ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

តូចចិត្ត​ម្តាយក្មេក​ស្តីបន្ទោស​និង​មាន​ជំងឺ​រ៉ាំ​រៃ បុរស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​លើ​ផ្ទះថ្ម​កំពង់​សាងសង់​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ មាន បុរស​ម្នាក់​នាំ​ប្រពន្ធ​កូន​ពី​ខេត្ត​ព្រៃវែង មកលេង​ម្តាយក្មេក​នៅ​បាត់ដំបង​តូចចិត្ត​ម្តាយក្មេក​ស្តីបន្ទោស និង​មាន​ជំងឺ​រ៉ាំ​រៃ​បាន​យក​ខ្សែ​អង្រឹង​ឡើង​លើ​ផ្ទះថ្ម​ជាន់​ទី​២ ដែល​គេ​កំពង់​សាងសង់​ចងក​សម្លាប់ខ្លួន​តាំង​ពី​រសៀល​ថ្ងៃ​ទី​១០​ខែ​សីហា​ឆ្នាំ​២០១៤ ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ដោយ​សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​។​

​ឈ្មោះ រី រចនា អាយុ​១៩​ឆ្នាំ​កូនប្រុស​ជនរងគ្រោះ​បានឲ្យដឹងថា ក្រុមគ្រួសារ​ខ្លួន​មាន​ឪពុក ម្តាយ​និង​កូនៗ​បាន​មកលេង​ផ្ទះ​យាយ​ខាង​ម្តាយ នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កាលពី​មុន​ថ្ងៃ​សែន​ក្បាលទឹក ថ្ងៃទី​១០ ខែ​សីហា ។ ក្រោយ​ហូបបាយ​ពេល​ថ្ងៃ​ត្រង់​រហូតដល់​ម៉ោង ១ ក៏​បាត់​ឪពុក​មិន​ដឹង​ទៅ​ណា​មក​ណា​ទេ​បាន​ជួល​វិទ្យុ​ផ្សាយ រក​តែ​មិនឃើញ​ត្រឡប់​វិល​វិញ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខ្លួន​ក៏​ដើររក​ឪពុក​ទៀត​ស្រាប់តែ​ប្រជាពលរដ្ឋ​ថា ឃើញ​បុរស​ម្នាក់​ចងក​ខ្លួន​ក៏​ឡើង​ទៅលើ​ផ្ទះ​ថ្ម​ដែល​គេ​សាងសង់​មិនទាន់​ជា​ន់ទី ២ ក៏​ប្រទះឃើញ​គាត់​ចង​ក​នឹង​ខ្សែ​អង្រឹង​ស្លាប់​នៅក្រោម​ជណ្តើរ​បន្ទាប់មក​ខ្លួន​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ត្រួតពិនិត្យ​សាកសព ។ ឪពុក​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ជា​ច្រើន​ប្រភេទ ហើយ​គាត់​ត្រូវ​ចាញ់បោក​គេ​អស់ប្រាក់​ជាច្រើន​មិន​អាច​ទា​គេ​វិញ​បាន និង​ទទួល​ការស្តីបន្ទោស​ពី​អ្នកផ្សេង​ផង​ក៏​គិត​ខ្លី​ចង​សម្លាប់ខ្លួន​តែ​ម្តង ។​

​លោក​អាត់​រី​មន្ត្រី​ផ្នែក​កោសល្យវិច័យ​និង​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រុង​បាត់ដំបង​បានឲ្យដឹង​ថា​សពបុរ​ស​ជនរងគ្រោះ​មានឈ្មោះ​ទ្រី​សុខា​អាយុ​៤៣​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ហ៊ុយ​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ទើប​មក​ស្នាក់នៅ​ផ្ទះ​ម្តាយក្មេក​មុន​បុណ្យ​សែន​ក្បាល​ទឹក​។​វត្ថុតាង​សព​មាន​ខ្សែ​អង្រឹង​ប្រវែង ២ ម៉ែត្រ ជា​ប់ក​កំពស់​១​ម៉ែត្រ​ផុតពី​ការ៉ូ ។​

​លោក អា​តិរី បានបញ្ជាក់​ថា ក្រោយពី​ធ្វើ​កោសល​វិច័យ​សមត្ថកិច្ច​រក​មិន​ឃើញ​ស្លាកស្នាម​អ្វី​ផ្សេង​ឡើយ សន្និដ្ឋានថា សាកសព​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន មិន​មាន​អំពើ​ឃាតកម្ម​អ្វី​ផ្សេង​ទេ ។ សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

2014_08_13c (3) 2014_08_13c (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9740 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.