ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានក្របួចក ជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចកាច់ ក ម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿងបានសម្រេច តែត្រូវកម្លាំងសមត្ថកិច្ចតាមស្ទៀកចាប់បានសម្រេចភ្លាមតែម្តង ហេតុការណ៍នេះនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០៤ត្រង់ចំណុចផ្សារមង្គលបូរីស្ថិតក្នុងភូមិ-ឃុំឫស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមការឲ្យដឹងពីលោក រស់ សំបូរ មេបញ្ជាការអ ហ ស្រុកមង្គលបូរីបានប្រាប់ ជនសង្ស័យលួចកាច់ ក ម៉ូតូមានឈ្មោះ សា សិលា ភេទ ប្រុសអាយុ២៣ឆ្នាំភូមិភ្នំធំជើងឃុំអូរប្រាសាទស្រុកមង្គលបូរី ជននេះបានធ្វើសកម្មភាពកាច់សោ.ក. លួចយកម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៥ បិតតែមឡើងឆ្នាំ២០១១ព៌ណខ្មៅស្លាកលេខបន្ទាយមានជ័យ 1E-2815 របស់ជនរងគ្រោះឈ្មោះឡាច ចាយភេទស្រីអាយុ ៣៦ឆ្នាំនៅភូមិអន្លង់មានទ្រព្យឃុំឫស្សីក្រោកស្រុកមង្គលបូរីក្នុងខណះពេលដែលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះយកមកទុកនៅខាងកើតផ្សារហើយរវល់ដើរទិញបន្លែ លុះទិញគ្រប់គ្រាន់ក៏ត្រឡប់មកកន្លែងទុកម៉ូតូមិនឃើញ ក៏ស្រែកឆោរឡោថាបាត់ម៉ូតូ ។
លោកបានបន្តថាភ្លាមនោះត្រូវបានសមត្ថកិច្ច អ ហ និងនគរបាលមូលដដ្ឋានចុះអន្តរាគមន៍ តាមស្ទៀកចាប់បានសម្រេចដល់ចំណុចមុខសាលាបឋមសិក្សាឫស្សីក្រោកភូមិ-ឃុំកើតហេតុ ស្របនិងម៉ូតូរលត់ហើយបានយកចូលអោយជាងជួសជុល ពេលនោះម្ចាស់ម៉ូតូ និងសមត្ថកិច្ចតាមទាន់បានដេញចាប់ខ្លួនជនសង្ស័យបាននៅម៉ោង៦ព្រឹកថ្ងៃដដែល ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរីឃាត់ខ្លួនកសាងសំណុំ រឿងតាមនិតិវិធី ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕