ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧក​​ញ៉ា​​ ល័ក្ស​​ នាំ​​​ប្រេង​​គេច​​ពន្ធ​​ ចូល​តាម​​​ច្រក​​​ដាក់​​​​ដាំ​​​ បណ្តា​ល​​ឲ្យ​​ រដ្ឋ​​បាត់​​បង់​​ ចំ​​ណូល​​ពន្ធ​​​

ឧក​​ញ៉ា​​ ល័ក្ស​​ នាំ​​​ប្រេង​​គេច​​ពន្ធ​​ ចូល​តាម​​​ច្រក​​​ដាក់​​​​ដាំ​​​ បណ្តា​ល​​ឲ្យ​​ រដ្ឋ​​បាត់​​បង់​​ ចំ​​ណូល​​ពន្ធ​​​

ខេត្ត​មណ្ឌល​គិរី​ ៖​ ការ​រក​ស៊ី​នាំ​ប្រេង​ចូល​របស់​ឧក​ញ៉ា​ ល័ក្ស​ តាម​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌល​គីរី​ ត្រូវ​បាន​គេ​រិះគ​ន់​ថា​ បង់​ពន្ធ​នាំ​ចូល​មិន​គ្រប់​ ដែល​ជា​ការ​ឃុប​ឃិត​គ្នា​ ជា​មួយ​សមត្ថ​កិច្ច​ជំនាញ​​ និង​លើស​ពី​តម្រូ​វការ​សម្រាប់​ការ​ប្រើប្រា​ស់​ ចែក​ចាយ​ក្នុង​ខេត្ត​មណ្ឌល​គិ​រី​ ​ដែល​ជា​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក​របស់​ឧក​​ញ៉ា​​ ល័ក្ស​​ ។​​

ប្រភព​ព័ត​មាន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ២​០១៦​ មាន​រថ​យន្ត​ស៊ី​ទែន​ប្រេង​ ប្រមាណ​ជិត​១០​គ្រឿង​របស់​ឧក​ញ៉ា​ ល័ក្ស​ ត្រូវ​បាន​ឆ្លង​កាត់​ច្រក​ដាក់​ដាំ​ចូល​ទឹក​ដី​កម្ពុជា​   ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឯក​សារ​ពាក់​ព័ន្ធ​ ពី​មន្ត្រី​ជំ​នាញ​នោះ​ឡើយ​។​

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ សមត្ថ​កិច្ច​មាត់​ច្រក​បាន​បើក​បា​រ៉ាស់​ចំហ​រ​ រួម​មាន​នគរ​បាល​អន្តោ​ប្រវេសន៍​  ស្នាក់​ការ​របស់​សាលា​ខេត្ត​ កាំ​កុង​ត្រូល​ ពិ​សេស​ខាងស្នាក់ការ​​គយ​​រដ្ឋា​ក​​រ​តែ​​ម្តង​​ ក្នុង​ ការ​សម្រួល​ឲ្យ​ រថយន្ត​ស៊ីទែ​នប្រេ​ង​របស់​ឧកញ៉ា​ ល័ក្ស​ ឆ្លង​កាត់​ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ ឯក​សារ​ប្រតិ​វេទន៍​គយ​ច្បាស់​លាស់​នោះ​ឡើយ​ ​។​

ពាក់​ព័ន្ធ​ករណី​នេះ​ លោក​ឡុញ​ ស៊ី​ថេន​ ប្រធាន​ការិ​យាល័​យ​គយ​ និង​រដ្ឋាករ​ច្រក​ដាក់​ ដាំ​បាន​ប្រាប់​សារ​ព័ត​មាន​ក្នុង​ស្រុក​មួយ​តាម​ទូរស័ព្ទ​ថា​ “រថយន្ត​ ស៊ីទែន​ដឹក​ប្រេង​របស់​ឧក​ញ៉ាល័​ក្ស​ មាន​ច្បាប់​ត្រឹម​ត្រូវ​ ហើយ​អ្វី​ដែល​សមត្ថ​កិច្ច​របស់​លោក​មិន​ពិនិត្យ​ ឬ​ឡើង​មើល​ ដោយ​សារ​គេមា​ន​ឯកសារ​បង់​ពន្ធ​ នៅ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ រួច​ហើយ​ ។ ​ប្រេង​ទាំង​នេះ​ដឹក​ម​កសម្រាប់​បម្រើ​ការ​ ចែក​ចាយ​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ប៉ុណ្ណោះ​  បើ​ប្រេង​ទាំង​នេះ​ ដឹក​បន្ត​ចេញ​ពី​ខេត្ត​មណ្ឌល​គិរី​ រឿង​ចាប់​ឬ​គុក​ ច្រ​វ៉ាក់​​ ខ្ញុំ​អត់​ទទួល​ខុស​ត្រូ​វ​ ព្រោះ​ប្រេង​ទាំង​អស់​ សម្រាប់​តែចែ​ក​ចាយ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ ។​

ឧកញ៉ា​ល័ក្ស​គឺ​ជា​ឈ្មួញ​ដុះស្លែ​ ក្នុង​ការ​ដឹក​ជញ្ជូន​ប្រេង​ពី ​ប្រទេស​វៀត​ណាម​ចូល​មក​កម្ពុជា​ តាម​ច្រក​ដាក់ដាំ​ ខេត្ត​មណ្ឌល​គិរី​ សម្រាប់​ចែក​ចាយ​តែក្នុង​ខេត្ត​មណ្ឌល​គិរី ​ប៉ុន្តែ​ឧក​ញ៉ាល័​ក្សបា​ន​សំរុ​កដឹ​កប្រេ​ង​ យក​ទៅ​ចែក​ចាយ​ទៅ​កាន់​ខេត្ត​ក្រចេះ​ ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ ដែល​សមត្ថ​កិច្ច​ មន្ត្រី​ជំនាញ​ ក៏​ដូច​ជា​អាជ្ញាធ​របាន​ឃុបឃិ​ត​ និង​មិន​ហ៊ាន​ប៉ះពា​ល់​ ដោយ​សំអាង​លើកា​រ​ដឹក​ជញ្ជូន​ប្រេង​នេះ ​ មាន​ការ​បង់​ពន្ធ​ត្រឹម​ត្រូវ​ពីអ​គ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋា​ករ​កម្ពុ​ជា ​ដែល​ធ្វើ​ឲ្យ​រដ្ឋបា​ត់ប​ង់​ចំ​ណូល​ពន្ធ​យ៉ាង​ច្រើន​។​

ប្រជា​ពល​រដ្ឋ​ខេត្ត​ មណ្ឌល​គិរី​បាន​រិះគន់​ថា ​ សមត្ថ​កិច្ច​ជាច្រើ​ន​បាន​ពាក់​ព័ន្ធ​ ទៅ​នឹង​របរ​នាំ​ប្រេងចូ​លរ​បស់​ឧក​ញ៉ារូ​បនេះ​ ដែល​គេ​សង្ស័យថា​បង់​ពន្ធ​មិ​នគ្រប់​ គេច​ពន្ធ​ ​និង​មាន​ចំនួន​បរិមាណ​លើសពី​ច្បាប់​អនុ​ញ្ញាត្ត ​  ទើប​សកម្ម​ភាព​ដឹកប្រេ​ង​របស់​ឧក​ញ៉ាល័​ក្ស​ ឆ្លង​កាត់​ច្រក​ដាក់​ដាំ​មាន​ភាព​រលូន​  និង​ជួល​បន្ថែម​រថយន្ត​ដឹក​ប្រេងក្រុ​មហ៊ុន​សូគីមិច​ មិន​តិច​ជាង​១០​គ្រឿង​ទៀត​ផង​ ប្រយោជន៍​ជ្រក​ក្រោម​ក្រុម​ហ៊ុន​ ស្រប​ច្បាប់​មួយ​នេះ។​

ពាក់​ព័ន្ធ​ករណី​នេះ​  មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ លោក​ឧកញ៉ា​ល័ក្ស​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​  ដើម្បី​សុំ​ការ​បំភ្លឺ​ តែ​នឹង​ព្យាយា​ម​ទំ​នាក់​ទំ​នង​ សុំ​ការ​បក​ស្រាយ​នៅពេ​ល​ក្រោយ​៕​

AW-2car-oil-oknha-leak-500x375

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.