ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស្រេង​ម៉េង​និង​តាំង​សុផាន់​ណា​ប្រមូល​ទិញ ឈើ​គ្មាន​ប្រភព​ច្បាស់​លាស់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព​

ស្រេង​ម៉េង​និង​តាំង​សុផាន់​ណា​ប្រមូល​ទិញ ឈើ​គ្មាន​ប្រភព​ច្បាស់​លាស់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព​

​ខេត្ត​ស្ទឹងត្រែង​ ៖ ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​ភាគ​ឥ​សាន្ត​នៃ  ប្រទេស​កម្ពុជា សំបូរ​ទៅដោយ  ព្រៃឈើ​បច្ចុប្បន្ន​បានក្លាយ​ទៅ ជា​តំបន់​ដែល​ក្រុមហ៊ុន​ទ្រី​ភាព  ជ្រើសរើស​យក​ទីតាំង​អាថ​កំបាំង មួយ​កន្លែង​នៅ​ភូមិ​តា​ខែ​ង ឃុំ ព្រែក​មាស ស្រុក​សៀម​ប៉ាង តំបន់​ស្រែគរ ធ្វើ​ជា​ឃ្លាំង​ស្តុក  ឈើ​ប្រណីត​មាន​បា​រ៉ា​ស់​និង​អ្នក យាមកាម​យ៉ាង​តឹងរ៉ឹង​ប្រៀប​ដូច ជា​បន្ទាយ​យុទ្ធសាស្ត្រ​យោធា  សម្រាប់​ក្រុមហ៊ុន​ទ្រី​ភាព​ប្រមូល ឈើ​ប្រណីត​ដែល​អះអាង​ថា  ស្របច្បាប់​យក​មក​ស្តុក​ទុក​នៅ ទីនោះ​ដើម្បី​នាំចេញ​ទៅ​លក់​នៅ ប្រទេសក្រៅ ។​

​អ្នកមើលការខុសត្រូវ​ឱ្យ​ក្រុម ហ៊ុន​ទ្រី​ភាព​នៅ​ឃ្លាំង​ស្តុក​ឈើ ខាងលើ​មានឈ្មោះ ស្រេង ម៉េង  ដែល​ជា​ឈ្មួញ​រកស៊ី​ទិញ​ឈើ  យ៉ាង​អនាធិបតេយ្យ​ដុះ​ស្លែ​ជា  យូរ​មក​ហើយ និង​ឈ្មោះ តាំង  សុផាន់​ណា តំណាងឱ្យ ស្រេង  ម៉េង ជា​អ្នកសម្របសម្រួល​ជា  មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ ប្រមូល​ទិញ​ឈើ​អនាធិបតេយ្យ គ្មាន​ប្រភព​ច្បាស់លាស់​លក់​ឱ្យ  ក្រុមហ៊ុន ។​

​លោក ស្រេង ម៉េង គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​មន្ត្រី​យោធា​បំរើការ​នៅ​ខេត្ត​ព្រះវិហារ  ធ្លាប់​បាន​ប្រមូល​ទិញ​ឈើប្រណិត  ដូចជា ធ្នង់ បេង នាងនួន ល្បី នៅ​ពេញ​ខេត្ត​ព្រះវិហារ ។  បន្ទាប់​ពី​ការប្រមូលទិញ​អស់  ឈើ​នៅ​ក្នុង​ខេត្ត​នេះ​រួច​មក​ក៏​បន្ត ទៅ​ប្រមូល​ទិញ​ឈើប្រណិត​នៅ ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្តទៀត  ដោយ​បំផុសបំផុល​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ស្រុក​សៀម​ប៉ាង  រកស៊ី​កាប់​ឈើ​មក​លក់​ឱ្យ​បក្ខពួក របស់​ខ្លួន​ដែល​បាន​បង្កើត​ឃ្លាំង ស្តុប​ឈើ​យ៉ាង​ធំ​ដើម្បី​ប្រមូល ទិញ​ឈើប្រណិត ។

​លោក ស្រេង ម៉េង យក  តួនាទី​ខ្លួន​ជា​យោធា​មក​ប្រើ ប្រាស់​ទើប​សមត្ថកិច្ច​មិន​ហ៊ាន ចេញមុខ​បង្ក្រាប ជាពិសេស​គឺ  មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ស្ទឹងត្រែង​មិន​ហ៊ាន​ប៉ះ​ទាល់តែ សោះ ។ ដោយ​ឡែក​ប្រភព​ពី  ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង  វិញ​បាន​ប្រាប់ឱ្យដឹង​ថា មេ​ឈ្មួញ  លោក ស្រេង ម៉េង ដែល​ល្បី ខាង​ដើរ​ប្រមូល​ទិញ​និង​បំផុស បំផុល​ប្រជាពលរដ្ឋ​ឱ្យ​កាប់​បំផ្លាញ  ព្រៃឈើ​រួប​នេះ​បាន​ដាក់​កូនចៅ ចំនួន​៣​នាក់​ឱ្យ​ប្រមូល​ទិញ​យ៉ាង ពេញ​គំហុក​តែម្តង ។​

​ការងារ​ប្រមូល​ទិញ​ឈើ  បាន​ធ្វើ​ជា​យូរ​មក​ហើយ​សំរាប់ លក់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព ដែល  មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល  ប៉ុន្តែ​ការកាប់បំផ្លាញ​ព្រៃឈើ  និង​ការប្រមូលទិញ​នេះ​ត្រូវបាន បំផុសបំផុល​ពី​សំណាក់​កូនចៅ ក្រុម​មេការ និង​កូនចៅ​ផ្ទាល់  របស់លោក ស្រេង ម៉េង ធ្វើឱ្យ  ប្រជាពលរដ្ឋ​ទន្ទ្រាន​កាប់​ព្រៃ ឈើ​បំផ្លាញ​យ៉ាង​រង្គាល​រហូត ដល់​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន នាំគ្នា​ចាប់​យក​អាជីព​នេះ​ដើម្បី យក​ឈើ​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ លោក ស្រេង ម៉េង ស្តុក​ទុក  ក្នុង​ឃ្លាំង​សម្រាប់​នាំចេញ​ទៅ លក់​នៅ​ប្រទេស​វៀតណាម​នឹង លក់​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​តាម​ប្រភព​រាយការណ៍​ពី   ស្រុក​សៀម​ប៉ាង​បាន​បង្ហើប​ឱ្យដឹង  ថា​គេ​សង្កេតឃើញ​មាន​រថយន្ត ប៉ា​កុង​(​រថយន្ត​កែឆ្នៃ​)​និង​គោ យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ក្នុង ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដឹក​យ៉ាង  អនាធិបតេយ្យ​បំផុត​ធ្វើឱ្យ​ផ្លូវ  ដែល​ក្រាល​គ្រួស​ក្រហម​ត្រូវ​រង ការបំផ្លិចបំផ្លាញ​ខ្ទេច ដោយ  សារ​តែ​ក្រុម​ឈ្មួញ​របស់លោក  ស្រេង ម៉េង ផងដែរ ។     ​

​ចំណែក តាំង សុផាន់​ណា  ដែល​មាន​មាន​យសស័ក្តិ​ខ្ពង់ខ្ពស់ ឈ្មោះ តាំង វិរ៉ា​ដា ជា​ខ្នងបង្អែក  ក៏​កំពុង​រួម​ដៃ​ជាមួយ ស្រេង  ម៉េង បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត  ស្ទឹងត្រែង​យ៉ាង​គឃ្លើន​ដោយ​ពុំ ញញើត​ច្បាប់​ហើយ​មតិ​សា​ធា​រ ណៈ​បាន​យល់​ឃើញ​ថា​ព្រៃឈើ  នៅ​តំបន់​នោះ​នឹង​វិនាស​សាប សូន្យ​អស់​ជា​មិនខានឡើយ បើ គ្មាន​ការទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​ទ្រី​ភាព​ដែលមាន ជំនាញ​រកស៊ី​ឈើ​មាន​ឥទ្ធិពល​ធំ ធេង​ណាស់​អាជ្ញាធរ​ពុំ​ហ៊ាន​ប៉ះ នោះឡើយ ។ ដូច្នេះ​អ្នក​ដែល  យក​ឥទ្ធិពល​ក្រុមហ៊ុន​នេះ​ទៅប្រើ ក្នុង​ការប្រមូលទិញ​ឈើ​អ​នាធិ បតេ​យ្យ​និង​មាន​ភាពរលូន​ព្រោះ អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ចំណែក ព្រៃឈើ​ច្បាស់​ជា​រលាយ​ដោយ ស្នាដៃ​ជន​ឱកាសនិយម​ទាំងនោះ  ដូច្នេះ​សំណូមពរ​ដល់​រាជ​រដ្ឋា​ភិ បាល​ជួយ​ទប់ស្កាត់​និង​បង្ក្រាប ជា​បន្ទាន់​ផង ។​

​ករណី​ការប្រមូល​ទី​ញ​ឈើ  យ៉ាង​អនាធិបតេយ្យ​ខាងលើនេះ  សារព័ត៌មាន​យើង​មិនអាច​សុំ ការបំភ្លឺ​ពី​ក្រុមហ៊ុន​ទ្រី​ភាព​បាន ឡើយ​តែ​នឹង​ព្យាយាម​ទំ​នាក់ ទំនង​សុំ​ការពន្យល់​នៅ​លើក ក្រោយ ៕

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.