ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​ចាន់​សុផល​អភិបាលខេត្ត​បាត់ដំបង គ្មាន​សមត្ថភាព​បំបាត់​ល្បែងភ្នាល់​ទឹកភ្លៀង​

​លោក​ចាន់​សុផល​អភិបាលខេត្ត​បាត់ដំបង គ្មាន​សមត្ថភាព​បំបាត់​ល្បែងភ្នាល់​ទឹកភ្លៀង​

​ខេត្ត​បាត់ដំបង​ ៖ ប្រជាពលរដ្ឋ  នៅ​ក្រុង​បាត់ដំបង​មានក្តី​ព្រួយ បារម្ភ​អំពី​ការ​កក្រើក​ឡើងវិញ នៅ​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ធ្លាក់ ចុះ​ក្នុង​ភាពក្រីក្រ ដោយសារតែ  អាជ្ញាធរ​មិន​អាច​បង្ក្រាប​ល្បែង ភ្នាល់​ទឹកភ្លៀង​បាន​រហូត​ដល់ មាន​ប្រជាពលរដ្ឋ​ខ្លះ​និយាយថា  លោក ចាន់ សុផល អភិបាល  ខេត្ត​បាត់ដំបង​ដែល​ទើប​មកកាន់ តំណែង​គ្មាន​សមត្ថភាព​បញ្ជា​ឱ្យ សមត្ថកិច្ច​បង្ក្រាប​បន​ល្បែង​ទឹក ភ្លៀង​បាន​នោះឡើយ ។​

​ប្រជាពលរដ្ឋ​បាន​និយាយ  ទៀតថា ក្រោយ​ពេល​លោក  ចាន់ សុផល ឡើងកាន់តំណែង  ជា​អភិបាលខេត្ត​ជំនួស​លោក  ប្រាជ្ញ ច័ន្ទ មក​គេ​ឃើញ​បន  ល្បែង​ទឹកភ្លៀង​មាន​ភាព​ស្ងប់  ស្ងាត់​នា​ដើម​រដូវវស្សា​ឆ្នាំ​នេះ  បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ក្រុង បាត់ដំបង សរសើរ​អភិបាលខេត្ត ថ្មី​ថា មាន​សាច់ដុំ​ខ្លាំង ទើប​ពួក ញៀន​ល្បែង​ទឹកភ្លៀង​មិន​ហ៊ាន រត់ការ​បើក​លេង​ល្បែង​ទឹកភ្លៀង ដូច​រៀង រាល់​ឆ្នាំ​នោះឡើយ ។​

​ប៉ុន្តែ​មិន​បាន​មួយ​ដង្ហើម​ចង្រឹត​ផង​ល្បែងភ្នាល់​ទឹកភ្លៀង ចាប់ផ្តើម​មាន​សកម្មភាព​ឡើង វិញ ដោយ​គេ​ឃើញ​មាន អ្នក  រត់ការ​ពីរ​បីនាក់ កំពុង​រត់​ការ   សម្របសម្រួល​ជាមួយ​សមត្ថកិច្ច  គ្រប់​លំដាប់ថ្នាក់​រហូត​ដល់​អ្នកធំ នៅក្នុង​ខេត្ត ដើម្បី​បើក​លេង​ឱ្យ រលូន​ដោយ​មាន​អ្នក​រត់ការ​ជើង ចាស់​មួយ​រូប​ដែល​ទើប​ចេញពី ពន្ធនាគារ​ជាប់ចោទ​ពី​បទ​ព្រៃ ឈើ​ជា​អ្នក​រត់ការ​សកម្ម​ជាងគេ  ចំណែក​មេការ​បើក​បន​ល្បែង ភ្នាល់​ទឹកភ្លៀង​នេះ​ត្រូវ​គេ​ស្គាល់ ថា មានឈ្មោះ តាល់ ដែលជា  មេបន​មាន​ភាគហ៊ុន​ធំជាងគេ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ  ដឹង​ថា​អ្នក​ញៀន​ល្បែង​ទឹកភ្លៀង  បាន​ប្រមូលផ្តុំ​គ្នា​នៅ​វាលស្រែ  ១០០ ភូមិ​ចំការ​សំរោង សង្កាត់  សំរោង ក្រុង​បាត់ដំបង ប្រជា ពលរដ្ឋ​រង់ចាំ​មើល​ស្នាដៃ​លោក  ចាន់ សុផល ថា តើ​ខ្លាំង​ហ៊ាន បង្ក្រាប​ពួក​លេង​ល្បែង​ភ្នាល់​ទឹក ភ្លៀង​ប្រវាស់​មេឃ​ដែរ​ឬ​ទេ​ឬ មួយ​ក៏​លោក​សម្ងំស្ងៀម​ឱ្យ​ពួក នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​បង្ក  អសន្តិសុខ​ក្នុងសង្គម ដែល​ប្រជា  ពលរដ្ឋ​ចោទថា​លោក​អភិបាល ខេត្ត​គ្មាន​សមត្ថភាព​និង​គ្មាន​ឆន្ទៈ ពិតប្រាកដ​ក្នុង​ការបង្ក្រាប​បន ល្បែងភ្នាល់​ទឹកភ្លៀង ៕

2014_07_28b (2)

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.