ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​អ្នកសារព័ត៌មាន​កម្ពុ​ជា ទស្សនៈកិច្ច​សិក្សា​ស្ថានីយ៍ទូរទស្សន៍​NBT ភូមិភាគ​២ និង​វប្បធម៌​ប្រពៃណី​ភូ​ថៃ ប្រទេស​ថៃ

ខេត្ត​កំពង់ធំ​៖ មន្ទីរ​ពត៌មាន​ភូមិភាគ​២ ខេត្តឧ​ប៊ុន​រាជធានី ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​អ្នក​សារពត៌មាន ទូរ​ស​ទ្សន៍ កាសែត និង​ទូរទស្សន៍​ខ្សែកាប ចំនួន​៧​នាក់ ឲ្យទៅ​ទស្សនៈកិច្ច​សិក្សា ស្ថានីយ៍​ទូរ​ស្សន៍ NBT និង​ស្ថានីយ៍​វិទ្យុ ដែល​បាន​ធ្វើ​ការផ្សាយ​ចេញ ចំនួន​៩​ខេត្ត របស់​ខេត្តឧ​ប៊ុន​រាជធានី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ នូវ​ប្រព័ន្ឋ​អ៊ី​ឡិច​ទ្រនិច្ច និង​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ទំនើប និង​សិក្សា​ពី វិធី​ជីវិត និង​ការរស់នៅ​របស់​ជនជាតិ​ថៃ​ភាគតិច ដែល​បាន​រក្សា​នូវ​ទំនាម​ទំលាប់​ប្រពៃណី​តាំង​តែ​បុរាណកាល​មក​។​

​ដំណើរ​ទស្សនៈ​សិក្សា​របស់​អ្នក​សារពត៌មាន អាស៊ាន ត្រូវ​បាន​ចាត់​ធ្វើឡើង ចាប់តាំងពី​ថ្ងៃ​ទី ៤​ដល់​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​២០១៤ ក្នុងនោះ​មាន​ការចូលរួម ពី​សំណាក់​អ្នក​សារពត៌មាន ឡាវ , កម្ពុជា , វៀតណាម​, ថៃ​,​ចិន ចំនួន ៣៣​នាក់ ត្រូវ បាន​ចូល​ទស្សនា បន្ទប់​ផ្សាយ​ផ្ទាល់ និង​បន្ទប់​សម្រាប់​កាត់ត​រូបភាព ព្រមទាំង​បន្ទប់​ឧបករណ៍​អ៊ី​ឡិច​ត្រនិច​ទាន់សម័យ  និង​របៀប​នៃ​ការ​គ្រប់​គ្រង់​ផ្កាយរណប បាន​ធ្វើឲ្យ​ទទួល​បាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​មួយចំនួនធំ សម្រាប់​អ្នក សារពត៌មាន អាជីព​។​

​បន្ទាប់​មក​អ្នក​សារពត៌មាន អាស៊ាន​ត្រូវបាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ ដល់​និសិត្យ​ខ្មែរ​១២​នាក់ ដែល​កំពុង​តែ​សិស្សា​នៅ មហាវិទ្យាល័យ​រាជ​ផាត់ឧ​ប៊ុន​រាជធានី ខេត្តឧ​ប៊ុន​រាជធានី ដែល​មាន​ការយកចិត្ត​ទុកដាក់​ថែទាំ​និសិត្យ​ខ្មែរ ទាំង​ផ្នែក​ការសិក្សា ស្នាក់នៅ​និង​មុខវិជ្ជា​ផ្សេងៗ​បាន​ល្អ​ប្រសើរ​គួរ​ជាទី​កកក្តៅ​បំផុត ពី​សំណាក់​លោក​អគ្គនាយក នៃ​មហាវិទ្យាល័យ​រាជ​ផាត់ឧ​ប៊ុន​រាជធានី ។ ប្អូនប្រុស នឺប វឿន ជានិ​ស​ត្ស​ខ្មែរ កំពុងតែ​សិស្សា​នៅ​វិទ្យាល័យ​នេះ បានឲ្យដឹងថា ប្អូន​មាន ស្រុកកំណើត​នៅ ខេត្តសៀមរាប បាន​មក​សិក្សា​នៅ​មហាវិទ្យាល័យ​រាជ​ផាត់ឧ​ប៊ុន​រាជធានី រយះពេល​៣​ឆ្នាំ​ផ្នែក​កសិកម្ម ដោយ​មាន​ការយកចិត្ត​ទុកដាក់ មើលថែ​យ៉ាងឌិត​ដល់ ដោយ​មាន​ការ​រា​ក់រាក់​ដោយមិន ប្រកាន់​ពូជសាសន៍ និង​បាន​ធ្វើ​ឲ្យ​ប្អូនមាន​កំលាំងចិត្ត​ក្នុង​ការសិក្សា ក្នុងនោះដែរ​ប្អូន​បាន​ផ្ញើរ​ក្តីសង្ឃឹម​ដល់​អ្នកមានគុណ នៅ​ឯនាយ​ថា ប្អូន​និង​ខិតខំ​រៀន​សូទ្រ ក្រេបជញ្ជក់​យក​ចំណេះដឹង ដោយ​មិន​ឲ្យ​អ្នកមានគុណ និង​បងប្អូន​អស់​សង្ឃឹម​ឡើយ មិន​តែ​ប៉ុណ្ណោះ​នឹង​ចង់ចាំ ពាក្ស​បណ្តាំ​របស់​អ្នកមានគុណ ធ្វើ​ជា​សិស្ស​ល្អ ក្មេង​ល្អ​ជា​មនុស្ស​ល្អ​និង​ជាទី​រាប់អាន របស់​អ្នកផង ជា​ចុងក្រោយ​ប្អូន​តំណាងឲ្យ​និសិត្យ​ដែល​កំពុង​សិស្សា​នៅ​មហាល័យ​នេះ សូម​ផ្តាំផ្ញើរ​ដល់​លោកឳពុក​, អ្នក​ម្តាយ បងប្អូន​កុំបី​មានការ ព្រួយបារម្ភណ៍​អ្វី ព្រោះ​មាន​លោក អគ្គនាយក​មហាវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និង​បងៗ ពូ​មីង មើលថែរ​បាន​ល្អ​ទេ​។​

​លោក អគ្គនាយករង​នៃ​មហាវិទ្យាល័យ រាជ​ផាត់ឧ​ប៊ុន​រាជធានី មាន​មានប្រសាសន៍ ផ្តាំង​ផ្ញើ​រដល់ និសិត្យ​របស់​កម្ពុជា ដែល​ទទួលបាន​អាហា​រូប​ឧបកណ៍ វិទ្យាល័យ​បើកទ្វារ​ចំហរ​រងចាំ​ទទួល​ជានិច្ច សម្រាប់​វិទ្យាល័យ​មាន​១៣​អាគា​និង មាន​គ្រប់​មុខ​វិជ្ជា​សម្រាប់​ឲ្យ​និសិត្យ ចូល​សិក្សា ចំណែក​និសិត្យ​ក្រីក្រ មានបំណង​ចង់​មក​សិស្សា​នៅ​មហាវិទ្យាល័យ​រាជផាត់​ឧ​ប៊ុន​រាជធានីនេះ ខាង​វិទ្យាល័យ​រីករាយ​និង​ទទួល​គ្រប់ពេលវេលា តែ​សុំឲ្យ​មាន​ការ​ទំ​នាក់ ទំនង​មក​ខាង​វិទ្យាល័យ និង​មាន​ការដឹងលឺ​ពី​អភិបាល​ខេត្ត​របស់​ខ្លួន​នៅ ខាង​វិទ្យាល័យ​និង​សម្រួល​ជូន​។

​ជា​ចុងក្រោយ​អ្នក​សារពត៌មាន​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​លោក ChaiwatBoonchavalit​អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​NBT​ភូមិភាគ​២ ខេត្តឧ​ប៊ុន​រាជធានី ដែល​បាន​ដឹង​នាំ​ខណៈ​អ្នក​សារពត៌មាន​អាស៊ាន មក​ទស្សនៈ​សិស្សា​ពី​បច្ចេកវិជ្ជា​សម័យ ទំនើប និង​បាន​សិក្សា​ពី​កា​រស់នៅ​របស់​ប្រជាជន​ថៃ ជនជាតិភាគតិច ដែល​បាន​ថែរក្សា​នូវ​ប្រពៃណី​តាំងពី​បុរាណកាល​មក​ដែល​មាន​បង្ហាញ​នូវ​ការ​សាមគ្គី បង្កើត​សហគមន៍​ទេសចរណ៍​គំរូ​និង​ការបែងចែក​ភាព​ទទួលខុសត្រូវ និង​កា​រស់នៅក្នុង​វិស័យ​កសិកម្ម​គ្រួសារ ៕

 

 

2014_08_13a (1) 2014_08_13l (1) 2014_08_13l 2014_08_13a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.