ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នៅ​ក្រុង​ប៉ោយប៉ែ​ត​សព្វថ្ងៃ​ខ្លះ​ភាព​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​០៥

នៅ​ក្រុង​ប៉ោយប៉ែ​ត​សព្វថ្ងៃ​ខ្លះ​ភាព​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​០៥

ក្រុង​ប៉ោយប៉ែត​ ÷ ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​លើ​ដងផ្លូវ​ជាតិ​លេខ​ ០៥ ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ​ដែល​កើតចេញ​ពី​ការចត​ម៉ូតូ​ នឹង​ម៉ូតូ​កង់​បី​ ដើម្បី​ចាប់​ដណ្ដើម​ម៉ូយ​ចុះ​ពី​រថយន្ដក្រុង ​បាន​កើត​មាន​ភាព​ប្រសេចប្រសាច ​យ៉ាង​អនាធិបតេយ្យ​បំផុត​ការប៉ះពាល់​ដល់​ សណ្ដាប់ធ្នាប់​ធ្វើឱ្យ​អ្នកដំណើរ​ រអ៊ូរទាំ​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ សមត្ថកិច្ច​ពិសេស​ អាជ្ញាធរ​ក្រុង​គួរ​មាន​វិធានការ ​ណាមួយ​ហើយ ។​

​ការចត​រថយន្ត​តូចធំ ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​បែប​អានាធិបតេយ្យ​តាម​ចាប់​ដណ្ដើម​ម៉ូយ​ជា​អ្នកដំណើរ​ដែល​ចុះ​ពី​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ដែល​មាន​ទីតាំង​តាម​ដង​ផ្លូវជាតិ​លេខ​០៥​ហើយ​បញ្ហា​ខាងលើ​នេះ​ធ្វើឱ្យ​អ្នកដំណើរ​ធ្វើការ​រអ៊ូរទាំ​រាល់ថ្ងៃ​ផងដែរ​។​

​សូម្បី​តែ​ការចត​យានយន្ដ​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​ចាប់​ដណ្ដើម​ម៉ូយ​ពលករ​ចំណាកស្រុក​ប្រថុយប្រថាន​ខុសច្បាប់ ទៅតាមរ​រយះ​ក្រុម​មេខ្យល់ ដែល​ត្រូវបាន​ភាគី​ថៃ សមត្ថកិច្ច​ចាប់បញ្ជូន​មក​កាន់​អាជ្ញាធរ​ខ្មែរ បញ្ជូន​មកកាន់​មាតុភូមិ​កម្ពុជា​វិញ ឱ្យ​ប៉ូលិស​អន្ដោរ​ប្រវេសន៍​នៅក្បែរ​ចំណត​រង្វង់​មូល​ច្រក​ទា្វរ​អន្ដរជាតិ​ប៉ោយ​ប៉ែត និង​នៅ​ចំណុច​ផ្សារ​មង្គល​ថ្មី ជាដើម ក៏​ដូចគ្នា​ដែរ​គឺ​ការចាប់​ដណ្ដើម​ម៉ូយ​ពលករ​ប្រទីងប្រទង់​ពេញតាម​ដងផ្លូវ​ហើយ​ត្រូវ​គេចត​លើ​ដងផ្លូវ​ជាតិ​លេខ​០៥​ប្រៀបដូចជា​ចំណតរថយន្ដ​ទៅ​ហើយ​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​រហូត​អាច​ដល់​ការកក់ស្ទះ​ផងដែរ​។​

​បើ​តាម​ការអះអាង​ពី​ភ្ញៀវ​អន្តរជាតិ ជន​កាណាដា ប្រាប់ថា រូបគាត់​បាន​ឆ្លងកាត់​ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ពេល​គាត់​បាន​មកដល់​ចំណុច​រង្វង់​មូល ឃើញ​រូបភាព​គ្មាន​សណ្តាប់ធ្នាប់ រថយន្ត ម៉ូតូ​ចត ត្រៀបត្រា​ពេញ​តែ​ដងផ្លូវ​ជាតិ ហាក់បី​ជា​គ្មាន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ រៀប​សណ្តាប់ធ្នាប់​សោះ រហូត​រូប​គាត់​ប៉ិះ នឹង​ត្រូវ​រថយន្ត​បុក​ពីក្រោយ ព្រោះ​តែ​គាត់​សម្លឹង​រកមើល​រថយន្ត​តាក់ស៊ី ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​មើល​ប្រាសាទ​អង្គ​វត្ត​ដែល​ល្បីល្បាញ​ពេញ​សកលលោក​យើង​នេះ ។ រូបគាត់​បាន​បន្តថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​រូបគាត់​បាន​មក​កាន់​ប្រទេស​កម្ពុជា និង​ជា​លើក​ដំបូង​ដែរ ឃើញ​ចំណុច​រង្វង់​មូល​នេះ​គ្មាន​សណ្តាប់ធ្នាប់​សោះ ធ្វើឲ្យ​រូបគាត់​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្រែកប្រាប់​អ្នកសារព័ត៌មាន​ថា សូម​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ផង សព្វថ្ងៃនេះ​គឺ​មាន​ការកក់ស្ទះ​ចរាច​រណ៍ និង​ការចត​រថយន្ត គ្មាន​សណ្តាប់ធ្នាប់ ជា​ពិសេស​រថយន្ត​ប្រភេទ​យី​ឌុប ចត​តាមផ្លូវ​បេតុង ផ្លូវជាតិ​លេខ​៥ គ្មាន​ការយោគយល់​ពី​សុវត្ថិភាព​ចំពោះ​ប្រជាពលរដ្ឋ​អ្វី​សោះ គាត់​បាន​សំណូមពរ​ឲ្យ​លោក អាត់ ខែម ជា​ស្នងការ​ខេត្ត​ទើបតែ​ឡើង​ថ្មី មេត្តា​គិតគូរ​ពី​បញ្ហា​ខាងលើនេះ កុំ​ពេល​បាន​ឡើងកាន់​តំណែង​ហើយ​ជា​ស្នងការ​ខេត្ត មិន​គិត​ពី​បញ្ហា​ទាំងអស់​នេះ ពួកគាត់​បាន​បន្ត នៅក្នុង​ខេត្ត​បន្ទាយមានជ័យ គេ​សង្កេតឃើញថា បទល្មើស ជាច្រើន ដូចជា ការ​លួច​នាំ​ចូល ចេញ​ឆ្លងដែន​ខុសច្បាប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ ហ្គេម​អ៊ី​ន​ធ័រណេ​តរាប់​សិបកន្លែង ជាពិសេស​ការ​លួច​ឆក់ ប្លន់ គ្រឿងញៀន​កំពុង​តែ​រីកដុះដាល​ឡើង​វី​ញ ជាង​កាលសម័យ​លោក ខេង ស៊ុំ អតីត​ស្នងការ​ខេត្ត​បន្ទាយមានជ័យ មិនសូវ​មាន​បទល្មើស​ខាងលើ​ច្រើនជាង​នោះ​សោះ គឺមាន​តែ​បង្ក្រាប​ជារឿយៗ ជាពិសេស​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។

​ជាពិសេស​ទៅ​ទៀត​ផង​ថា​ចំណែក​លោក សៅ សា​រឿង​នាយ​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​គួរតែ​មើល​ពី​បញ្ហា​ខាងលើ​ខ្លះ​ផង​ប្រហែលជា​រូប​លោក​បាន​ទទួល​ចំណែក​ក្នុង​ចត​យានយន្ត ម៉ូតូ និង​ម៉ូតូ​កង​បី​ទាំងនេះ​ហើយ​មើលទៅ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​អ្នកដំណើរ​បាន​ទទួល​សុំឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​មេត្ដា​ជួយ​មាន​វិធានការផង​កុំ​បណ្ដោយ​ឱ្យ​នៅ​បែប​ហ្នឹង​ព្រោះ​ជា​ច្រកទ្វារ​អន្តរជាតិ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

2014_07_31b (1) 2014_07_31b (2) 2014_07_31b (3) 2014_07_31b (4) 2014_07_31b (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.