ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយសារ​តែ​គ្រាប់កាំភ្លើង ខណៈ​សមត្ថកិច្ច​ដេញ​បង្ក្រាប​បទល្មើស​

​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយសារ​តែ​គ្រាប់កាំភ្លើង ខណៈ​សមត្ថកិច្ច​ដេញ​បង្ក្រាប​បទល្មើស​

ខេត្ត​ក្រចេះ ៖ ការណ៍​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ប្រតិបត្តិការ បង្ក្រាប​រថយន្ត​ដឹក  ឈើ​មួយ​គ្រឿង​របស់​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ដែល​អ្នកស្រុក​នឹកស្មានថា​ជា​សង្គ្រាម ដោយ​ស្នូរ​គ្រាប់កាំភ្លើង  លាន់លឺ​រំពង​នា​ពាក់កណ្តាល អាធ្រា​តុ  ឈានចូល​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ ២០១៤ គឺ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ករណី​ផ្ទុះអាវុធ​ជា លើក​ទី​បី​នៅក្នុង​ស្រុក​ស្នួល លើ​ការចុះ​បង្ក្រាប បទល្មើស​ការដឹកជញ្ជូន​ឈើ​របស់​លោក​ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

​ស្ត្រី​សរសៃ​ខ្ចី​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់​ដោយ សារ​តែ​គ្រាប់កាំភ្លើង ខណៈពេល​កំពុង​អង្គុយ​បំ​បៅដោះ ទារក​ជាង​ពីរ​ខែ​នៅ​លើ​ផ្ទះ បន្ទាប់ពី​មាន​ការផ្ទុះអាវុធ ជា​ច្រើន​គ្រាប់​របស់​ស្ថាប័ន​អយ្យការ​ខេត្ត ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​មួយ​គ្រឿង​នៅ​វេលា​ពាក់កណ្តាល​អធ្រាត​។​

​ហេតុ​ការណ៏ផ្ទុះអាវុធ​ជា​លើក​ចុងក្រោយ​បានកើ​ត​ឡើង កាលពី​វេលា​ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៥ កក្កដា នៅ​ចំណុច​ទីប្រជុំជន​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ គឺ​ត្រូវ​គេ​រាយការណ៍​ថា បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​រហូត​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​បាន​រងរបួស ដោយសារ​គ្រាប់កាំភ្លើង​ទាំង​មិន​ដឹង​ខ្លួន​។​

​លោក​អនុ​សេ​នីយ៏ទោ ជា ជាន នាយប៉ុស្តិ៍​រដ្ឋបាល​ស្វាយជ្រៈ បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ាល រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្វាយជ្រៈ ស្រុក​ស្នួល មាន​កូន​ពីរ​នាក់ ស្រី​ម្នាក់ និង​ជា​ស្ត្រី​សរសៃ​ខ្ចី ទើបតែ​មាន​កូនប្រុស​ម្នាក់​ទៀត​អាយុ​ជិត​២​ខែ​។ លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​ថា កាលពី​យប់​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ងើប​អង្គុយ​បំបៅ​ដោះ​កូន​នៅលើ​ផ្ទះ​មាន​ទីតាំង​ជិត​កន្លែងកើតហេតុ​ចំងាយ​ជាង​១៥​ម៉ែត្រ ចំណែកឯ​ក្រុម​គ្រួសារ មាន​ចំនួន​៧ នាក់​ទៀត​កំពុង​ដេក​នៅលើ​ផ្ទះ ។​

​ស្ត្រី​រងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​កំភួនដៃ​ខាងស្តាំ ធ្លាយ​ចេញ​មក​ស្មា​ខាងឆ្វេង បណ្តាលឲ្យ​របួសធ្ងន់​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា កាលពី​វេលា​ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៥ កក្កដា គឺ​មាន​ការផ្ទុះ​អាវុធ​ខ្លី​ជា​ច្រើន​គ្រាប់​ផ្អើល​អ្នកភូមិ ក្នុង​ប្រតិបត្តិការណ៏​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​ធ្នង់​មួយគ្រឿង របស់​ស្ថាប័ន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​និង​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​។​

​ក្នុង​ស្ថានភាព​ដ៏​តានតឹង​ដែល​បាន​អូសបន្លាយ​ពេល​ជាង​១​ម៉ោង​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ឈ្មួញ​ដឹក​ឈើ ក៏​ត្រូវ​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ រហូត​បង្កឲ្យមាន ស្ត្រី​អ្នកភូមិ​នៅក្បែរនោះ​ម្នាក់​រងរបួស​ធ្ងន់ ។​

​បន្ទាប់ពី​មាន​ការផ្ទុះអាវុធ​ក្នុង​សមរភូមិ​ចាប់​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ធ្នង់​មួយគ្រឿង​នេះ គឺ​ត្រូវបាន​ចាប់​បង្ក្រាប​រួមទាំង​មនុស្ស​ពីរ​នាក់​ទៀត មាន​ម្នាក់​ជា​អ្នកបើកបរ​និង​ព្រូ​រថយន្ត នាំខ្លួន​មក កាន់​ទី​បញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ទាំងយប់ ៕
​ដោយ ៖ ពិ​សុទ្ធ​

 

2014_07_31c (1) 2014_07_31c (2) 2014_07_31c

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 3013 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.