ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្ត​កូរ៉េ​កែច្នៃ​ដឹក​សសរ​ក្រាក់​ជ្រុះ​រាយប៉ាយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​និង​អះអាង​ថា​បង់ប្រាក់​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​

បាត់ដំបង ៖ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៤ រថយន្ត​កូរ៉េ​កែច្នៃ​ដឹក​សសរ​ក្រាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ខេត្ត​ពោធិ៍សាត់​មកដល់​ចំណុច​ភូមិ​ពុក​ឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជ្រុះ​រាយប៉ាយ ក្រុម​អ្នកដឹកឈើ​ថា បង់​ប្រាក់​អោយ​រដ្ឋបាល​ព្រៃឈើ​ទើប​ដឹក​មក​រលូន ។ លុះ​ម៉ោង​១១​ថ្ងៃ​ដដែល លោក ម៉ៅ លាប​ថេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាត់ដំបង​ឃាត់​រថយន្ត​នេះ យក​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការផាកពិន័យ ។​

​រថយន្ត​កូរ៉េ​ចំណុះ ៥ តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A4894 (​ដោះ​ស្លាក​លេខ​ទុក​) កែច្នៃ​ដឹក​សសរ​ក្រាក់​ចំនួន​២០០​ដើម​ត្លុង​ត្បែង​ក្រឡៅ​មូល​ពី​ខេត្ត​ពោធិ៍សាត់ មក​បាត់ដំបង ។ អ្នកទទួលខុសត្រូវ​លើ​រថយន្ត​នេះ​ឈ្មោះ លី ម៉ៅ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ត្រូវ (​ជា​ប្អូន​ថៅកែ​ឈើ​ឈ្មោះ​ចែរ៉ើ​ន​) រស់នៅ​ភូមិ​អណ្តូង​ក្រសាំង​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​ពេល​មកដល់​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រាប់តែ​ដាច់​ខ្សែ​ចង បណ្តាល​អោយ​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវ​ជាតិ​តែម្តង ។ ការដឹកឈោះ​បានរ​លូន​នេះ បាន​បង់​អោយ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជា​ហូរហែរ និង​ទូ​ស័ព្ទ​ប្រាប់​មុន ជាពិសេស​លោក​ទូច​អូន​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ដែល​កំពុង​ឈរ​ចំពោះ​មុខ​នេះ ។ ឈ្មោះ លី ម៉ៅ បានអោយដឹងថា ពួកខ្លួន​ដឹក​ឈើ​ពី​ខេត្ត​ពោធិ៍សាត់​យក​អោយ​ចែ​មុំ​ម្ចាស់​ដេប៉ូ​នៅ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​

​ពាក់ព័ន្ធ​ករណី​នេះ លោក ទូច អូន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាត់ដំបង បាន​បដិសេធន៍​ភ្លាមៗ​ថា មិន​បាន​ទទួល​ប្រាក់​ពី​អ្នកដឹកឈើ​នេះ​ទេ ។​

​លោក ម៉ៅ លាប​ថេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ក៏​បាន​បដិសេធន៍​ភ្លាមៗ​ថា មិន​បាន​ទទួល​ប្រាក់​ពី​អ្នកដឹកឈើ​នេះ​ទេ ។ រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A4894 និង​សសរ​ក្រាក់​ចំនួន​២០០​ដើម ត្លុង​ត្បែង​ក្រឡៅ​មូល ត្រូវ​យក​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើការ​ផាក​ពី​ន័យ ។​

​តាម​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដែល​ឈ​ស្តាប់​ហេតុការណ៍​នេះ មេព្រៃ​ពិតជា​បាន​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ដឹក​ឈើ​មែន​តែ​ដោយសារ​ឈ្មួញ​និយាយ​ចំ​មុខ​សារ​ធា​រណៈ​ពេក​ខ្លាច​ខ្មាស់​គេ​ក៏​បង្ខំចិត្ត​ចាប់​ឃាត់​យកទៅ​កន្លែង​តែ​ម្តង​ទៅ ៕

 

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4419 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.