ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​រិះ​គន់​​​ មេ​​​ប៉ូ​​លីស​​ ច្រក​​ទ្វារ​​អន្តរ​​ជាតិ​​ដូង​​ បិទ​ភ្នែក​ឲ្យ​កូន​ចៅ​ យក​​ប្រាក់​​​ពី​​ ពល​​ករ​​ឆ្លង​​ដែន​​ លើស​​ការ​​​កំ​​ណត់

ប្រជា​ពល​រដ្ឋ​រិះ​គន់​​​ មេ​​​ប៉ូ​​លីស​​ ច្រក​​ទ្វារ​​អន្តរ​​ជាតិ​​ដូង​​ បិទ​ភ្នែក​ឲ្យ​កូន​ចៅ​ យក​​ប្រាក់​​​ពី​​  ពល​​ករ​​ឆ្លង​​ដែន​​ លើស​​ការ​​​កំ​​ណត់

ខេត្ត​បាត់​ដំប​ង​ ៖​ប្រ​ភព​ព័ត​មាន​ឲ្យ​ដឹង​ថា​ ប៉ូ​លីស​អន្តោ​ប្រវេ​សន៏​នៅ​ច្រក​អន្តរ​-​ជាតិ​ដូង​  ដឹក​នាំ​ដោយ​លោក​ សៅ ​ប៊ុន​រិទ្ធ​  បាន​យក​លុយ​ថ្លៃ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ (Border​ Pass​)​  ក្នុង​តម្លៃ​កប់​ពពក​ ពីព​លករ​ចំណាក​ស្រុក​ ក្នុង​ម្នាក់​ៗ​ពី​ ប្រាំពី​រម៉ឺន​បី​ពាន់​រៀល​ ខណៈ​ដែល​រាជ​រដ្ឋា​ភិ​បាល​ បាន​កំណ​ត់​ឱ្យ​យក​តែ​ពីរ​ម៉ឺន​រៀល​ប៉ុណ្ណោះ ​។​

ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា​ បច្ចុ​ប្បន្ន​ពល​ករ​ខ្មែរ​  នៅ​តែ​មាន​ឆ្លង​ដែន​ចូល​ដី​ថៃ ​ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​នាក់​ទេ​ តាមច្រ​កអ​ន្តរ​ជាតិ​ ដូង​ ។​ ពល​ករ​ទាំង​នោះ​ ត្រូវ​ចំណា​យ​លុយ​ក្នុង​  ម្នាក់​ៗ​ចំនួន​ប្រាំ​ពី​រ​ម៉ឺន​បីពា​ន់​រៀ​ល​ ដើម្បី​ ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​  ម្នាក់​មួយ​សន្លឹក​ៗ​ ពី​អស់​លោក​ប៉ូលិស​អន្តោ​ប្រវេសន៏​ក្រោម​ការ​គ្រប់​គ្រង​ ដោយ​លោក​ សៅ ​ប៊ុន​រិទ្ធ​  ។​

នេះ​គេ​គ្រាន់​តែ​ និ​យាយ​ពី​រឿង​ពល​ក​រ​ឆ្លង​ដែន​   មួយមុ​ខ​ប៉ុណ្ណោះ​ ពោល​គឺ ​ មិន​ទាន់​និ​យាយ​ពី​រឿង​ការ​ ឃុប​ឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ បណ្តោយ​ឱ្យ​កើត​មាន​ទំ​និញ​ គេច​ពន្ធ​នានា ​ចេញ​-​ចូល​ឆ្លង​ កាត់​តាម​ច្រក​អន្តរ​ជាតិ​ដូង​ នោះ​ផង​ ។​

មន្ត្រី​ៗប៉ូ​លិស​  អន្តោប្រ​វេសន៏​ក្រោម​កា​រ​គ្រប់​គ្រង​ដោយ​លោក​ សៅ​ ប៊ុនរិ​ទ្ធ  តែង​បាន​ឃុប​ឃិត​ជាមួ​យក្រុ​ម​ មេខ្យល់​មួយ​ចំនួ​ន តាម​រយៈកា​រលួ​ចប​ន្លំ​ឈ្មោះដោ​យដាក់​  ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ ស្រុក​ មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ​ៗ ​ថា​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ ក្នុង​មូល​ដ្ឋាន​ជាប់​ព្រំ​ដែន​ខ្មែរ​ ថៃ​   ដើម្បី​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​  ក្នុង​ការ​ធ្វើ​ប័ណ្ណឆ្ល​ង​ដែន​ ។​  ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ ឆ្ងាយ​ៗ​ ដែល​ចង់​បាន​ប័ណ្ណ​ ឆ្លង​ដែន​នោះ ​ត្រូវ​តែ​ចំ​ណាយ​លុយ​ចាប់​ពី​មួយ​ពាន់​បាត​ទៅ​​  មួយ​ពាន់​ប្រាំរ​យ​បាត​ប្រាក់​ថៃ​ ក្នុង​ម្នាក់ៗ​ ទើប​អាច​ធ្វើ​ បាន​ដោយ​អត់​មាន​បញ្ហាឡើ​យ ​។​

ប្រជា​ពលរដ្ឋ​  នាំ​គ្នា​និយាយ​រិះ​គន់​ថា​ ជា​ទង្វើ​ពុក​រលួយ​មួយ​ប្រឆាំង​ទាំង​ស្រុង​ ទៅ​នឹង​អនុ​ក្រិត្យ​របស់​ ក្រសួង​មហា​ផ្ទៃ​ ព្រោះ​ថា​  យោង​តាម​អនុ​ក្រិត្យ​លេខ​៦៨​ របស់​ក្រសួង​មហាផ្ទៃ​  បា​នកំណត់​ឱ្យ​យក​ថ្លៃ​ធ្វើ​ប័ណ្ណ​ ឆ្លង​ដែន​ ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​  ក្នុង​ម្នាក់​ៗ​ត្រឹម​តែ​ ពី​រម៉ឺន​រៀល​ប៉ុណ្ណោះ​
ផ្ទុយ​ទៅ​វិញ​ ក្រុម​ប៉ូលិស​អន្តោ​ប្រវេស​ន៏​ជា​កូន​ចៅ ​ របស់​លោក​ សៅ​ ប៊ុន​រិទ្ធ​ បែរ​ ជាយ​ក​ថ្លៃ​ហួស​ពី​រដ្ឋ​បាន​កំណ​ត់​  ប្រៀប​ដូច​សង្កត់​ក​ដក​ស្លាប​ ប្រជា​ពលរដ្ឋ​ក្រីក្រ​អត់​ឃ្លាន​ ទៅ​វិញ​ ។​

ករណី​នេះ​ សូម​អោយ​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនី​យ៍ ​នេត​ សាវឿ​ន​ អគ្គ​ស្នង​ការ​នគរ​បាលជា​តិ ​និង​ឯក​ឧត្តម​  នាយ​ឧត្តម​សេនីយ៍​ សុខ​ ផល​  អគ្គ​នាយក​ នៃ​អគ្គ​នាយក​ដ្ឋាន​  អន្តោ​ប្រវេ​សន៍​ គួរ​តែមា​ន​ការ​ ត្រួត​ពិនិត្យ​ឱ្យ​បាន​ម៉ត់​ចត់​ល្អិត​ល្អន់​បំ​ផុត​ ដោយ​ចៀស​វាង​កុំ​  ឱ្យ​ពួក​មន្ត្រី​ៗ​ខិល​ខូច​មួយ​ក្តាប់​ តូច​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុក​ រលួយ​ធ្វើ​ឱ្យប្រ​ជាព​លរ​ដ្ឋ​ខឹ​ង​​សម្បា​ ក្លាយ​ទៅ​ជា​រឿង​ខឹង​ គោ​វាយ​រទេះ​ពិត​ប្រាកដ​ ។​​

ព័ត៌មានខាងលើនេះ គេហទំព័រយើង នៅមិនទាន់បានទំនាក់ទំនង សុំការបំភ្លឺពីលោក សៅ ប៊ុនរិទ្ធ បាន នៅឡើយទេ ៕

2016-11-11_141335

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.