង់ម​ក មាន​អ្នក  រត់ការ​និង​កាង​រហូត​ដល់​ផ្លូវ​ជាតិ ដែល​មានឈ្មោះ​ដូច​ខាងក្រោម  ៈ ១.​លោក ជា​, ២.​លោក ធី  និង ឈ្មោះ​ងួន ម៉ៅ ជា​ប៉េអឹម  កូនចៅ​របស់​លោក​សាក់​សា​រ៉ាង  មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី​។

​ទាំងនេះ​គឺជា​កំហុសឆ្គង របស់​អាជ្ញាធរខេត្ត​មិន​បាន​ដាក់ បញ្ជា​អោយបាន​តឹងរឹង​ក្នុង​ការ បង្ក្រាប​បទល្មើស​ដឹកឈើ​ប្រណិត ខុសច្បាប់ បែរ​ជា​បណ្តែត  បណ្តោយ​ឱ្យ​កូនចៅ​ក្រោម​ឱវាទ ប្រព្រឹត្ត​អំពើ​ពុករលួយ​អង្គុយចាំ តែ​ទទួល​សំណែន​ពី​ឈ្មួញ​ដឹក ឈើ​ទាំង​អស់នោះ ជាពិសេស​គឺ  ឯកឧត្តម ឆេង គឹម​ស៊ុន ប្រតិភូ  រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក រដ្ឋបាល​ព្រៃឈើ​ទូទាំង​ប្រទេស  គួរតែ​ចាត់​វិធានការ​យ៉ាងណា​ឱ្យ មន្ត្រីក្រោមឱវាទ​ឬ​ស្ថាប័ន​ពាក់ ព័​ន្ឋឱ្យ​អនុវត្តន៍​បទបញ្ជា​លេខ​០១ របស់​រា់ជរដ្ឋាភិបាល​ស្តីពី​ការ​ទប់ ស្កាត់​និង​បង្ក្រាប​កា​រកស៊ី​ឈើ ប្រណិត​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធ ភាព​ខ្ពស់ ។​    ​

​ម្យ៉ាងវិញទៀត សូមអោយ អាជ្ញាធរ​ថ្នាក់ក្រោម​រាយ​កាណ៍ ទៅ​ថ្នាក់លើ​ឱ្យដឹង​ផង ប្រសិន  បើ​មាន​គំនាប​ផ្សេងៗ​ពី​សំណាក់ អ្នកមានអំណាច​ដូច​ជា​បទល្មើស ជាក់ស្តែង​ក្រុម​ឈ្មួញ​ទាំងនោះ ដឹកឈើ​ឆ្លងកាត់​ស្នាក់ការ​រង ការ​ថ្មី​ដែនដី​អភិរក្ស​ជីវៈចំរុះ​និង  សាលា​សហគម​ពូ​លា​ក៏​គ្មាន​ការ បង្ក្រាប​ដែរ​សូម្បី​តែ​ក្រុម​ឈ្មួញ ដឹក​ឈើ​ទៅ​ដាក់​ក្បែរ​សាលា  សហគម​ក៏ដោយ​នេះ​ដោយសារ អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ស្ថាប័ន ពាក់ព័ន្ឋ​មាន​ការឃុប​ឃិត​គ្នា​ជាមួយ​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​ដែល ជា​បរិវា​ជ្រក​ក្រោម​ឈ្មោះ​ក្រុម ហ៊ុន​ទ្រី​ភាព​ដែល​មានឈ្មោះ  បី​នាក់​ខាងលើ មាន​ភាព​ងាយ  ស្រួល​ក្នុង​ការដឹកជញ្ជូន ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី  ម្ចាស់​ឈើ​វិញ​បាន​ប្រាប់​អ្នក​សារ ព័ត៌មាន​ឱ្យដឹងថា​ប្រសិនបើ​មាន ការឃាត់ ឬ ចាប់​ឈើ​ទាំងនោះ  គឺ​ឈ្មោះ​ងួន ម៉ៅ ជា​ប៉េអឹម និង ឈ្មោះ​ហាក់ សុខ​គា ជា​តំណាង  ក្រុមហ៊ុន​របស់​លោក​ឧ​កញ្ញ៉ ទ្រាី  ភាព​ជា​អ្នកទទួលខុសត្រូវ ។ មិន ប៉ុណ្ណោះ​ទៀតសោត​រឿង​មិន​គួរ កើត​ប្រហែលជា​ពាក់កណ្តាល ខែ​មុន​ចូលឆ្នាំ​ខ្មែរ​២០១៤ ធ្លាប់  មាន​ការបង្ក្រាប​ម្តង​ដោយមាន កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​សហការ ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន ចុះ​បង្ក្រាប​ហើយ​រិបអូស​បាន​រថ យន្ត​ម៉ាក​រ៉េ​វ ចំនួន ៤​គ្រឿង យក  ពី​ខាងក្នុង​មក​លុះ​មក​ជិត​ដល់ រដ្ឋបាល​ព្រៃឈើ​ដោយ​ក្រុមហ៊ុន ទ្រី ភាព នៅ​ជិត​គ្នា​ផង​នោះ ។ ស្រាប់តែ​មាន​មនុស្ស​មួយក្រុម ប្រហែល​ជាង ១០​នាក់ ប្រដាប់  ដោយ​អាវុធ​អាកា គ្រប់​ដៃ​នាំគ្នា  លើក​កាំភ្លើង​ភ្ជុង​តៃកុង​រថយន្ត  ឱ្យ​បើក​ចូល​ក្រុមហ៊ុន​របស់​ឧ​កញ្ញ៉ា  ទ្រី​ភាព​តែ​ម្តង​ធ្វើឱ្យ​អ្នកបើក​រថ យន្ត​ភ័យ​ហើយ​ក៏​បើក​រថយន្ត ចូល ក្រុមហ៊ុន​ទៅ ។​

​ចំណែក​កម្លាំង​ប៉ូលិស​សេដ្ឋ  កិច្ច​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វិញ  ហាក់ដូចជា ភ័យ​ពេក​ក៏​នាំគ្នា  បើករថយន្ត​គេច​បាត់​អស់​ទៅ  នេះ​ហើយ​ជា​មូលហេតុ​ដែល​នាំ ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ លំដាប់ថ្នាក់​ដេក​ចាំតែ​ទទួល លាភសក្ការៈ​ទោះបី​មាន​រថយន្ត ម៉ាក​ឡង់​គ្រីស័រ រ៉េ​វ ឬ​ប៉ា​កុង​ដឹក  ឈើប្រណិត​ខុសច្បាប់​បើក​កាត់ មុខ​ប៉ុន្មាន​គ្រឿង​ក៏​ដោយ​ក៏​ពួក គាត់​មើល​មិនឃើញ​ដែរ លុះត្រា  តែ​រថយន្ត​ទាំងនោះ បែក​កង់   ជាប់ផុង​ក្រឡាប់​ឬ​គ្រោះថ្នាក់ ចរាចរ​ដែល​ធ្វើឱ្យ​កកស្ទះ​ផ្លូវ សាធារណៈ​ទើប​ពួកគាត់​ទៅ មើល ។ បើ​អស់​មាន​គឺ​រថយន្ត  បើក ចូល​ក្រុមហ៊ុន​ហើយ​ទម្លាក់  ថ្លឹង​វាស់វែង​រួចរាល់​ហើយ ទើប  ឱ្យ​រថយន្ត​របស់​ក្រុមហ៊ុន​ទ្រី​ភាព នោះ ទយគូថ​ចូល​ដាក់​ឈើ​ពេល  ពេញ​រថយន្ត​ហើយ​ចង់​ទៅ​ច្រក ណា ស្រុក​ណា ខេត្ត​ណា​គឺមាន  ឈ្មោះ គន់ មេការ​របស់​ក្រុមហ៊ុន  ទ្រី​ភាពជា​អ្នក​រត់ការ​តាម​រថ​- យន្ត​នោះ​ឱ្យ​ដល់​គោលដៅ​គ្រប់ ពេល​។​

​ចំណែកឯ​ការពាក់ព័ន្ឋ​និង  ឈ្មោះ ងួន ម៉ៅ អ្នក​រត់ការ  កាង​បទល្មើស​ជា​ប៉េអឹម​កូនចៅ របស់លោក សាក់ សា​រ៉ាង មេ  បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មណ្ឌលគិរី​អ្នកសារព័ត៌មាន​បាន ព្យាយាម​ទំនាក់ទំនង​ទៅ​លោក សាក់ សា​រ៉ាង ដើម្បី​សុំ​ការបំភ្លឺ  ប៉ុន្តែ​គាត់​មិន​ព្រម​ទទួល​ទូរស័ព្ទ នោះទេ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ឈើ  ដែល​ដឹក​ចេញពីផ្ទះ​ក្រហម​ឬ  មេ​ម៉ង់ ឆ្លងកាត់​ស្នាក់ការ​ថ្មី​ជា ដែនដី​អភិរក្ស​និង​សាលា​សហ គ​មន៍​ពូ​លា​នៅ​ចំនុច​ភូមិ​ឃុំ​ខាង លើ​មិនមែន​ស្ថិតនៅ​លើ​ដែនដី សម្បទាន​របស់​ក្រុមហ៊ុន​ឧ​កញ្ញ៉ា ទ្រី​ភាព​នោះឡើយ គឺជា​ដែនដី  ជម្រក​របស់​រដ្ឋ​ដែល​រង​ផល​ប៉ះ ពាល់​ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត ទាំងនោះ កាប់​បំផ្លាញ​ធ្វើ​ឱ្យ  វិនាស​ហិនហោច​ដល់​ធនធាន ធម្មជាតិ​និង​ប៉ះពាល់​ដល់​សង្គម ជាតិ​ទាំងមូល​ផងដែរ ៕
​ដោយ ៖ ហ៊ឹម ម៉ាត់​

 

2014_08_13 (16) 2014_08_13 (15) 2014_08_13 (17)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.