ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​រួម​សហការ​គ្នា​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​

កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​រួម​សហការ​គ្នា​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​

ផ្ទះ​១​ខ្នង​ទំហំ​៥​ម គុណ​៧​ម ត្រូវបាន​លោក​ឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ និង​លោក​វរៈ​សេនីយ៏​ត្រី លក វង្ស មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ព្រម​ជាមួយ​សហការ​រី​សាងសង់​ជូន​ប្រជា​ ពលរដ្ឋ​ក្រីក្រ​លំបាក​ស្ថិតនៅក្នុង​ភូមិ​ង​ន ឃុំ​ង​ន  ស្រុក សណ្តាន់ កាលពី​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ២០១៤!

លោក វរសេនីយ៍ត្រី លក វង្ស មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​សណ្តាន់​បានឲ្យ​ដឹង​ដែរថា ដោយ​មើលឃើញ​ពី ​ទុក្ខលំបាក កំសត់​វេទនា ក្រីក្រ​តោកយ៉ាក​របស់​លោកយាយ ឈ្មោះ ព្រំ រ៉េត អាយុ​៧២ ឆ្នាំ រស់​នៅក្នុង​ខ្ទម​កំសត់​ជាមួយនិង​ចៅ​ ​កំសត់​២​នាក់ ដែល​ត្រូវ​ម្តាយបង្កើត​ទុក​ចោល​រត់​ទៅ​យក​ប្តី​ថ្មី ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ដែល​ធ្លាប់​មាន​ជំងឺវិក​ល់​ចរិក​ពីមុន​មក​ផង​នោះ ក្លាយ ខ្លួន​ជា​មនុស្ស​ឆ្កួត​លី​លាលែង​ដឹង​ខុសត្រូវ​អ្វី​ទាំងអស់​នៅពេល​ដែល​រោគា​ធ្វើ​ទុក្ខ​ម្តងៗ ឲ្យតែ​មាន​សត្វឬ​ក៏​មនុស្ស​ទៅ​ជិត​គឺ​ចាប់បាន ហែក​ស៊ី​ឆៅ ។ ហេតុដូច្នេះ​ហើយ​បុរស​នោះ​ក៏​ត្រូវបាន​ឪពុកម្តាយ​ចាប់​ដាក់ច្រវ៉ាក់​កដៃ​កជើង ​កុំ​ឲ្យ​ដើរ​បង្ក​រឿង ព្រោះ​ពួកគាត់​គ្រាន់តែ​ ​ដើរ​សង់​ប្រាក់​គេ​ នៅ​ពេល​ណា​កូនប្រុស​សសៃរ​ប្រសាទ បង្ក​រឿងម្តងៗ​នោះ​ឡើង​ធ្លាក់ខ្លួន​ក្រលំបាក​តោ​កយា​ក​!​ឃើញ​ដូច្នេះ​លោក​ក៏​បាន​រាយការណ៍​ជូន លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះ​ជួយ​ទៅ​ដល់​គ្រួសារ ក្រីក្រ​នេះ​រួមមាន​ផ្ទះ​១​ខ្នង​ទំហំ​៥​ម គុណ​៧​ម ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​១០​លាន​រៀល ក្នុងនោះដែរ​ ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល លោក​ក៏​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិការ​ផ្ទាល់​ខ្លួន​បន្ថែម​ចំនួន​១០០$ រួម​ជាមួយ​អង្ករ​១០០​គី​ឡូ សារុង​៥ ក្រ​ម៉ា​២ កន្ទេល មុង ភួយ​ខ្នើយ ចាន​ឆ្នាំ ទឹកត្រី ទឹកស៊ីអ៊ីវ និង​សម្ភារៈ​ជាច្រើន​សរុប​៣៣​មុខ​ទៀត​ជូន​ដល់​លោកយាយ​!

​លោកយាយ​ឈ្មោះ ព្រំ រ៉េត អាយុ ៧២​ឆ្នាំ បានឲ្យដឹងថា ប្តី​របស់​គាត់បាន​ស្លាប់ ច្រើន​ឆ្នាំ​មក​ហើយ​សព្វថ្ងៃ​រស់នៅ​ជាមួយ​ចៅ​ ២​នាក់ ទី​១​ឈ្មោះ ជិន សៅ ប្រុស​អាយុ​៦​ឆ្នាំ និង​ទី​២.​ឈ្មោះ ចា​ន្ធី ភេទ​ស្រី អាយុ​៣​ឆ្នាំ ក្នុង​ខ្ទម​តូច​នេះ គឺជា​កម្ម​សិទ្ធ​ិរបស់​ដន្លង​ ​គាត់ ឈ្មោះ កែវ ទិត និង​ប្រពន្ធ​ឈ្មោះ អ៊ុង ហ៊ឺ នៅក្នុង​ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ដែល​មាន​កូន​វិកល​ចរិក​កំពុងជាប់​ច្រ​វ៉ាក់ ហើយ​ក៏​ត្រូវ​ជា​កូនប្រសារ​ប្រុស​របស់​លោកយាយ​ផងដែរ​!​បន្ទាប់​ពី​លោកយាយ​បាន​ទទួល​នូវ​ផ្ទះ​ព្រម​ជាមួយ​និង​សម្ភារៈ​ទាំងអស់​នេះ​ហើយ​មានចិត្ត​ត្រេកអរ​ឥ​ឧបមា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ដោយ​មិន​នឹកស្មាន​សោះ​ថា​នៅក្នុង​ចាក​ជីវិតចុងក្រោយ​លោកយាយ​បាន​សម្រាន​យ៉ាងល​ក់​ស្កប់ស្កល់​នៅលើ​ផ្ទះ​ដ៏​សម្រមស​ម្រាប់ជីវិត​យ៉ាង​ដូច្នេះ​សោះ ហើយក៏​បាន​លើ​ម្រាមដៃ​ទាំង​១០​សូម​បួងសួង​ ​ដល់​អស់​វត្ថុ សក្តិ​សិទ្ធ​ក្នុង​លោក សូមមេត្តា​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កង​រាជ​អា​ ​វុ​ធ​ហត្ថ​ខេត្តកំពង់ធំ និង​លោក វរសេនីយ៍ត្រី លក វង្ស មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​សណ្តាន់ ព្រមទាំង​សហការី​ដែល​​បាន​ជួយ​សាងសង់​ផ្ទះ​និង​ពាំនាំ​មក​នូវ​សម្ភារៈ​ជាច្រើន​ជូន​ដល់​គាត់​ដែល​កំពុងតែ​មាន​ទុក្ខ​លំបាក​វេទនា​!

​ជាមួយគ្នានេះ​ដែរ​លោក​វរ​សេ​នីយ៏ឯក ឈាង សុខុម មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៏ត្រី ហង្ស ថុល ក៏​បាន​មានប្រសាសន ​សំណេះ សំណាល​ថា​ដោយ​ទទួលបាន​បទបញ្ជា​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​បណ្តា​អង្គភាព​កង​រាជ​អា​វុ​ធ​ហត្ថ​ទូទាំងប្រទេស​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជូ​ប​ការលំបាក​ខ្វះខាត នោះ​លោក មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​សណ្តាន់​ក៏​មាន​គំនិត​ជួយ​សង់ផ្ទះ​១​ខ្នង ដែល​មាន​ទំហំ​ទទឹង ៥​ម៉ែត្រ និង បណ្តោយ ៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស័​ង្ស​ស័ង្កសី រួមជាមួយ​និង​អំណោយ ថវិការ គ្រឿងឧបភោគ​បរិភោគ និង​សំភារៈ​ប្រើប្រាស់​ទាំងអស់នេះ​ជូន​ដល់ លោកយាយ សូម​លោកយាយ​ថែរក្សា និង​ប្រើប្រាស់​ឲ្យបាន​សម្រម​ទៅ​តាម​សេចក្តីត្រូវការ​របស់​លោកយាយ​ចុះ​ ៕

 

2014_07_31d (2) 2014_07_31d 2014_07_31d (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.