ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បុរស​ស្រវឹងខួប​ចាប់រំលោភ​ស្រី​មួយរូប ខណៈ​ប្តី​មិន​នៅផ្ទះ​ចេញ​ទៅ​ផឹកស៊ី​

​បុរស​ស្រវឹងខួប​ចាប់រំលោភ​ស្រី​មួយរូប ខណៈ​ប្តី​មិន​នៅផ្ទះ​ចេញ​ទៅ​ផឹកស៊ី​

បាត់ដំបង ៖ កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំណុច​ដំណាក់​ចេក​ភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​។ ស្ត្រី​ម្នាក់​ពេល​ប្តី​ចេញ​ទៅ​ផឹកស៊ី​យូរពេក​ត្រូវ​បុរស​ម្នាក់​ស្រវឹង​ឡើង​ចាប់រំលោភ​សម្រេច​១​ដង​ដៅ​យ​គំរាម​អ្នក​ផ្ទះ​មិន​អោយ​ស្រែក ។​

​លោក​គឹម​វាសនា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បានអោយដឹង​ថា​បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​អុល​សុភ័ក្រ​អាយុ​២១​ឆ្នាំ​មាន​ទីកន្លែង​កំណើត​ភូមិ​ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វាឯម​ខេត្ត​កណ្តាល​។​បច្ចុប្បន្ន​ស្នាក់​បណ្តោះអាសន្ន​នៅ​ចំណុច​ដំណាក់​ចេក​ភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​។​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ​គស​អ អាយុ ១៨ ឆ្នាំ មាន​ប្តី​មិន​ទាន់​មាន​កូន ។​

​ឈ្មោះ អុល សុភ័​ក្រ ជន សង្ស័យ​បាន​សារភាពថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​បាន​ស៊ីផឹក​ជុំ​គ្នា​អស់​ស្រា​៥​លីត្រ ទើប​ឈប់​បែកផ្លូវ​គ្នា ។ ខ្លួន​ពេល​ស្រវឹង​បាន​នឹក​ដល់​នារី​រងគ្រោះ កាល​មិនទាន់​មាន​ប្តី បាន​លួច​ស្រលាញ់​នាង​ហើយ​នៅ​យប់​នោះ​ដឹង​ថា​ប្តី​នាង​ចេញ​ទៅ​ស៊ីផឹក​ខាងក្រៅ មិន​ទាន់​ចូល​ផ្ទះ​ទេ ក៏​បាន​ដើរ​សំដៅ​ទៅ​ផ្ទះ​នាង ។ ពេល​ឡើង​ដល់​ផ្ទះ នាង​បាន​ឃើញ​ឈ្មោះ ជិន សំអន​ជា​ឪពុកក្មេក​ជនរងគ្រោះ កំពុង​ស្រវឹង​ដែរ និង​ក្មេង​តូចៗ​៤​នាក់ ជា​ប្អូន​ក្មួយ​ជនរងគ្រោះ ដេក​ក្នុង​ម៉ុង​ជាមួយ​នាង ។ ពេលនោះ ខ្លួន​បាន​សម្លុត​អោយ​ឪពុកក្មេក​នាង​បិត​ភ្លើង​និង​ក្មេង​ទាំង​នោះ​កុំអោយ​ស្រែក បន្ទាប់មក​ខ្លួន​ក៏​អូស​ដៃ​នាង​ចេញពី​ក្នុង​ម៉ុង​មក​រំលោភ​ក្បែរ​ទ្វារ​ហូត​បាន​សម្រេច​១​ដង ។ ស្រាប់តែ​ពេលនោះ ឈ្មោះ វិន ភាព ជា​ម្តាយក្មេក​នាង​មក​ទាន់​បាន​ស្រែកឆោ​រឡោរ​ទាំងយប់ ខ្លួន​ភ័យខ្លាច​ពេក​ក៏​លោត​ចុះពីលើផ្ទះ​រត់​គេចខ្លួន​តែម្តង ។ លុះ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៤​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​អូរ​កណ្តោល​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​តែម្តង ។​

​បុរស​សង្ស័យ​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន កាលពី​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន និង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ដដែល​។​

​លោក គឹម វាសនា បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៤​ដ​ដែ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

2014_07_31f

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4418 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.