ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បរិយាយ ៖ ​តើ​មេឃ​ស្រឡះ​ដែរ​ប្ញុ​ទេក្រោយ ពី​មាន​ព្យុះ​ភ្លៀង​រួចមក​!

ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង នៅពេល ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​ការជាប់គាំង​ខាង​ផ្នែក​នយោបាយ​អូសបន្លាយ​អស់ រយៈពេល​ពេញ​មួយឆ្នាំ ដែល​បង្ក​ឱ្យមាន​ភាព​អាប់អួរ​នៅក្នុង សង្គម​ជាតិ​ដោយ​ក្នុង​ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស ទាំងពីរ ដែល​ជាប់ឆ្នោត​តំណាងរាស្ត្រ​បានសម្រេច​កិច្ច​ព្រម ព្រៀង​មួយ​ដែល​អ្នកវិភាគ​ហៅថា​កិច្ចព្រមព្រៀង​ទីក្រុង ភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ រួម​មាន​ការឯកភាព​គ្នា​លើ ៧ ចំណុច ឈានទៅ ដល់​ការបើក​សករាជ​ថ្មី​រំពឹងថា នឹង​ឈប់​មានការ​ចលាចល ក្នុង​សង្គម​តទៅទៀត​សេដ្ឋកិច្ច​នឹង​រីកចំរើន​ប្រជាពលរដ្ឋ​អាច​រស់ នៅ​នឹង​ប្រកប​របរ​ទទួលទាន​ដោយ​សុខដុមរមនា ។​

​ពាក្យចាស់​លោក​ពោល​ថា ក្រោយពេល​មាន​ព្យុះភ្លៀង មេឃ​តែង​ស្រឡះ ឬក៏​សំពៅ​ក៏​ទៅ​សំប៉ាន​ក៏​ទៅ​ដែល​មានន័យ អ្វីៗ​គ្រប់យ៉ាង​និង​បាន​ល្អប្រសើរ ក្រោយពេល​ជួប​ឧបសក្គឧ​ប​-​ទ្រព្យ​ចង្រៃ​ផងទាំងពួង ចំណែក​ប្រជាពលរដ្ឋ​រំពឹង​ថា​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​ការយល់​ទុក ចិត្ត​គ្នា​មិន​ស៊ី​លើ​ស៊ី​ក្រោម​ចាប់ដៃគ្នា​ធ្វើការ​បំរើ​ជាតិ​ដើម្បី​ផល ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ទុក​ផលប្រយោជន៍​ជាតិ​ធំ​ជាង​ផល ប្រយោជន៍​គណបក្ស ។​

​សារព័ត៌មាន​ថ្ងៃនេះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ភ្នំពេញ ព្រោះ​ពួក យើង​យល់​ឃើញ​ថា​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ទាំង​គណបក្ស កាន់អំណាច​ក៏ដូចជា​គណបក្ស​ប្រឆាំង​ត្រូវតែ​បង្ហាញ​នូវ​ឆន្ទៈ បង្រួបបង្រួម​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​ការអភិវឌ្ឍន៍​មាតុ ប្រទេស​ឱ្យ​រីកចំរើន​សម​តាម​បំណងប្រាថ្នា​របស់​រាស្ត្រ​ម្ចាស់ ឆ្នោត ។​

​ទោះបីយ៉ាងណា កិច្ចព្រមព្រៀង​ខាងលើនេះ ដែល​កើត ចេញ​លើ​ថ្លុកឈាម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ការជាប់គុក ច្រ​វ៉ា​ក់​របស់​អ្នកនយោបា​យ​និង​សកម្មជន​លទ្ធិប្រជាធិបតេយ្យ នៅតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ស្រពិចស្រពិល​បារម្ភ​ថា តើ ការអនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​ខាងលើ​បាន​ទទួល​ជោគជ័យ​មួយ រយ​ភាគរយ​ដែរឬទេ ? ព្រោះ​ផ្លូវ​ដើរ​ដែល​មានន័យថា ការ ពិភាក្សា​គ្នា​នៅ​មាន​រយៈពេល​វែងឆ្ងាយ​តទៅទៀត ហើយ​អាច  ឈានទៅរក​ការបរាជ័យ​ការមិនចុះសំរុង​គ្នា​ជាថ្មី​ម្តងទៀត ដែល​បង្ក​ឱ្យ​មាន​ព្យុះភ្លៀង​នយោបាយ​សារជាថ្មី ។​

​អ្នកវិភាគ​នៅតែមាន​សំណួរ​ថា កិច្ចប្រជុំ​កំពូល​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​គ្រាន់តែ​សម្របសម្រួល​ដើម្បី​លួង​ឱ្យ  តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជុំ​សភា កុំ​ឱ្យ​មតិ មហាជន​និង​អន្តរជាតិ​ដាក់​សម្ពាធ​ថា ជា​សភា​ឯក​បក្ស ផ្ទុយ​ពី លទ្ធិប្រជាធិបតេយ្យ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​ចូល អង្គុយ​នៅ​រដ្ឋសភា ក៏​ប្រហែលជា​ដឹងខ្លួន​ថា កម្លាំង​របស់​ខ្លួន​ចុះ ខ្សោយ​នៅពេល​ដែល​បក្ស​កាន់​អំណាច​ប្រើ​កណ្តាប់ដៃ​ដែក​បង្ខំ ឱ្យ​បក្សប្រឆាំង​ងាក​មក​រក​តុ​ចរចា​វិញ​នោះ ។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា កិច្ចព្រមព្រៀង​ទីក្រុង​ភ្នំពេញ​ក៏​ជា ប្រទីប​មួយ​បញ្ចាំង​ផ្លូវ​ឱ្យ​គណបក្ស​ទាំងពីរ ដើរ​រួមគ្នា​កសាង ជាតិ​ដោយ​មិន​ចង​ព្យេរ​និង​គ្នា ព្រោះ​យ៉ាងណាក្តី​ក្នុង​របប​ប្រ​-​ជា​ធិបតេយ្យ​មិន​អាច​ធ្វើការ​ជា​ឯក​បក្ស​ដោយ​មិន​ស្តាប់​អនុ​-​សាសន៍​បក្សប្រឆាំង​បាន​នោះឡើយ​ចំណែក​បក្សប្រឆាំង​ដែល ធ្វើពហិការ​ក៏​ជា​ឧបសគ្គ​រារាំង​ដល់​ការអភិវឌ្ឍន៍​ដែល​មានន័យ ថា ធ្វើឱ្យ​រាំងស្ទះ​ដល់​ការរីកចំរើន​របស់​ប្រជាពលរដ្ឋ​នោះ ប្រជា​ពលរដ្ឋ​នឹង​លែង​មាន​ជំនឿ និង​ផ្តល់​ក្តីទុកចិត្ត​ទៀត ។​

​ដូច្នេះ​សំណួរ​សួរថា តើ​មេឃ​ស្រឡះ​ដែរឬទេ ក្រោយពេល មាន​ព្យុះភ្លៀង​រួចមក ចម្លើយ​មាន​តែ​រង់ចាំ​មើល​ពេលវេលា ទៅ​អនាគត និង​ឋិត​នៅលើ​ឆន្ទៈ​របស់​គណបក្ស​ទាំងពីរ ដែល ត្រូវ​គិត​ផលប្រយោជន៍​រាស្ត្រ​ជាធំ​ទើប​ការអនុវត្ត​កិច្ចព្រមព្រៀង  ទទួលបាន​ជោគជ័យ ៕

Filed in: បរិយាយ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.