ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប៉ូលិស​ឆែក​ចាប់​ម៉ូតូ​អត់​ពន្ធ​កក្រើក​ក្រុង ប៉ោយប៉ែ​ត​យក​ទៅ​រក្សា​ទុក​តែ​មិន​បញ្ជូន​មក​គយ​

​ប៉ូលិស​ឆែក​ចាប់​ម៉ូតូ​អត់​ពន្ធ​កក្រើក​ក្រុង ប៉ោយប៉ែ​ត​យក​ទៅ​រក្សា​ទុក​តែ​មិន​បញ្ជូន​មក​គយ​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំ  ដែន​កម្ពុជា​ថៃ​បាន​សម្តែង​នូវ​ក្តី ព្រួយបារម្ភ​ចំពោះ​សកម្មភាព​អ្នក រកស៊ី​ម៉ូតូ​ក្តៅ​គេច​ពន្ធ​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រករបៀង នានា​ក្នុង​ខេត្ត​បន្ទាយ​មា​ជ័យ​មក លក់​នៅលើ​ទីផ្សារ​កម្ពុជា ។ ម៉ូតូ គេច​ពន្ធ​ទាំងនោះ​សុទ្ធសឹងតែ ប្រភេទ​ម៉ូតូ​សេរី​ថ្មី​ពេញនិយម​ដូច ជា ស្កូ​ពី អាយ​ខុន ភី​ស៊ី​អិច ឃ្លិក  និង​អេ​ហ្សិត​ជាដើម ៘​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា ក្នុង​១​យប់ៗ​មាន​ការនាំ  ចូល​មិនតិចជាង ៥០​គ្រឿង​នោះ  ទេ ចំណែក​ក្រុម​អ្នករកស៊ី​ម៉ូតូ  ក្តៅ​បាន​ទម្លាយ​ឱ្យដឹងថា ម៉ូតូ  សេរី​ទំនើប​ដែល​នាំចូល​ពីប្រ​- ទេស​ថៃ​នោះ​មាន​តម្លៃ​យ៉ាង ទាប​បំផុត​ក៏​ត្រឹម ៣៧.០០០ បាត ទៅ​៥​ម៉ឺន​បាត​ដែរ ទៅតាម  សេរី​របស់​វា ។ ហើយ​ច្រករបៀង  ដែល​នាំចូល​ម៉ូតូ​រួច​ពន្ធ​បាន​ទាំង នោះ​មាន​របៀង​ស្រុក​មេ​ឡៃ  ត្រង់​ចំណុច​ទន្សាយ​អើត ស្ថិត  ក្នុងភូមិ​ទន្សាយ​អើត ឃុំ​ទួល​ពង្រ  ស្រុក​មេ​ឡៃ ខេត្ត​បន្ទាយ​មាន  ជ័យ ហើយ​មួយចំនួន​ទៀត​នៅ តំបន់​បឹង​ត្រកួន​ស្រុក​ថ្ម​ពក ស្រុក ស្វាយចេក និង​ស្រុក​អូរជ្រៅ រួម ទាំង​ក្រុង​ប៉ោយប៉ែ​ត​មួយចំនួន ផងដែរ ។ ចំណែក​ក្រុម​អ្នករកស៊ី  ម៉ូតូ​ក្តៅ​ទាំងនោះ​បាន​បង្ហើប​មក ថា ម៉ូតូ ១ គ្រឿង ពួកគេ​ត្រូវ   រៀបចំ​សួយ​អាករ​ជូន​សមត្ថកិច្ច គ្រប់​ស្ថាប័ន​មាន​ទាំង​ប៉ូ​លី​សេដ្ឋ កិច្ច​ខេត្ត​ផងដែរ ហើយ​កាដូ  នោះ​មិន​ក្រោម​ពី ៥០​ដុល្លារ​ទេ  ក្នុង​១​គ្រឿងៗ បើ​មិន​ស៊ក​សៀត  ខ្លះ​ទេ​មុខ​ជា​ត្រូវ​ចាប់​ផាក់ពិន័យ ធ្ងន់​ក​ហើយ ។​

​ចំពោះ​កាតព្វកិច្ច​ពន្ធ​រដ្ឋ  ដែល​ត្រូវ​បង់​នោះ​ម៉ូតូ​១​គ្រឿង តម្លៃ​ស្មើ និង​២,៨០០,០០០  រៀល​(​ពីរ​លាន​ប្រាំបី​សែន​រៀល​) ជិត​៧០០​ដុល្លារ​នេះ បើ​គិត​ជា  មធ្យមភាគ ១​ឆ្នាំ ម៉ូតូ​គេច​ពន្ធ  ដែល​មន្ត្រី​គយ​បង្ក្រាប​បាន​ពី ឈ្មួញ​ស្មើ​និង​៧២០​គ្រឿង ។

​ដូច្នេះ​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ  បានមក​ពី​ការបង្ក្រាប​លើ​ម៉ូតូ​រួច ពន្ធ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ នោះ​ស្មើ​និង​៥០៤០០០​ដុល្លារ  សហរដ្ឋអាមេរិក​ក្នុង​១​ឆ្នាំ នេះ  បើ​តាម​ការអះអាង​ពី​មន្ត្រី​គយ ក្រសួង​ខាងលើ ។​    ​

​គេ​បាន​សង្កេតឃើញ​ម៉ូតូ  គេច​ពន្ធ​ចេញ​តាម​ច្រករបៀង នានា ក្នុង​ខេត្ត​បន្ទាយមានជ័យ  និង​តាម​បណ្តា​ស្រុក​ជាប់​ព្រំដែន  មួយចំនួន​ទៀត​ហើយ​ក្រុម​ឈ្មួញ លក់​ម៉ូតូ​ទាំងនោះ​ភាគច្រើន​លួច សិះ​ស៊ុះ​ជា​មួយមន្ត្រី​ប៉ូលីស​ខេត្ត បន្ទាយមានជ័យ​ដែល​គ្រប់គ្រង ដោយ​លោក​ស្នងការ អាត់ ខែម   និង​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់  ដើម្បី​នាំ​ផ្លូវ​គេចពន្ធ​ម៉ូតូ​ហើយ យកលុយ​ទៅ​ចែក​គ្នា​ដែល​ធ្វើឱ្យ បាត់បង់​ប្រាក់ចំណូល​ចូល​រដ្ឋ​យ៉ាង ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ។​

​មតិ​នានា​ជាច្រើន​បាន​លើក  ឡើង​ថា ច្រករបៀង​ដែល​នាំ  ទំនិញគេចពន្ធ​ខុសច្បាប់​តាម ច្រករបៀង​ម៉ាឡៃ និង​ច្រក  របៀង​អូរ​បី​ជាន់​ច្រក​ប៉ូលិស​វរៈ ព្រំដែន​គោក​លេខ ៨៩១ ដែល គ្រប់គ្រង​ដោយ ហាំ វណ្ណៈ បើក ភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​រត់ ពន្ធ​ខុស​ច្បាប់​ដូចជា ម៉ូតូ​គេច​ពន្ធ  ហ្គាស ខោអាវ​គីប ជ្រូក មាន់  ទា និង​ទំនិញគេចពន្ធ​ផ្សេងៗ ជាច្រើន​ថែមទៀត ។

​ក្នុង​ការឆ្លើយតប​ទៅនឹង  ការរិះគន់​ពី​អំពើ​ពុករលួយ​ជា ប្រព័ន្ធ​របស់​មហាជន​ទើប​នៅ ម៉ោង ៨ ៖៣០​នាទី​ព្រឹក ថ្ងៃទី  ០៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត នៅ​ចំណុច​ទីតាំង​ផ្សេងគ្នាៗ​ក្នុង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ  មានជ័យ មាន​ក្រុម​ប៉ូលិស​បង្ក្រាប  បទល្មើស​ក្រសួងមហាផ្ទៃ​សហ ការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​នៃ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ មានជ័យ​ដែល​លោក អាត់ ខែម  ទើប​មក​កាន់​តំណែង​ជា​ស្នងការ ថ្មី​បាន​ចុះបង្ក្រាប​ម៉ូតូ​គេចពន្ធ  នៅ​តាម​ដេប៉ូ​លក់​ម៉ូតូ​ក្នុង​ក្រុង ប៉ោយ​ប៉ែត ។​

​ប៉ូលិស​បាន​រឹបអូស​ម៉ូតូ​គេច​ពន្ធ​បាន​ជាច្រើន​គ្រឿង​យកទៅ ទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ដើម្បី​បញ្ជូន​ទៅ  ឱ្យ​ស្ថាប័នគយ​និង​រដ្ឋាករ​ខេត្ត វាយតម្លៃ​ពន្ធ​និង​ផាកពិន័យ​ទៅ តាម​ច្បាប់​តែ​មកទល់ពេលនេះ ម៉ូតូ​ទាំង​នោះ ពុំ​ទាន់​ត្រូវបាន បញ្ជូន​មក​កន្លែង​គយ​នៅឡើយ  ពុំ​ដឹង​លោក អាត់ ខែម មាន បញ្ហា​អ្វី​បានជា​ពុំ​ព្រម​បញ្ជូនទៅ នោះឡើយ ។​

​សារព័ត៌មាន​ថ្ងៃនេះ​មិន  អាច​សុំ​ការពន្យល់​ពី​លោក អាត់  ខែម ស្នងការ​ខេត្ត​បន្ទាយ​មាន ជ័យ​បាន​ឡើយ តែ​នឹង​ព្យាយាម  សុំ​ការបំភ្លឺ​នៅ​លើក​ក្រោយ ៕

2014_07_28b (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.