ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទស្សនៈ​សង្គម​៖​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ និង​ប្រជា​ពល​រដ្ឋ​ គឺ​រួម​សុខ​ទុក្ខ​តែមួ​យ​

ទស្សនៈ​សង្គម​៖​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ និង​ប្រជា​ពល​រដ្ឋ​ គឺ​រួម​សុខ​ទុក្ខ​តែមួ​យ​

សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​  បាន​ចេញ​សារ​ព្រ​មាន​ធ្ងន់​ៗ​ ចំពោះ​មន្រ្តី​នៅ​តាម​មូល​ដ្ឋាន​ដូច​ជា​ មេភូមិ​ មេឃុំ​ ចៅ​ហ្វាយ​ស្រុក​ ចៅ​ហ្វាយ​ខេត្ត​ ត្រូវ​បាន​ចេះ​ជួយមើ​ល​ និ​ង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ ជូន​ប្រជា​ពល​រដ្ឋ​ឲ្យបា​ន​ល្អ​ បើ​ពុំ​ដូច្នេះ​នឹង​គ្មាន​ឱ​កាស​ បម្រើ​ប្រជា​ពល​រដ្ឋ​ត​ទៅ​ទៀត​ឡើយ​ នេះបើ​យោង​តាម​សារ​ព្រមា​ន របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​បង្ហាញ​នៅលើ​  Face​book​ ផ្លូវ​ការ​របស់​សម្តេច​។​

ក្រៅ​ពីកា​រ​ព្រមា​​នដក​តំណែងម​ន្រ្តីអ​សក​ម្មនេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ស្នើឲ្យ​ប្រជា​ពល​រដ្ឋ​ ដែល​មាន​រឿង​អយុត្តិ​ធម៌​ ត្រូវ​មន្រ្តី​ខិល​ខូច​មួយចំ​នួន​ ធ្វើ​បាប​មក​លើ​ប្រជា​ពលរដ្ឋ​ស្លូតត្រ​ង់​ សូម​ឲ្យ​ផ្ញើ​នូ​វព័ត៌​មាន​ផ្សេង​ៗទាំ​ង​រូប​ថត​ សម្លេង​ របាយ​ការណ៍​ មក​កាន់​ប្រអប់​សំបុត្រ​ (Messenger)​ នៅក្នុ​ង​ Facebook​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​  នោះស​ម្តេច​សន្យានឹ​ងបន្ត​ដោះស្រាយ​ ជូន​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​នូវ​ភាព​អ​យុត្តិ​ធម៌​។​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អះអា​ង​យ៉ាង​ច្បាស់​ថា​ «មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អស់​សង្ឃឹម​ឡើយ​  ទាំង​នៅ​ក្នុង​អា​ណត្តិ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ពេល​នេះ​ ក៏​ដូ​ចជា​នៅឆ្នាំ​ ២០​១៨​ខាង​មុខ​»​។​

ប្រមុខ​រាជ​រដ្ឋាភិ​បាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​សារ​លើ​ Face​book​ យ៉ាង​ដូច្នេះ​ថា​៖​ «ចាប់​តាំង​ពីគេ​ហទំព័​រ Facebook​ Page​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បើក​ជា​ផ្លូវ​ការ​ គឺ​ប្រជា​ពល​រដ្ឋ​ និង​យុវជន​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ ទាំង​នៅ​ក្នុង​ទំព័​រ​អត្ថបទ​ប្រចាំ​ថ្ងៃ​ (Daily ​posting​ page)​ ប្រអប់​សំបុត្រ​ (I​n​ Box)​ និង​ សារ​​ឆ្លើយ​ឆ្លង​ភ្លាមៗ ​(Messenger)​។ ​នៅពេ​ល​នេះ​ គឺ​ប្រជា​ពលរដ្ឋ​កាន់​តែ​មាន​អារម្មណ៍ជិ​ត​ស្និទ​ និង​កក់​ក្តៅ​ ជា​មួយ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ដែល​ពួក​គេ​អាច​ផ្ញើរ​នូវ​ព័ត៌​មាន​ផ្សេង​ៗ​ រូប​ថត​ សម្លេង​ របាយ​ការណ៍​ ដែល​មិន​ធ្លាប់​បាន​ដឹង​ឮ​ពី​មុន។​ សម្តេច​តេជោ ​នឹង​បន្ត​ដោះស្រា​យ​ជូន​ប្រជា​ពលរ​ដ្ឋ​ ចំពោះរឿ​ង​ អយុ​ត្តិ​ធម៌​ដែល​មន្រ្តីខិ​ល​ខូច​មួយ​ចំនួន​ បាន​ធ្វើ​មក​លើ​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់»​។​

ទន្ទឹម​នឹង​នេះ​ផង​ដែរ​ សូម​មន្រ្តី​ដឹក​នាំ ​តំណាង​ប្រជា​ពលរដ្ឋ​ អាជ្ញាធរ​ សមត្ថ​កិច្ច​ ជាពិ​សេសម​ន្រ្តីនៅ​តាម​មូល​ដ្ឋាន​ដូច​ជា​ មេ​ភូមិ​ មេ​ឃុំ​ ចៅ​ហ្វាយ​ស្រុក​ ចៅ​ហ្វាយខេ​ត្ត​ យក​ចិត្ត​ទុក​ដាក់​ជួយ​មើល​ និង​ដោះស្រា​យ​បញ្ហាផ្សេ​ងៗ​ ជូន​ប្រជា​ពលរដ្ឋ​យើង​អោយ​បា​​នល្អ។​
កុំភ្លេច​ឲ្យ​សោះគឺ​ត្រូវ​ងូត​ទឹក​ ដុស​ក្អែល​ ឆ្លុះ​កញ្ជក់​ ព្យា​បាល ​មើល​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​  បើ​ពុំ​ដូច្នោះ​ទេ​ឧិកាស​បម្រើ​ប្រជា​ពលរដ្ឋ​ នឹង​គ្មាន​ត​ទៅ​ទៀត​ឡើយ។​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ប្រជាព​លរ​ដ្ឋ ​គឺរួ​ម​សុខ​ទុក្ខ​តែ​មួយ​៕

Filed in: បរិយាយ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.