ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​ ចូល​រួម​ពិ​ធី​​បុណ្យ​​អុំ​​ទូក​​ ច្រើន​កុះ​ករ​ ​ប្រ​កប​​​ដោយ​​​ បរិ​​យា​​កាស​​ សប្បា​យ​​រីក​​រាយ​​

ប្រជា​ពល​រដ្ឋ​  ចូល​រួម​ពិ​ធី​​បុណ្យ​​អុំ​​ទូក​​ ច្រើន​កុះ​ករ​ ​ប្រ​កប​​​ដោយ​​​ បរិ​​យា​​កាស​​ សប្បា​យ​​រីក​​រាយ​​

ភ្នំ​ពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តីនៃ​កម្ពុជា​ បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​អុំ​ទូក​ កាល​ពីថ្ងៃ​​ទី​​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៦​ គឺ​បាន​ប្រ​ព្រឹត្តិ​ទៅ​ប្រកប​ដោយ​បរិយា​កាស​សប្បាយ​រីក​រាយ​ នេះ​បើ​យោង​តាម ​Face​book​ Page​ ផ្លូវ​ការ​របស់​សម្តេច​តេជោ​ ហ៊ុ​​ន សែន​ ដែល​បាន​បង្ហោះឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៦​។​

Face​book​ Page​ ផ្លូវ​ការ​សម្តេច​តេ​ជោ​ បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​ «នៅ​ថ្ងៃ​ដំ​បូង​នៃ​ពិធី​បុណ្យអុំ​ទូក​កាល​ពី​ម្សិល​មិញ​ គឺ​បាន​ប្រ​ព្រឹត្តិ​ទៅ​ ប្រកប​ដោយ​បរិ​យាកា​ស​សប្បាយ​រីក​រាយ​ យ៉ាង​អធិក​អធម​ក្រៃ​លែង​។​ កន្លែង​កំសាន្ត​មួយ​ចំនួន​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ និង​ទេស​ចរណ៍​បរ​ទេស​អាច​ចូល​រួម​កំសាន្ត​សប្បាយ​ បាន​គឺ​នៅ​តា​បណ្តោយ​មាត់​ទន្លេ​ មុខ​ព្រះ​បរម​រាជ​វាំង​ វត្ត​បទុម​វតី​ និង​នៅកោះ​ពេជ្រ​ជាដើ​ម​»​។​

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​បន្ថែម​ថា​ «​នៅសល់​តែ២​ថ្ងៃទៀត​ប៉ុណ្ណោះ ​ដូច្នេះ​កុំភ្លេច​ចូល​រួម​កំសាន្ត​សប្បាយ​នៅក្នុ​ង​ថ្ងៃ​ទី​ ២​ នៃ​ពិធី​បុណ្យ ​អុំទូក​នៅ​មុខ​ព្រះប​រម​រាជ​វាំង​នៅ​ថ្ងៃនេះ​»​។​

គួរ​បញ្ជាក់​ថា​ ពិធី​បុណ្យ​អុំ​ទូក​ អក​អំ​បុក​ សំពះ​ ព្រះ​ខែ​ ប្រ​ព្រឹត្ត​ទៅ​រយៈពេ​ល៣​ថ្ងៃ ​ពោល​គឺ​នៅ​ថ្ងៃទី​១៣​-១៤​-១៥ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។​ពិធី​បុណ្យ​អុំ​ទូក​នេះអា​ច​នឹង​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ ប្រមាណ​ជា​ជាង​២​លាន​នាក់​ នេះ​បើ​តាម​ការ​ព្យាករ​ណ៍រ​បស់​គណៈ​កម្ម​ការ​រៀប​ចំ​បុណ្យ​ជាតិ​។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ បាន​ដង្ហែរ​ព្រះ​មហា​ក្សត្រ​ទត​ពិ​ធី​ដ៏​អធិក​អធម្ម​នេះ​ រួម​ជា​មួយ​មន្ត្រី​រាជ​រដ្ឋាភិ​បាល​ ព្រឹទ្ឋ​សភា​ រដ្ឋ​សភា​ និង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះក​រ​

គណៈ​កម្មា​ធិកា​ររៀប​ចំ​បុណ្យ​ជាតិ​-អន្តរ​ជាតិ​ បាន​ឲ្យដឹ​ង​ថា​ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ មាន​ទូក​.​ងចំនួន​២៦០​ទូក​ ស្មើ​នឹង​១៣០​គូ​ ដែល​មក​បណ្តា​រាជ​ធានី​-ខេត្ត​ដោយ​មាន​កីឡាក​រចំណុះទូ​ក ដែល​មក​ចូល​រួម​ប្រណាំង​ប្រជែង​គ្នា​នៅ​ក្នុង​ឆ្នាំ ​២០​១៦​នេះ​ សរុប​មាន​ ចំនួន​ជាង​ ១ម៉ឺន​៧​ពាន់​នាក់​ត្រូវ​ប្រណាំង​រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៣​ ដល់​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​

២០​១៦​។​

នៅ​រាជ​ធានី​ភ្នំពេញ​ ពោល​គឺ​នៅ​ក្បែរ​ៗបរិវេ​ណ​ព្រះប​រម​រាជ​វាំង​ ឆាក​តន្ត្រី​ដ៏ធំចំ​នួន​៥​កន្លែង​ ត្រូវ​បានរៀប​ចំនៅ​កោះពេ​ជ្រ​ នៅមុ​ខ​សួន​វត្ត​បុទុម​វត្តី ​ហើយ​ក៏មាន​ស្តង់​លក់​ទំ​និញ​ និង​ អាហារ​រាប់រយ​ស្តង់​ ចាំ​ទទួល​ស្វាគមន៍​ប្រជា​ពលរ​ដ្ឋដែល​មក​ដើរ​កម្សាន្ត​បុណ្យ​អុំទូក​។  ការ​លំអ​ភ្លើង​ពណ៌នៅ​លើ​ដើម​ឈើ ​សួន​ច្បារ​ ព្រម​ទាំង​មាន​បដា​ ខ្លោង​ទ្វារ​ ដែល​មាន​សរសេរ​ពាក្យអ​បអរ​សាទ​រព្រះរា​ជ​ពិធី​បុណ្យ​អុំទូក​បដា​ដែល​សរសរ​សារ​ដាស់​តឿន​ស្តីអំ​ពី​ជំងឺ​អេដស៍​ ដូចជា​ «ខ្ញុំ​មក​ប្រណាំង​ទូក​ មិន​មែន​ប្រណាំង​អេដស៍​នោះទេ​» និ​ង «ឈ្នះ​ទូក​ ឈ្នះ​អេដស៍​គឺជា​ក្តីប្រាថ្នា​របស់​យើង​»​ ជាដើម​។​

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញក៏​បានរំ​ពឹង​ថា​ ប្រជា​ជន​ប្រមាណ​២​លាន​នាក់​ នឹង​មក​ចូល​រួម​ទស្សនា​និង​កម្សាន្ត​ យ៉ាង​កុះក​រនៅក្នុ​ងព្រះ​រាជ​ពិ​ធី​បុណ្យ​អុំ​ទូក​ ដើម្បី​ការ​ពារ​សណ្តាប់​ធ្នាប់​ និង​ សុវ​ត្ថិ​ភាព​ ដល់​ប្រជា​ពលរ​ដ្ឋ​ទាំង​ឡាយ​  កង​កម្លាំង​សន្តិ​សុខ​ជាង​១ម៉ឺន​នាក់​ ត្រូ​វបាន​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅសំ​ខាន់ៗ​ ។ក្រុម​គ្រូ​ពេទ្យ​ ជិត​ ៩០០​នាក់​ និង​រថយន្ត​សង្គ្រោះ ​១៥​ គ្រឿង​ក៏បាន​ ត្រៀម​ចាំជួ​យ​សង្គ្រោះ ​ប្រជាពល​រដ្ឋ​ ដែល​ចូល​រួម​ក្នុង​ព្រះរា​ជ​ពិធី​បុណ្យ​អុំទូក​ ផង​ដែរ​។​បើតា​ម​មន្ទីរ​សុខា​ភិបាល​ភ្នំពេញ​ ក្រុម​គ្រូពេទ្យ​ត្រូវបាន​ពង្រាយ​នៅ​១១​កន្លែង​ ដោយ​ នៅខា​ងកើ​តទន្លេសាប​មាន​៣ទី​តាំង​ គឺ​ នៅ​តំបន់​ដី​ចាក់ថ្មី​របស់​ក្រុម​ហ៊ុន​ OC​IC​ វិទ្យា​ល័យ​ជ្រោយច​ង្វារ​ និង​ សាលា​បឋម​សិក្សា​ជ្រោយច​ង្វា​។

ចំនែក​នៅ​ខាង​លិច​ទន្លេសាប​មាន​៩ទីតាំ​ង ដោយ​ បី​ទីតាំង​នៅ​ជុំវិញ​វេទិកា​បុណ្យ ​នៅផែ​ថ្ម​ភ្នំពេញ​ មុខ​ព្រះគ​ន្លង់​ វាល​ព្រះមេរុ​ ដើមពោធិ៍​មុខ​ព្រះបរ​មរាជ​វាំង​ ស្តូប​មិត្តភាព​កម្ពុជា​-​វៀត​ណាម​ និង​កោះពេ​ជ្រ។​ រីឯ​អគ្គ​ស្នង​កា​រ​នគរ​បាលជាតិ​ក៏​បាន​ដាក់​ចេញ​លេខ​ទូរ​សព្ទ័១​១ខ្សែ​ ក្នុង​នោះមា​​ន លេខ​ពិ​សេស ​១១៧​ ឬ​ ១១៨​ ដើម្បី​ឲ្យប​ងប្អូន​ប្រជាព​លរដ្ឋ​ រាយ​ការណ៍​មុខ​សញ្ញាផ្សេ​ងៗ​ ដែល​ទាក់​ទង​នឹង​ករណី​ចោរ​លួច​ ឆក់​ ដាក់​ថ្នាំស​ណ្តំ​ បាត់​ក្រុម​គ្រួសារ​ជាដើ​ម​ ៕

14992061_1151060618275767_8766373689235741529_nboat-r1-500x33415032220_1151060868275742_434631454064050778_nboat-race-500x28215056463_1151060821609080_2085132792047165639_n

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.