ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើស​នេសាទ​នៅក្នុង​ស្រុក​កំពង់​លែង​កើត​មាន​ពេញបន្ទុក​នា​រដូវ​បិទ​នេសាទ លោក ពុំ សុផល លោក តាត ស៊ី​ហាក់ និង​លោក សេង ប៊ុន​ឈឿន អសមត្ថភាព​បង្ក្រាប​

បទល្មើស​នេសាទ​នៅក្នុង​ស្រុក​កំពង់​លែង​កើត​មាន​ពេញបន្ទុក​នា​រដូវ​បិទ​នេសាទ លោក ពុំ សុផល លោក តាត ស៊ី​ហាក់ និង​លោក សេង ប៊ុន​ឈឿន អសមត្ថភាព​បង្ក្រាប​

ខេត្ត​កំពង់ឆ្នាំង​ ៖ រដូវ​បិទ នេសាទ​សម្រាប់​ការនេសាទ សិប្បកម្ម​ត្រូវ​កំណត់​ដូច​ខាង ក្រោម​ ៖ ១-​ចាប់ពី​ថ្ងៃ​ទី ០១ ខែមិថុនា ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ចំពោះ​ដែន​នេសាទ​ទឹក  សាប​ដែល​ស្ថិតនៅ​ខាងជើង​ខ្សែ ស្រប​ទន្លេចតុមុខ (​រយៈ​ទទឹង ១១.៣៣.២៥៩​ជើង​), ២-​ចាប់ ពី​ថ្ងៃ​ទី ០១ ខែកក្កដា ដល់​ថ្ងៃ​ទី  ៣១ ខែតុលា ចំពោះ​ដែន​នេសាទ  ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង ខ្សែស្រប​ទន្លេចតុមុខ​(​រយៈ​ទទឹង ១១.៣៣.២៥៩​ជើង​) ។​

​រដ្ឋបាល​ជលផល​ត្រូវ​ទទួលបន្ទុក​ស្រាវជ្រាវ​និង​តាមដាន​រដូវ ត្រី​ពង​កូន រដូវ​នេសាទ​សម្រាប់ តំបន់​ឬ​ប្រភេទ​ធនធាន​ជលផល ដទៃទៀត ។ រដូវ​ត្រី​ពង​កូន រដូវ នេសាទ​សម្រាប់​តំបន់​ឬ​ប្រភេទ ធនធាន​ជលផល​ដទៃទៀត ត្រូវ  កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង នេសាទ ។ ស្រុក​កំពង់​លែង​មាន ឃុំ​ផ្លូវ​ទូក ឃុំ​ប្រឡាយ​មាស ឃុំ ច្រ​ណូក បច្ចុប្បន្ននេះ ឃុំ​ទាំង​បី ខាងលើ​កំពុងតែ​កើត​មាន​បទ ល្មើស​នេសាទ​ត្រី​ខុសច្បាប់​យ៉ាង ពេញ​បន្ទូកនារ​ដូវ​បិទ​នេសាទ គឺ ទុក សម្រាប់​ត្រី​ពង​កូន ។ ឧ​ប​-  ក​រណ៍​ពួកគេ​នេសាទ​នោះ​មាន ដូចជា របាំង (​ល​បណ​រ៉ាវ​) ចាប់ពី ២០០​ម៉ែត្រ ទៅ ៥០០ ម៉ែត្រ​នៅ​ចំណូ​ច​ក្បាលកោះ​ទន្លា  ចំ​ណុ​ចុង​ភូមិ​ផ្លូវ​ទូក ចំណុច​ឡូតិ៍ លេខ ១ ចំណុច​ភូមិ​ថ្នល់​ឈើ  ទាល ចំណុច​បឹង​ឡេវ ចំណុច ប្រគាប ចំណុច​គន្លង​មួយរយ  ចំណុច​វាលភក់ ចំណុច​អន្លង់  ក​ញ្ចុះ ចំណុច​ស្លាបកុក​តូច និង ចំណុច​ដូនតី ។ រីឯ​នៅ​ភូមិ  ច្រ​ណូក ឃុំ​ច្រណូក ស្រុក​កំពង់ លែង​វិញ​នោះ​មាន​ក្បាល​ម៉ូទ័​រ  ឆក់​ត្រី​ដែល​ប្រពៃណី​របស់​ពួក គេ​ថា ឆក់​ជា​លក្ខណៈ​គ្រួសារ  នោះ​មាន​ចំនួន ៦០០​គ្រឿង  ឯណោះ គឺ​ឆក់​ត្រី​ទាំង​រដូវ​ទឹក  ឡើង និង​ទឹក​ស្រក​ទៅវិញ ។  ការ ប្រព្រឹត្តទៅ​ដោយ​រលូន​នោះ  ពួកគេ​បាន​បង់លុយ​ឱ្យ​ប៉ូលិស ប៉ុស្តិ៍​ក្នុង ១​ខែ ស្មើ ១០​ម៉ឺន​រៀល  រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៀត  ផង​នេះ​គឺ​បាន​(​ទូរលេខ​ពី​ប្រជា ពលរដ្ឋ​) ។

​ដោយ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជលផល ជើង​ចាស់​ម្នាក់​បាន​បង្ហើ​ប​ឱ្យ​អ្នក យក​ព័ត៌មាន​យើង​ដឹង​ថា​បទ ល្មើស​នេសាទ​ត្រី​នៅ​ក្នុង​រដូវ​បិទ នេសាទ​នេះ​សព្វ​ថ្ងៃ​ត្រូវ​បាន​ក្រុម អ្នក​រុញ​ជន​កំពុងតែ​រត់​ការបង់ លុយ​ឱ្យ​ជំនាញ​ជលផល​មាន ឈ្មោះ ចាំង យ៉ាំង​កេ​, ចាំង  យ៉ាំង​គូ មានឈ្មោះ ទឹង​, ងៀរ   ជ្រី​វ​, យូ​, បាក និង​ឈ្មោះ អ៊ឹង  ជា​អនិកជន​វៀតណាម ។ ប៉ុន្តែ លោក សេង ប៊ុន​ឈឿន នាយ  ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង  ពុំទាន់​បាន​យល់ព្រម ពីព្រោះ លុយ​ស្តើង​ពេក ។ ម្យ៉ាងទៀត  ឈ្មោះ ចាំង យ៉ាំង​កេ និង ចាំង  យ៉ាំង​គូ​ដែល​ជា​មេខ្លោង​ប្រព្រឹត្ត បទល្មើស​ដុះ​ស្លែ គឺ​គ្មាន​គូ​ប្រៀប  នៅក្នុង​អាណាចក្រ​កំពង់ឆ្នាំង  និង​ត្រៀម​ចេញ​ទៅ​រុញ​ជន​នៅ តំបន់​ទន្លេសាប​ខាងមុខនេះ ហើយ ។ តែ​មុខ​ជន​មាន​បំពាក់  ឧបករណ៍​ឆក់​ត្រជាក់​ទៀតផង ដែរ ។ ពួកគេ​ចំណាយ​លុយ​រត់  ការ​ពី ៦​ពាន់​ដុល្លារ ទៅ ៧​ពាន់  ដុល្លារ ទើប​ធ្វើ​បាន ។

​ប្រភព​ដដែល​បាន​បន្ត​ទៀត  ថា លោក ពុំ សុផល នាយ  សង្កាត់​ជលផល​, លោក តាត  សីហា​ក់ នាយរង​ផ្នែក​ត្រូតពិនិត្យ  គឺជា​មនុស្ស​ដៃស្តាំ​របស់លោក  សេង ប៊ុន​ឈឿន ដែល​គេ​ឱ្យ  រហ័ស្ស​នាម​ថា “ ចាំង យ៉ាំង ហោ​”​ឈ្មោះ​២​នាក់​ខាងលើ​នេះ  ប៉ិនប្រសព្វ​ខាង​ប្រមែប្រមូល  លុយ​យក​មក​សែនព្រេន​ឱ្យ​លោក  សេង ប៊ុន​ឈឿន ផងដែរ ទើប ស្ងាត់ស្ងៀម ។

​យោង​តាម​ច្បាប់​ស្តីពី​ជល  ផល​ត្រង់​ជំពូក ៥ មាត្រា ២១  ហាមឃាត់​ការផលិត ការទិញ  ការលក់​ការដឹក​ជញ្ចូន​ការរក្សា ទុក​ឧបករណ៍​ឆក់​ស្បៃ​មុង​គ្រប់ ប្រភេទ អួន​អូស​គូរ ឈិប​យន្ត  និង​អួន​អូស​ទឹកសាប​ក្នុង​បំណង ធ្វើ​នេសាទ ។ ប្រជាពលរដ្ឋ  ទូទាំង​ខេត្ត​កំពង់ឆ្នាំង​បានធ្វើការ រិះគន់​លោក ពុំ សុផល និង លោក តាត សីហា​ក់ យ៉ាង​ចំៗ ថា យប់​ថ្ងៃ​ជាប់រវល់ ត្រួតពិនិត្យ  ហ្វូង​មច្ឆជាតិ​កំពុង​តែ​ចូល​ពង​កូន នៅក្នុង​លប​ណ​រ៉ាវ​ដូច​ភ្លៀងរលឹម អញ្ចឹង ។ ពាក្យចាស់​ពោល​ថា  មនុស្ស និង​ប្រាក់ យក្ស​និង​សាច់  “​លុយ​ជា​ថ្នាំ​ពិស​ដ៏​សាហាវ  លុយ​ជា​ជ័រកាវ​ស្អិត​ជាប់​ប្រាណ  លុយ​ជា​គ្រូ​ឆ្មប​យ៉ាង​ចំណាន  លុយ​ជា​ក្តារ​ស្ពាន​ឆ្លងឧ​បកស​គ្គ   លុយ​ជា​អន្ទាក់​របស់​ព្រាន លុយ ជា​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម ឆ្ងាញ់ លុយ​ជា​សម្លាញ់​យ៉ាង ជិតស្និទ្ធ លុយ​ជា​មន្ត្រី​ថ្នាក់​ថ្នម ចិត្ត លុយ​ជា​ខ្សែរឹត​របស់​ព្រាន  លុយ​ជា​សត្រូវ​នឹង​អ្នកក្រ លុយ ជា​មិត្ត​ល្អ និង​អ្នកមាន លុយ​ជា សន្ទូច​ស្ទូច​អ្នក​ឃ្លាន លុយ​ជា  ជើងពាន​ទ្រ​ឱ្យ​ខ្ពស់ លុយ​ជា​អ្នក  ធ្វើឱ្យ​ខូច​ឈ្មោះ លុយ​ជា​អ្នក  ជម្លោះ ក៏​ជា​អំពើ​លោភលន់ ដែរ​”? ។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា ឯក ឧត្តម អ៊ុក រ៉ាប៊ុន និង​ចាត់ការ រឹតបន្តឹង​ដល់​មន្ត្រី​ជលផល​ស្ទើរ ភ្លើង​ខាងលើនេះ ជាក់​ជា​មិន  ខាន​ឡើយ បើ​ហ៊ាន​ទុក​យូរ​គឺ​ខូច  ពូជ​ជលផល​អស់ហើយ​ទាន ប្រុស ! ៕
​ដោយ​ ៖ ឃ្លាំង​មឿង​

 

2014_07_28b (1) 2014_07_28b

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.